ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។ កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកំពុង រៀបចំផែនការរួចទៅហើយ ក្នុងការប្រកាសកម្រិតអាសន្ន ដោយសារតែឥទ្ធិពល នៃការកាត់ផ្តាច់ហ្គាសទាំងស្រុង ពីសំណាក់ប្រទេសរុស្សីចំពោះប្លុកអឺរ៉ុប ។ ការប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃម្សិលមិញនេះប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមវិធានការទាំងអស់ របស់អឺរ៉ុបដែលមាននោះដូចជាការ ប្រើប្រាស់ហ្គាសដែលនៅសល់ ក្នុងស្តុកការផ្គត់ផ្គង់ដោយផ្ទាល់ ទៅកាន់សហគ្រាសនិងឧស្សាហកម្មសំខាន់...
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយផ្តោតលើការទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ីជាការឆ្លើយតប ចំពោះការលុកលុយរបស់ ទីក្រុងមូស្គូលើអ៊ុយក្រែន។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមួយនឹងតម្លៃដែលទំនងជាកំណត់ប្រាក់ចំណូល សម្រាប់យោធារុស្ស៊ី លោក Suzuki និងលោកស្រី Yellen ក៏នឹងពិភាក្សាអំពីជំហាន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល...
រ៉ូម៖ ក្រុមហ៊ុនថាមពល របស់ប្រទេសអ៊ីតាលី ENI បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការចែកចាយឧស្ម័ន របស់ខ្លួនទៅកាន់ប្រទេសនេះប្រហែល មួយភាគបីកាលពីថ្ងៃចន្ទ បើធៀបនឹងបរិមាណមធ្យម ដែលបានផ្គត់ផ្គង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃច័ន្ទផងដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាន រាយការណ៍ព័ត៌មានលំអិតនៃផែនការ ដែលបានគូសបញ្ជាក់ដោយអាជ្ញាធរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលក្នុងស្រុកក្នុងរដូវរងាបន្ទាប់ ក្នុងករណីមានការកាត់បន្ថយបន្ថែមទៀត ចំពោះការនាំចូលឧស្ម័នពីរុស្ស៊ី។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុង...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់មួយរូប បានលើកឡើងកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចមកលើអ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើឱ្យភាគីទាំង ២កាន់តែចាប់ដៃគ្នា ស្អិតល្មួតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោក Ebrahim Rezaei សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដែលបានវាយប្រហារ ប្លុកផ្ទះល្វែងមួយកន្លែង នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានកើនឡើងដល់ ៣០នាក់ហើយ កាលពីថ្ងៃចន្ទ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកនៅ រស់រានមានជីវិត នៅក្នុងអគារបាក់បែក ។ ឥដ្ឋដោយឥដ្ឋ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា នៅពេលនេះទាំងពលរដ្ឋអ៊ុយក្រែន និងពលរដ្ឋដែលរស់នៅ ក្នុងតំបន់ Donbass ទាំងពីររដ្ឋ នឹងអាចទទួលសេវាកម្មរហ័ស ចេញពីកម្មវិធីផ្តល់សញ្ជាតិ សាមញ្ញ របស់ប្រទេសរុស្ស៊ី។ យោងតាមអនុក្រិតថ្មី របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពលរដ្ឋអ៊ុយក្រែន ទាំងឡាយអាចធ្វើការស្នើសុំ...
បរទេស៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលទីក្រុងគៀវម្នាក់ ដែលធ្លាប់ជាអ្នកគម្រាម ក្នុងការវាយកំទេចស្ពាន វែងបំផុត របស់អឺរ៉ុប នៅក្នុងតំបន់ Crimea នោះកាលពីថ្ងៃចន្ទកន្លង ទៅបានប្រកាសលាលែង ចេញពីតំណែងហើយ។ លោក Viktor Andrusiv ដែលជាប្រឹក្សាផ្ទាល់ របស់លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ផងនិងក៏ជាមន្ត្រីប្រឹក្សាជាន់ខ្ពស់ របស់ក្រសួងការបរទេស...
បរទេស៖ ក្រុមសិទ្ធិអ្នកទោស Gulagu.net បានរាយការណ៍ថា អ្នកទោសដែលមានបទពិសោធន៍ ប្រយុទ្ធនៅទូទាំងប្រទេសរុស្ស៊ី កំពុងត្រូវបានជ្រើសរើស ជាទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា អ្នកតំណាងមកពីអ្នកម៉ៅការយោធាឯកជន Wagner ដែលជាប់ទាក់ទងនឹងវិមានក្រឹមឡាំង និងសេវាសន្តិសុខសហព័ន្ធ (FSB)...