គៀវ៖ កន្លែងស្តុកប្រេង និងប្រេងរំអិលមួយកន្លែង បានឆាបឆេះនៅតំបន់ Ternopil ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការ វាយប្រហាររបស់រុស្ស៊ី ជាមួយនឹងព័ត៌មានបឋមថា មិនមានអ្នករងរបួសនោះទេ ។ យោងតាមរដ្ឋបាលយោធាតំបន់ Ternopil បានឱ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់ ដោយកងកម្លាំងរុស្ស៊ី បានវាយប្រហារឃ្លាំង ស្តុកទុកក្នុងទីក្រុង Ternopil នៅម៉ោងប្រហែល ៣ទៀបភ្លឺ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Lavrov បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky នឹងមិនវាយប្រហារតំបន់ Kursk របស់រុស្ស៊ីទេ លុះត្រាតែលោកមានបញ្ជា ផ្ទាល់ពីសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមទាហានអ៊ុយក្រែន ដែលបានចុះចាញ់ និងត្រូវបានសម្ភាសដោយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានអ៊ុយក្រែនមួយចំនួនត្រូវបាន ទុកចោលដោយមេបញ្ជាការ របស់ពួកគេដោយគ្មានអាហារ និងទឹកអស់ជាច្រើនថ្ងៃនៅពេលតែមួយ ខណៈពេលដែលត្រូវបានហាមឃាត់ មិនឱ្យដកថយទៀតផង។ កាលពីថ្ងៃអាទិត្យ ក្រសួងបានចេញផ្សាយ វីដេអូឃ្លីបរយៈពេល៣នាទី ដែលបង្ហាញពីទាហានអ៊ុយក្រែន និងអតីតមន្ត្រីប៉ូលិសដែលមានឈ្មោះ Aleksandr Makievsky ដែលបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនជាច្រើននាក់ ដែលបានចូលរួមក្នុងការវាយប្រហារ ឆ្លងព្រំដែនរបស់ក្រុងគៀវលើក្រុង Kursk បានសារភាពថាបានជួយដឹកជនស៊ីវិលរុស្ស៊ីទៅកាន់ ទីតាំងដែលមិនស្គាល់ពិតមែន។ ការលាតត្រដាងនេះបានកើតឡើង ជាមួយនឹងកងកម្លាំងនៃ កងទ័ពដែលបានចុះចាញ់ ឬត្រូវបានចាប់ខ្លួនក្នុង អំឡុងពេលការលុកលុយ ត្រូវបានបង្ហាញជាមួយនឹងភស្តុតាងវីដេអូ ពីកាមេរ៉ារាងកាយរបស់ពួកគេផងដែរ។ ខ្សែអាត់វីដេអូនេះបង្ហាញពីក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែនប្រដាប់ដោយប្រដាប់អាវុធ ដែលកំពុងអមដំណើរបុរសជនជាតិរុស្សី ដែលខ្លះត្រូវបានវាយដំ បិទភ្នែក និងចងដៃពីផ្ទះឯកជន...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើផ្លូវក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបង្កការគំរាមកំហែងដល់ សន្តិសុខរបស់រោងចក្រនេះ ។ រោងចក្រថាមពលនុយក្លេអ៊ែរខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Telegram ថា “នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃនេះ ត្រូវនឹងម៉ោង៤និង០០នាទីម៉ោងសកល យន្តហោះគ្មានមនុស្សបើក របស់ប្រទេសអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើផ្លូវ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យ ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា សហគមន៍អន្តរជាតិ គួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ អំពីផែនការ ដោយទីក្រុងគៀវ ដើម្បីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Kursk ប្រទេសរុស្ស៊ី។ មុននេះ អ្នកកាសែតរុស្ស៊ីមួយចំនួនបានរាយការណ៍អំពីផែនការវាយប្រហាររោងចក្រថាមពល ហើយក្រសួងការពារជាតិ...
បរទេស ៖ ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី បានបង្អាក់កិច្ចចរចាសម្ងាត់ ដោយប្រទេសកាតា រវាងទីក្រុងមូស្គូ និងគៀវ ដែលអាចត្រួសត្រាយផ្លូវ សម្រាប់បទឈប់បាញ់មួយ ផ្នែកធំណាមួយនេះបើយោង តាមការអ្វីដែលកាសែត Washington Post វ៉ាស៊ិនតោនប៉ុស្តីបានរាយការណ៍ កាលពីថ្ងៃម្សិលមិញ។ អ្នកការទូតដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែតថា ភាគីទាំងពីរមានបំណងបញ្ជូនគណៈប្រតិភូទៅទីក្រុងដូហា ដើម្បីចរចាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលនឹងបញ្ឈប់ការវាយប្រហារ...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានបង្កើតក្រុមប្រឹក្សា សម្របសម្រួលមួយ ស្តីពីបញ្ហាសន្តិសុខយោធានៅតាមតំបន់ព្រំដែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានបើកកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សា ។ ក្នុងនោះលោក Belousov បានឲ្យដឹងថា ក្រុមប្រឹក្សានេះទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហា សន្តិសុខយោធា...
មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្លាក់យន្តហោះនេះមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្ដិនៅលើដីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតSky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់រថក្រោះប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស Challenger 2 នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿង និងបានលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូក្នុងការផ្តល់អាវុធធុនធ្ងន់របស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣។ អង់គ្លេសបានបញ្ជូនទៅឲ្យកងពលតូចទ័ពអាកាសទី៨២របស់អ៊ុយក្រែន ប៉ុន្តែភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបំរុង បន្ទាប់ពីមួយចំនួនត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់រុស្ស៊ី កំឡុងពេលការប៉ុនប៉ងវាយលុករបស់ទីក្រុងគៀវ នៅចុងឆ្នាំនោះ។ អង្គភាពទី៨២គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអ៊ុយក្រែនដែលបច្ចុប្បន្នចូលរួមក្នុងការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី។...