បរទេស៖ យោងតាមការចេញផ្សាយដោយ Reuters និងត្រូវបានយកមកផ្សាយបន្តដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងរថក្រោះដែលទំនើបបំផុត ទៅកាន់ប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចជួយបង្កើន សមត្ថភាពការពារទប់ទល់នឹងរុស្សី។ ទោះបីជាយ៉ាងណាក្តីមីស៊ីល ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៣ដូចជា Boeing, Kongsberg និង Raytheon...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ហេតុការណ៍បះបោរ នៅតំបន់ Transnistria ប្រទេស Moldova នោះគឺអាចជាលទ្ធផល ដែលបានមកពីការរីករាល ដាលនៃជម្លោះ នៅប្រទេសជិតខាង អ៊ុយក្រែន។ ថ្លែងទៅកាន់សន្និសិតសារព័ត៌មាន ថ្ងៃដដែលនេះ ទៅកាន់មេដឹកនាំប្រទេស Moldova លោកស្រីំ...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី លោក Yury Borisov បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានបង្កើតសមត្ថភាពឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង ហើយកំពុងប្រើប្រាស់វារួចហើយ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា វាបាញ់បានចម្ងាយ ៥ គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហស្សនាមថា Zadira ឬ “អ្នកបង្កបញ្ហា” ជាភាសារុស្ស៊ី។ គាត់មិនបានបង្ហាញ...
បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានបំណងចង់ចែចូវឥណ្ឌា ក្នុងការពន្យឺតកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្តល់កញ្ចប់ជំនួយយោធា ដល់រដ្ឋាភិបាលទីក្រុង New Delhi ដែលអាចមានតម្លៃដល់ទៅ 500 លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ...
Mariupol៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានចុះចាញ់នៅរោងចក្រដែកនៅ Mariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះ ប៉ុន្តែមេដឹកនាំត្រូវបានគេរាយការណ៍ថា នៅតែត្រូវបានលាក់ខ្លួន នៅខាងក្នុងដោយពន្យារពេលការបញ្ចប់ចុងក្រោយ នៃសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍ ។...
ម៉ូស្គូ៖ រុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញ ពីក្រុមប្រឹក្សានៃរដ្ឋសមុទ្របាល់ទិក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង និងសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃ CBSS បានបោះបង់ចោលការសន្ទនា និងគោលការណ៍ស្មើគ្នា ដែលអង្គការក្នុងតំបន់នេះ ត្រូវបានបង្កើតឡើង ហើយកំពុងប្រែក្លាយ វាទៅជាឧបករណ៍ នៃគោលនយោបាយប្រឆាំង...
បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងអនុវត្តការ គ្រប់គ្រងរបស់ពួកគេ លើអ្នកចរចាអ៊ុយក្រែន ក្នុងគោលបំណង អូសបន្លាយជម្លោះ ហើយគោលនយោបាយនេះ បាននាំឱ្យមានការផ្អាក កិច្ចចរចាសន្តិភាព រវាងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
គៀវ ៖ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានឲ្យដឹង កាលពីថ្ងៃអង្គារថា ការចរចាអំពីដំណោះ ស្រាយ ចំពោះវិបត្តិបច្ចុប្បន្នត្រូវបានផ្អាក ខណៈដែលដំណើរ ការនេះត្រូវបានជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានប្រាប់អ្នកយកព័ត៌មានថា “កិច្ចចរចាមិនបន្តនោះទេ។ អ៊ុយក្រែនពិតជាបានដកខ្លួន ចេញពីដំណើរការចរចា” ។...
បរទេស៖ យោងតាមការអះអាងដោយ លេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សីលោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ជាឡេសក្នុងការធ្វើសង្គ្រាមមួយ ទាំងដែលមិនចាំបាច់ប្រកាសជាផ្លូវការ Undeclared War ជាមួយនឹងរុស្សី។ ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលោក Patrushevបានបញ្ជាក់ទៀតដែរថា ស្ថានភាពបច្ចុប្បន្ននេះគឺជាពេល ដែលយើងកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់កើតមានពីមុនមកឡើយ ហើយវាកើតឡើងដោយសារការបំផ្លិចបំផ្លាញ ដែលដឹកនាំដោយលោកខាងលិច ក្នុងនោះក៏មានទាំងស្ថាបត្យកម្ម...