បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែក ដោយចៃដន្យនៅទីក្រុង Belgorod ក្នុងទឹកដីរបស់ខ្លួន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន ។ គ្រាប់បែកនេះបានបន្សល់ទុក នូវរណ្ដៅដីទំហំ២០ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយ គ្រាប់បែកបានបំផ្ទុះរថយន្តប៉ើង ទៅលើដំបូលហាងដែលនៅក្បែរនោះ ។ លោក...
បរទេស៖អត្រាអតិផរណាប្រចាំសប្តាហ៍របស់ប្រទេសរុស្សីបានបន្តធ្លាក់ចុះជាប់រហូតមកដល់សប្តាហ៍ដែលគិតចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៧ខែមេសាឬត្រឹមតែ២,៨២ភាគរយប៉ុណ្ណោះ។ តួលេខដែលត្រូវបានបង្ហាញដោយក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតដែរថាអត្រានេះបានបន្តធ្លាក់ចុះពីអត្រាអតិផរណាកាលពីសប្តាហ៍មុនដោយធនាគារកណ្តាលរុស្សីដែលមានប្រមាណជា៣,១៥ភាគរយ។ ក្រសួងសេដ្ឋកិច្ចដដែលក៏បានប្រកាសដែរថាក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃអតិផរណាបានកើតឡើងដោយសារតែអត្រាកំណើនយឺតនៃថ្លៃសេវា ក៏ដូចជាតម្លៃសំបុត្រយន្តហោះថោកជាងសម្រាប់ជើងហោះហើរក្នុងស្រុក។ ដោយឡែកតម្លៃអតិផរណានៅក្នុងវិស័យអាហារវិញគេមើលឃើញមានកំណើនតិចតួចឬប្រមាណជា០,០៨ភាគរយក៏ដោយសារតែការកើនឡើងនៃតម្លៃទំនិញជាបន្លែងនិងផ្លែឈើខណៈដែលទំនិញផ្សេងដែលមិនមែនជាអាហារគឺមិនមានការកើនឡើងនោះឡើយ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីមួយរូប នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ប្រទេសកូរ៉េខាងត្បូង មិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជាស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីរូបនោះថា “មិនមានច្បាប់ណាមួយនៅក្នុងច្បាប់ របស់កូរ៉េខាងត្បូងដែលហាមឃាត់...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជំពាក់សហគមន៍អន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិ ចំពោះការពន្យល់មួយ ហើយគួរតែចាត់វិធានការជាក់ស្តែងដើម្បីបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ចេញ ជាផ្លូវការនូវការព្រួយបារម្ភ ចំពោះសហរដ្ឋអាមេរិក ជុំវិញបញ្ហារបាយការណ៍ ស្តីពីចារកម្មរបស់ សហរដ្ឋអាមេរិក លើអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres...
បរទេស៖ ជម្លោះអ៊ុយក្រែនគឺពិតជាអំពី ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងលោកខាងលិច និងរុស្ស៊ី ខណៈពេលដែលប្រទេសចិន ប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើតម្លៃរបស់លោកខាងលិច នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ 2022 ដោយសេវាសន្តិសុខ និងចារកម្មទូទៅ General Intelligence and Security Service (AIVD) របស់ប្រទេសហូឡង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញផ្សាយថាក្រុមហ៊ុន អ្នកផលិតអាវុធរបស់ប្រទេសអាមេរិកកំពុងជួបបញ្ហា លំបាកក្នុងការផលិតគ្រាប់រ៉ូក្កែត និងអាវុធមួយចំនួនទៀតដូច ជាមីស៊ីលសម្រាប់ផ្គត់ផ្គង់ទៅឲ្យក្រុមកងកម្លាំងរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងរបាយការណ៍នៃប្រាក់ចំណេញសម្រាប់ត្រីមាសដំបូង ក្រុមហ៊ុនជាច្រើនដែលមានដូចជា Lockheed Martin ផងបានពោលថាជាទូទៅការលក់អាវុធប្រព្រឹត្តិទៅក្នុងអត្រា កើនឡើងធៀបទៅនឹងឆ្នាំកន្លងមកប៉ុន្តែការផ្គត់ផ្គង់អាវុធ មានការធ្លាក់ចុះពាក់ព័ន្ធទៅនឹងចំនួនដែលអាចផលិតបាននៅតាមរោងចក្រ។ ទាំងក្រុមហ៊ុន Lockheed Martin និង Raytheon Technologies សុទ្ធតែមានប្រភពអ្នកផ្គត់ផ្គង់តែមួយជាមួយ នឹងក្រុមហ៊ុន Aerojet...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា មានការចោទប្រកាន់ជាថ្មីមួយថា រុស្ស៊ី ប្រើប្រាស់កម្មវិធីមួយ ដើម្បីបំផ្លិចបំផ្លាញកសិដ្ឋានខ្យល់ និងខ្សែកាប្លិ៍ទំនាក់ទំនងនៅសមុទ្រខាងជើង ។ ព័ត៌មានលម្អិតបានមកពីការស៊ើបអង្កេតរួមគ្នាដោយ អ្នកផ្សាយសាធារណៈនៅប្រទេសដាណឺម៉ាក ណ័រវេសន៍ ស៊ុយអែត និងហ្វាំងឡង់ ។ ព័ត៌មានបានឲ្យដឹងថា រុស្ស៊ី មានកងនាវាដែលក្លែងខ្លួនជាអ្នកនេសាទ និងនាវាស្រាវជ្រាវនៅដែនសមុទ្រខាងជើង...
បរទេស ៖ រុស្ស៊ីកំពុងយកឈ្នះអ៊ុយក្រែន ហើយការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់ របស់អាមេរិកនាពេលថ្មីៗនេះ នឹងមិនផ្លាស់ប្តូរលទ្ធផល នៅសមរភូមិឡើយ, នេះបើតាមវរសេនីយ៍ឯកកងទ័ព អាមេរិកចូលនិវត្តន៍ និងជាអតីតទីប្រឹក្សា មន្ទីរបញ្ចកោណ លោក Douglas Macgregor បាននិយាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា...
បរទេស៖ យោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានបរទេស មួយចំនួនដែលរួមមានទាំង Mash, SHOT និង RT ផងកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងទ័ពអ៊ុយក្រែនបានធ្វើការ ប្រើប្រាស់យន្តហោះដ្រូន UAV ជាលើកដំបូងដើម្បីធ្វើការវាយប្រហារ ទៅលើទឹកដីរបស់ប្រទេសរុស្សី ។ យន្តហោះដ្រូនដែលត្រូវបាន គេជឿជាក់ថា ផលិតដោយក្រុមហ៊ុនអាមេរិក AeroVironment បានហោះចូលក្នុងដែនអាកាស របស់ប្រទេសរុស្សីបានបន្តិចពីទឹកដី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និង រុស្ស៊ី បានប្រកាសថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មក្នុងទីក្រុងញូវដែលីថា ប្រទេសឥណ្ឌា និងរុស្ស៊ីកំពុងពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរដ្ឋមន្ត្រីការបរទេស ឥណ្ឌា Subrahmanyam Jaishankar ទីក្រុងញូវដែលីស្ថិតនៅក្នុង “កិច្ចព្រមព្រៀងជាមុន” លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី...