បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសអាល្លឺម៉ង់ដែលបានថ្លែងប្រាប់ ក្រុមអ្នកកាសែតម្សិលមិញថាស្ថានភាពសេដ្ឋកិច្ចរុស្សីដែលនៅតែមានភាពរឹងម៉ាំចំពោះមុខ ទណ្ដកម្មរបស់លោកខាងលិចនោះបាន ធ្វើឲ្យក្រុមហ៊ុនអាជីវកម្មរបស់អាល្លឺម៉ង់ជាច្រើនកំពុងស្តាក់ស្ទើរក្នុងការចាកចេញពីប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតរុស្សីលោក Sergey Nechayev បានថ្លែងទៀតថាសេដ្ឋកិច្ចរបស់អាល្លឺម៉ង់បានធ្លាក់ចូលក្នុងដំណាក់កាលបច្ចេកទេស មានន័យស្មើនឹងវិបតិ្តកំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចក្នុង នោះគិតត្រឹមត្រីមាសដំបូងអាល្លឺម៉ង់បានធ្លាក់ចុះ០,៣ភាគរយ រួចទៅហើយរួចទៅហើយខណៈដែលកាល ពីត្រីមាសចុងក្រោយឆ្នាំទៅសេដ្ឋកិច្ចបានធ្លាក់ចុះដល់ទៅ០,៥ភាគរយ។ ក្នុងពេលដែលអាល្លឺម៉ង់កំពុងមានបញ្ហានោះ ផ្ទុយទៅវិញសេដ្ឋកិច្ចរុស្ស៊ីដែលរងការវាយប្រហារ ដោយទណ្ឌកម្មលោកខាងលិចដែលមិនធ្លាប់មានពីមុនមក កំពុងតែបង្ហាញពីស្ថិរភាព និងកំណើនទៅវិញ។ លោក Nechayev បាននិយាយថា...
បរទេស ៖ អភិបាលក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក Sergey Sobyanin បាននិយាយថា មិនមានការខូចខាតអ្វីធំដុំទេ បន្ទាប់ពីមានការប៉ុនប៉ង វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក របស់អ៊ុយក្រែន នៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃច័ន្ទ ។ យន្តហោះគ្មានមនុស្ស បើកបានបុកចូលទៅក្នុងអគារ ដែលមិនមែនជាលំនៅដ្ឋាន បន្ទាប់ពីយោធាបានបង្ក្រាប យន្តហោះគ្មានមនុស្សបើកទាំងនោះ...
គៀវ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយកាំជ្រួចមួយ យប់ទៅលើទីតាំងផលិត និងរៀបចំទូកគ្មានមនុស្សបើក នៅជិតទីក្រុង Odessa របស់អ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា “កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារជាក្រុម ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយតាមសមុទ្រ និងអាកាសដែលមានភាព ជាក់លាក់ខ្ពស់ទៅលើកន្លែង ដែលសកម្មភាពភេរវករប្រឆាំងនឹងរុស្សី កំពុងត្រូវបានរៀបចំដោយប្រើទូកគ្មានមនុស្សបើក ក៏ដូចជាកន្លែង ដែលពួកគេកំពុងផលិតនៅជិតទីក្រុង Odessa”។...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានឲ្យដឹងថា រុស្ស៊ី គួរតែចូលរួម ដើម្បីស្តារឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយព្រមានថា ដំណោះស្រាយណាមួយដែលមិនរាប់បញ្ចូលទីក្រុងម៉ូស្គូ នឹងគំរាមកំហែងដល់សន្តិសុខ។ លោក Fidan បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមដោយសមភាគីវេណេស៊ុយអេឡា លោក Yvan Gil ថា “យើងជឿជាក់ថា ប្រទេសរុស្ស៊ី គួរតែត្រូវបាននាំយកមកលើតុចរចា”...
អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រកាសថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មយោធា និងវប្បធម៌បន្ថែមប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទណ្ឌកម្មទាំងនេះបានកំណត់គោលដៅបុគ្គលចំនួន ២០ និងអង្គភាពចំនួន ២១ ដែលភ្ជាប់ទៅនឹងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី ក៏ដូចជាបុគ្គលចំនួន ១៩ នាក់ និងអង្គភាពចំនួន ៤ នៅក្នុងវិស័យវប្បធម៌...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយពង្រីកការហាមឃាត់ ពីមុនលើការនាំចូល និងនាំចេញវត្ថុធាតុដើម និងទំនិញមួយចំនួនរបស់រុស្ស៊ី រហូតដល់ឆ្នាំ២០២៥ នេះបើយោងតាមឯកសារ ដែលបានចេញផ្សាយនៅលើវិបផតថលព័ត៌មាន ផ្លូវច្បាប់របស់ប្រទេសនេះ។ ក្រឹត្យស្តីពីការអនុវត្ត “វិធានការសេដ្ឋកិច្ចពិសេស ក្នុងសកម្មភាពសេដ្ឋកិច្ចបរទេស ក្នុងគោលបំណងធានាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី” ត្រូវបានចុះហត្ថលេខាដំបូង ដោយប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៨...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ខ្លួននឹងពិចារណាលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅថា ជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល។ ក្រសួងបានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram ថា “នាវាទាំងអស់ដែលធ្វើដំណើរក្នុងដែនទឹកនៃសមុទ្រខ្មៅ ក្នុងទិសដៅនៃកំពង់ផែសមុទ្រ នៃសហព័ន្ធរុស្ស៊ី និងកំពង់ផែសមុទ្រ អ៊ុយក្រែន ដែលមានទីតាំងនៅលើទឹកដី នៃអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី អាចត្រូវបានចាត់ទុកដោយអ៊ុយក្រែន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី នឹងចាត់ទុកកប៉ាល់ទាំងអស់ ដែលធ្វើដំណើរក្នុងដែនទឹក នៃសមុទ្រខ្មៅ ទៅកាន់កំពង់ផែអ៊ុយក្រែន ថាជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល ។ ប្រភពបានឲ្យដឹងថា “ដោយសារតែការបញ្ចប់នៃគំនិត ផ្តួចផ្តើមសមុទ្រខ្មៅ និងការទប់ស្កាត់ច្រករបៀងមនុស្សធម៌ តាមសមុទ្រ កប៉ាល់ទាំងអស់ ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន ក្នុងសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកថា ជានាវាផ្ទុកទំនិញយោធាដ៏មានសក្តានុពល...
HELSINKI៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា រដ្ឋាភិបាលរបស់ប្រទេសប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន “នឹងដកការយល់ព្រមសម្រាប់ប្រទេសរុស្ស៊ី ឱ្យដំណើរការស្ថានអគ្គកុងស៊ុលរបស់ខ្លួន” នៅទីក្រុង Turku ដែលស្ថិតនៅភាគនិរតីនៃប្រទេស គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ។ ចំពោះការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីលោក Sauli Niinisto និងគណៈរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ...
PETERSBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានប្រកាសថា ប្រទេសរុស្ស៊ី នឹងបង្កើតប្រព័ន្ធផ្លាស់ប្តូរព័ត៌មានអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមលាងលុងកខ្វក់ ដែលគេបានព្យាយាមធ្វើឲ្យស្របនឹងច្បាប់ ។ ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី នឹងបង្កើតប្រព័ន្ធនេះដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៃអាស៊ីកណ្តាល និងអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ផងដែរ ដែលនឹងក្លាយជាឧបករណ៍មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ឲ្យមានប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា...