បរទេស៖ បុគ្គលិកទូទៅរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងកើតឡើងនៅភាគខាងកើតអ៊ុយក្រែនជុំវិញតំបន់ Bakhmut និង តំបន់ Maryinka ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានវាយលុកបណ្តេញកងទ័ពរបស់រុស្ស៊ី។ សម្រាប់កងកម្លាំងរុស្ស៊ីវិញ បាននិយាយថា «បន្តរងការខាតបង់យ៉ាងខ្លាំងដែលពួកគេកំពុងព្យាយាមលាក់បាំង»។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួន ៦៦ និងបានបើកការវាយប្រហារចំនួន ៣៩...
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាមកដល់ពេលនេះរុស្សីនៅមិនទាន់ ពេញចិត្តទៅនឹងអ្វីដែលជារបៀបការ អនុវត្តកិច្ចព្រមព្រៀងនៃគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅនោះទេ។ យោងតាមការចេញផ្សាយរបស់ VOA News បានសរសេរថាការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីភាគខាងរុស្សីទើបតែបានជួបពិភាក្សាគ្នាជាមួយ នឹងមន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ជាមួយគ្នាដែរនេះ។ ក្នុងនោះផងដែរប្រទេសរុស្សី ក៏បានព្រមានក្នុងការដើរចេញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ខែកក្កដានោះផងដែរប្រសិន បើការទាមទាររបស់ខ្លួនក្នុងការបង្កើនការនាំ ចេញផលិតផលក្នុងជីកសិកម្មមិនត្រូវបានបំពេញតាមតេនោះ។ រំលឹកដែរថា កិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្សី បានធ្វើឡើងតាំងតែពីខែកក្កដា ឆ្នាំកន្លងទៅក្នុងគោលបំណងដើម្បីសម្របសម្រួលការ...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងជូនដំណឹងមេដឹកនាំចិនលោក Xi Jinping អំពីដំណើរទស្សនកិច្ចដែលត្រៀមនឹងបំពេញទៅកាន់ ប្រទេសរុស្សីនិងអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព ក្នុងជម្លោះ។ យោងតាមការចេញផ្សាយរបស់ VOA បានឲ្យដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាម ទូរស័ព្ទកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះហើយមេដឹកនាំអាហ្វ្រិក បានជម្រាបជូនមេដឹកនាំចិន អំពីផែនការសន្តិភាពដែលបានបង្កើត ឡើងដោយក្រុមប្រទេសអាហ្វ្រិកផង។ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា៖លោកប្រធានាធិបតី Xi បានលើកឡើងអំពីគំនិតផ្តួចផ្តើមដោយមេដឹកនាំប្រទេស ក្នុងតំបន់អាហ្វ្រិកនិងបានទទួលស្គាល់ថាជម្លោះនៅអ៊ុយក្រែន...
បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។ មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧...
បរទេស៖ វិមានក្រមឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានយល់ព្រមក្នុងការធ្វើជាម្ចាស់ ផ្ទះនៃក្រុមគណប្រតិភូមេដឹកនាំអាហ្វ្រិក ជាច្រើនរូបដែលមានបំណងក្នុងការមកបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូដើម្បីបង្ហាញនូវ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងជម្លោះនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាការព្រមព្រៀងគ្នាត្រូវបាន ធ្វើឡើងតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ហើយអំឡុងនោះដែរមេដឹកនាំរុស្សីនិងអាហ្វ្រិក ក៏បានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកចំនួន៦នាក់ នឹងត្រូវចូលរួមក្នុងដំណើរទស្សនកិច្ចដើម្បីជួយសម្រប សម្រួលនិងស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះមានទាំងការធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូផងនិងធ្វើដំណើរទៅកាន់ទីក្រុងគៀវផងនៅពាក់កណ្តាលខេមិថុនានេះ។...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើការសងសឹកនិងប្រឆាំង ដាច់ខាតនៃការប៉ុនប៉ង់ទាំងឡាយក្នុង ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីសំណាក់កងកម្លាំងអ៊ុយក្រែន។ លោកស្រីបានបន្តទៀតថា៖រុស្ស៊ីនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែន មកលើរោងចក្រនុយក្លេអ៊ែរដែលធំ បំផុតជាងគេនៅអឺរ៉ុបមួយនេះ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ និងព្រមតាំងទីតាំង នានាក្នុងទីក្រុង Energodar ផង។ នៅមុននេះបន្តិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin...
បរទេស៖អភិបាលក្រុង Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបានបាញ់ផ្លោងគ្រាប់កាំភ្លើង ធំជាង៥០០គ្រាប់ ក្បែរព្រំដែនជាមួយនឹងរុស្សី ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដល់អ្នកណាម្នាក់ឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើបណ្តាញ Telegram លោកបានបន្តថាគ្រាប់កាំភ្លើងធំប្រមាណជា៤៦០គ្រាប់បានបាញ់សំដៅត្រឹមតែស្រុក Shebekino មួយប៉ុណ្ណោះខណៈដែលប្រមាណជា៦០គ្រាប់ ទៀតត្រូវបានបាញ់លើទីតាំងផ្សេងចេញពីយន្តហោះដ្រូន។ ក្នុងនោះផងដែទីតាំងស្នាក់នៅបណ្តោះអាសន្ន Novaya Tavolzhanka ដែលស្ថិតនៅក្នុងស្រុកជាមួយគ្នានេះ បានទទួលរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ប្រមាណជា៥៧...
ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។ ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
គៀវ៖ ការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន អាចរារាំងការផ្គត់ផ្គង់ទឹកសាបដល់តំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី ដែលជាធាតុផ្សំសំខាន់នៃការកាន់កាប់របស់ទីក្រុងមូស្គូ នៅលើឧបទ្វីប ដែលជាអាទិភាព សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃបើកដំណើរការពេញលេញ នៃការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទំនប់នេះលាតសន្ធឹងលើទន្លេ Dnieper ដែលបច្ចុប្បន្នជាផ្នែកមួយនៃជួរមុខរវាងកងកម្លាំងអ៊ុយក្រែន នៅច្រាំងខាងលិចរបស់ខ្លួន និងរុស្ស៊ី នៅភាគខាងកើតនៃទន្លេ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ...