ម៉ូស្គូ៖ យោធារុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងពង្រឹងការការពារនៅឧបទ្វីបគ្រីមៀ ចំពេលមានរបាយការណ៍ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ព្រមានដណ្តើមយកគ្រីមៀ មកវិញ បន្ទាប់ពីជិតមួយទសវត្សរ៍ ក្រោមការកាន់កាប់របស់រុស្ស៊ី។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Vadym Skibitskyi តំណាងនាយកផ្នែកស៊ើបការណ៍សំខាន់ នៃកងកម្លាំងប្រដាប់អាវុធនៃ ប្រទេសអ៊ុយក្រែនបានអះអាងថា ការស៊ើបការណ៍យោធា នៅក្នុងតំបន់បានបង្ហាញថា កងកម្លាំងនៅក្នុងឧបទ្វីប នៅតែស្ថិតក្នុងការត្រៀមខ្លួនប្រយុទ្ធជាប្រចាំ ខណៈដែលនៅក្នុងផ្នែកខ្លះ...
គៀវ៖ អ៊ុយក្រែន បានចេញការព្រមានអំពីសកម្មភាព មិនប្រក្រតីរបស់រុស្ស៊ីនៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ថ្លែងក្នុងអំឡុងការផ្សាយជាតិនៅថ្ងៃព្រហស្បតិ៍ នេះអ្នកនាំពាក្យទីបញ្ជាការភាគខាងត្បូង របស់អ៊ុយក្រែនលោក Natalia Humeniuk បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចំនួន ២០គ្រឿង រួមទាំងនាវាផ្ទុកមីស៊ីល និងកងនាវាជំនួយមួយចំនួនធំនៅក្នុងសមុទ្រខ្មៅ។ សារព័ត៌មាន Kyiv Independent បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរបស់កងយោធពលខេមភូមិន្ទចក្រភអង់គ្លេស ហៅកាត់ថា RAF និងអាល្លឺម៉ង់ បានស្ទាក់ចាប់យន្តហោះរុស្ស៊ី នៅជិតដែនអាកាសប្រទេសអេស្តូនី នៅក្នុងប្រតិបត្តិការរួមគ្នាជាលើកដំបូង ។ យន្តហោះទាំង២ បានហោះហើយដោយធ្វើការវាយលុក កាលពីថ្ងៃអង្គារដើម្បីស្ទាក់ចាប់ យន្តហោះចាក់សាំង Il-78 Midas ដែលហោះហើររវាងទីក្រុង St...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានបានឲ្យដឹងថាប្រធានាធិបតីរុស្សី លោក Vladimir Putin បានចេញមកអះអាងសាជាថ្មីអំពីមូលហេតុ នៃការសម្រេចចិត្តបើកប្រតិបត្តិការ ពិសេសនៅក្នុងប្រទេស អ៊ុយក្រែន។ លោក Putin បានពន្យល់ថាជម្លោះដែលកើតឡើង បច្ចុប្បន្នមិនមែនជាជម្លោះរវាងតែរុស្សីនិងអ៊ុយក្រែន នោះទេប៉ុន្តែជា ជម្លោះរវាង រុស្សីនិងលោកខាងលិចផងដែរប៉ុន្តែយើង ប្រយុទ្ធដើម្បីទទួលបានការរស់នៅដោ យសមស្របមួយប៉ុណ្ណោះ ហើយដាច់ខាត...
បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។ លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។ លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សី បានបង្ហាញជំហមិន ប្រឆាំងទៅនឹងការបន្ត កិច្ចព្រមព្រៀងនៃផលិតផលជាគ្រាប់ធម្មជាតិជាមួយនឹងអ៊ុយក្រែនឡើយដែលកិច្ចព្រមព្រៀងនេះធ្លាប់បានបែកបាក់កាលពីខែសីហាកន្លងមកម្ល៉េះ។ ការអះអាងដែលត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃ ចន្ទម្សិលមិញនេះ នៅក្រោយកិច្ចពិភាក្សាគ្នាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Geneva ជាមួយនឹងក្រុមតំណាងមកពីអង្គការ សហប្រជាជាតិជាច្រើនរូប។ លោកបន្តថាកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិឬ Grain deal ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួល ដល់ការនាំ ចេញគ្រឿង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ទាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអាទិត្យបានរាយការណ៍មកថា មានអ្នកស្លាប់ និងរបួសច្រើននាក់នៅក្នុងតំបន់ Donbas របស់ប្រទេសអ៊ុយក្រែន ដែលជាចំណុចផ្តោតនៃដំណើរការយឺតយ៉ាវ និងយូរអង្វែងរបស់ទីក្រុងម៉ូស្គូ លុកលុយចូលទៅក្នុងទឹកដីរបស់ប្រទេសជិតខាងរបស់ខ្លួន ។ គេបានដឹងថា ការប្រយុទ្ធគ្នាភាគច្រើន នៅភាគខាងកើតបានផ្តោតលើក្រុង...
បរទេស៖យោងតាមការចេញផ្សាយរបស់ The Telegraph កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាស អំពីផែនការក្នុងការទិញយកយន្តហោះចម្បាំង ទំនើបបំផុតរបស់ប្រទេសរុស្សី SU-35 ដើម្បីអាចពង្រឹងសមត្ថភាព នៅក្នុងកកម្លាំងការពារអាកាសរបស់ខ្លួន។ កិច្ចព្រមព្រៀងដែលត្រូវបានគេគ្រោងទុកអស់រយៈ ពេលជាងមួយខែមកហើយប៉ុន្តែភាគីអាមេរិកនិងអង់គ្លេសបាន សំដែងនូវការព្រួយបារម្ភថាវាគឺជាកិច្ចព្រមព្រៀង ដែលមានការដោះដូរគ្នារវាងដ្រូនគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលលោកខាងលិច ធ្លាប់បានអះអាងថាបានផ្គត់ផ្គង់ឲ្យរុស្សីក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះ ទេប៉ុន្តែអ៊ីរ៉ង់ត្រូវបាន គេដឹងថាបានជួបពិភាក្សាការងារជាមួយ នឹងរុស្សីនិងបង្ហាញអំពីបំណងចង់បានយន្តហោះចម្បាំង...
បរទេស៖The Fox News ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាទូរទស្សន៍ និងវិទ្យុ រដ្ឋមួយរបស់ប្រទេសរុស្សី ត្រូវបានក្រុម hackers បានលួចចូលទៅគ្រប់គ្រងបានសម្រេចហើយ បានថែមទាំងបង្ហោះនូវសារ ព្រមាននៃការវាយប្រហារនុយក្លេអ៊ែរ ហើយបានអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងគេចខ្លួនទៀតផង។ កាលពីសប្តាហ៍កន្លងមកនេះ hackers បានធ្វើការប្រកាសតាមរយៈកញ្ចក់ទូរទស្សន៍ ដែលខ្លួនបានចូលទៅគ្រប់គ្រង និងព្រមានទៅកាន់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ភាគខាងកើតនៃប្រទេសរុស្សី ថាគួរតែនាំគ្នាលេបថ្នាំ Potassium Iodide និងពាក់ម៉ាសការពារហ្គាស...