ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រអប់ខ្មៅទាំង២របស់យន្តហោះដឹកជញ្ជូនយោធា Il-76 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានគេបាញ់ទម្លាក់ ត្រូវបានរកឃើញនៅកន្លែងធ្លាក់ នៅក្នុងតំបន់ Belgorod ។ សារព័ត៌មាន Sputnik បានផ្សាយដោយបានដកស្រង់សម្តី ពីក្រុមសេវាកម្មសង្គ្រោះបន្ទាន់...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានធ្លាក់នៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ខណៈដែលទាំងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនអំពាវនាវ ឱ្យមានការស៊ើបអង្កេត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាគីរុស្ស៊ីបានចោទ ប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះដែលបានធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Belgorod ។...
យូអិន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីបានអំពាវនាវ ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់ពីការទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកទាហានអ៊ុយក្រែន ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ បានស្នើសុំកិច្ចប្រជុំមួយនៅម៉ោង ៣រសៀល...
តូក្យូ៖ ប្រទេសរុស្ស៊ី បានតែងតាំង លោក Nikolay Nozdrev ដែលជានាយកទទួលបន្ទុកប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត នៅក្រសួងការបរទេសរបស់ប្រទេសនេះ ជាឯកអគ្គរដ្ឋទូតថ្មី របស់ខ្លួនប្រចាំ ប្រទេសជប៉ុន ក្រោយតំណែងមួយនេះ បានបន្សល់ទុកនៅទំនេររយៈពេលមួយ ឆ្នាំចំពេលទំនាក់ទំនងកាន់តែតានតឹងបន្ទាប់ពីសង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបញ្ជាមួយដាក់ឈ្មោះលោក...
បរទេស៖ អគ្គីភ័យដ៏ធំមួយកំពុងឆេះ នៅឃ្លាំងស្តុកប្រេងក្នុងតំបន់ Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។ វាជាការវាយប្រហារ ចុងក្រោយបំផុតដែលបង្ហាញថា កងកម្លាំងអ៊ុយក្រែនកំពុងកំណត់គោលដៅ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីចាប់តាំងពី ការចាប់ផ្តើមសង្គ្រាមជិតពីរឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឃ្លាំងស្តុកប្រេងចំនួន៤ ដែលមានសមត្ថភាពស្តុកប្រេងសរុប ៦.០០០...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្លុកណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិកត្រូវតែរៀបចំ និងត្រៀមខ្លួនសម្រាប់ជម្លោះដ៏ធំមួយជាមួយរុស្ស៊ី ដែលនឹងតម្រូវឱ្យមានការកៀរគរ ជនស៊ីវិលយ៉ាងច្រើន ក៏ដូចជាការពង្រីកយ៉ាងឆាប់រហ័ស នៃទិន្នផលឧស្សាហកម្មដើម្បីទ្រទ្រង់ កិច្ចខិតខំប្រឹងប្រែងសង្រ្គាម។ ការលើកឡើងនេះត្រូវបាន ធ្វើឡើងដោយឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា របស់អង្គការណាតូហើយមន្ត្រីកំពូលនេះ បានធ្វើការកត់សម្គាល់បន្ទាប់ពី កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍របស់ ប្រមុខការពារជាតិណាតូនៅទីក្រុងប្រ៊ូសែល ដោយអំពាវនាវឱ្យប្លុកនេះគួរត្រៀមខ្លួន សម្រាប់ជម្លោះដ៏ធំមួយជាមួយ...
បរទេស៖ ក្រសួងការពារជាតិ ប្រទេសរុស្សីបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅក្បែរទៅនឹងទីក្រុង St. Petersburg ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការវាយឆ្មក់ដែលហាក់ដូចជា ជាលើកដំបូងដែលបានទៅដល់តំបន់ជុំវិញ ទីក្រុងភាគខាងជើងនៃប្រទេសរុស្ស៊ី បានតម្រង់គោលដៅស្ថានីយប្រេងមួយកន្លែង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យោធាបាន រារាំងការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់ភេរវករ...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន TASS ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើងលើគ្រប់វិស័យ។ គួររំលឹកថា លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានមកដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ...
ម៉ូស្គូ៖ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៦០ នៅទីតាំងសកម្មប្រយុទ្ធ Houthi ចំនួន ១៦ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីយប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ តាមសេចក្តីរាយការណ៍ថា ជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងនាវានៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា។ ចលនា Ansar Allah បានសន្យារួចហើយថា មហាអំណាចលោកខាងលិចទាំងពីរនឹងផ្តល់ “តម្លៃខ្ពស់”...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបង្ហាញពីភាពធន់ពិតប្រាកដ ដោយមិនចុះចាញ់នឹងសម្ពាធពីបរទេស។ លោកបាននិយាយថា រុស្ស៊ីគឺជា “ប្រទេសដែលមានស្វ័យភាពគ្រប់គ្រាន់” ដែលសេដ្ឋកិច្ចកំពុងរីកចម្រើន បើទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ខណៈដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងរស់នៅឆ្លងកាត់ “ពេលវេលាដ៏លំបាក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...