បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីនាពេលខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីប្រកាស នៃដំណើរទស្សនកិច្ចដែលវិមានក្រឹមឡាំងបាននិយាយថា នឹងប្រព្រឹត្តទៅ “នៅប៉ុន្មានថ្ងៃខាងមុខ” បន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងត្បូង...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានអះអាងថា គណបក្ស United Russia ដែលគាំទ្រយ៉ាងដាច់អហង្ការ ចំពោះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះសន្លឹកឆ្នោតក្នុងស្រុកនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។ វិមានក្រឹមឡាំងបានអះអាង យ៉ាងដូច្នេះថា...
បរទេស៖ ស្ថានទូតរុស្សីប្រចាំនៅក្នុងទីក្រុង Helsinki បានចេញសេចក្តីប្រកាសណែនាំ ពលរដ្ឋរបស់ខ្លួនមិនគួរឲ្យធ្វើការ ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខរុស្សីនៅពេល ដែលធ្វើដំណើរនៅក្នុង ប្រទេសហ្វាំងឡង់ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រុស្សីមានការព្រួយបារម្ភថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអាចអនុញ្ញាតិឲ្យ រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបនិងហ្វាំងឡង់ផង ក្នុងការអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពលរដ្ឋរុស្សីទាំងអស់។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ ដោយការពិចារណាគ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យដែលអាចកើតមាន យើងសុំណែនាំឲ្យជនជាតិរុស្ស៊ីទាំងអស់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មេដឹកនាំចលនាពលរដ្ឋក្នុងស្រុកមកពីតំបន់ Zaporozhye ថា កងកម្លាំងរុស្ស៊ីបានកម្ទេចរថក្រោះ Challenger 2 ទីពីរដោយជោគជ័យ ដែលជារថក្រោះក្នុងចំណោម ១៤គ្រឿងដែលទីក្រុងឡុងដ៍ បានផ្គត់ផ្គង់ដល់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះនេះត្រូវបានរុស្ស៊ី ប្រើមីស៊ីលប្រភេទ Kornet...
បរទេស៖ អង់គ្លេសបានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគតនៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងការផ្តល់ នូវច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ អំពាវនាវឱ្យប្រទេសរុស្ស៊ី ប្រសិនបើយើងឃើញសញ្ញាព្រមានថា...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន ដែលបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ “មានប្រសិទ្ធភាព” ហើយការវាយប្រហារនឹងបន្តរហូតដល់កងកម្លាំងរុស្ស៊ីដកចេញ។ លោក Podolyak ក៏បានបដិសេធនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ថាការចរចាបទឈប់បាញ់ស្ថិតនៅក្នុងរបៀបវារៈដោយបញ្ជាក់ថាកិច្ចពិភាក្សាបែបនេះនឹងមានន័យថា “ចុះចាញ់ សម្រាប់អ៊ុយក្រែន”។ ថ្វីបើមានការខ្វះខាតការត្រួតត្រាលើអាកាស គ្រាប់រំសេវ និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយក៏ដោយ ក៏យោធាអ៊ុយក្រែន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទូកវាយលុកល្បឿនលឿនចំនួន ៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក Willard Sea Force ជាមួយនឹងកងទ័ពចុះចតរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្នុងរយៈពេលត្រឹមមួយយប់។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៣ យន្តហោះនៃអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកយោធាល្បឿនលឿនដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង ជាមួយនឹងក្រុម amphibious នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានរៀបចំព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនៅលើកោះ ដែលមានជម្លោះជាមួយប្រទេសជប៉ុន ដើម្បីរំលឹកដល់ជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនលើប្រទេសនេះបន្ទាប់ពីបានផ្លាស់ប្តូរឈ្មោះនៃខួបនេះ ដើម្បីបញ្ចូលឃ្លាថា “ជប៉ុន យោធានិយម” ។ ទាហានបានដង្ហែក្បួននៅលើកោះ Etorofu នៅភាគខាងជើងប្រទេសជប៉ុន ខណៈពេលដែលផ្កាត្រូវបានគេផ្តល់ជូនដល់ទាហានសូវៀត ដែលបានពលីនៅលើកោះ Kunashiri និង Shikotan។ ហ្វូងមនុស្សក៏បានប្រមូលផ្តុំគ្នានៅឯការតាំងពិពណ៌អាវុធនៅលើកោះ Etorofu ដែលបង្ហាញពីរថក្រោះ និងគ្រាប់រ៉ុក្កែតជាច្រើន។...
បរទេស៖ លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមាន សមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តដើម្បី ដាក់ឱ្យប្រើប្រាស់ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអភិវឌ្ឍន៍ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Roscosmos...
តូក្យូ៖ ប្រព័ន្ធកាំជ្រួចការពារដែនអាកាសជាច្រើន ដែលរុស្ស៊ីដាក់ពង្រាយនៅលើកោះជម្លោះពីរនៅភាគខាងជើងប្រទេសជប៉ុន ក្នុងឆ្នាំ២០២០ ត្រូវបានផ្លាស់ប្តូរចេញពីកោះនេះ ការវិភាគលើរូបភាពផ្កាយរណបបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនលទ្ធភាព ដែលទីក្រុងម៉ូស្គូ កំពុងរៀបចំឡើងវិញ នូវសព្វាវុធពីចុងបូព៌ារបស់ខ្លួន សម្រាប់ប្រើក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ លោក Yu Koizumi សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ បានធ្វើការវិភាគដោយផ្អែកលើរូបភាពផ្កាយរណប នៃកោះ Etorofu និង Kunashiri ដែលថតដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសអាមេរិក Maxar...