បរទេស៖ អង់គ្លេសបានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគតនៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងការផ្តល់ នូវច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ អំពាវនាវឱ្យប្រទេសរុស្ស៊ី ប្រសិនបើយើងឃើញសញ្ញាព្រមានថា...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះ លើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម មន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់ បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយ បរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ។ លោក Guterres បានថ្លែងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ី...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ទាំងស្រុង នូវការហោះហើរយន្តហោះ ស៊ើបការណ៍គ្មានមនុស្សបើក Global Hawk របស់ខ្លួននៅលើសមុទ្រខ្មៅ បន្ទាប់ពីឧប្បត្តិហេតុជាមួយ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកនៅក្នុងដែនទឹកសមុទ្រខ្មៅ នៃតំបន់គ្រីមេរបស់រុស្ស៊ី។ នេះបើតាមទិន្នន័យពីគេហទំព័រតាមដាន Flightradar24 និងវិភាគដោយ Sputnik បានបង្ហាញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានគាំទ្រដល់ប្រទេសតួកគី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមាន កិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងសម្រាប់តែ ៦០ថ្ងៃតែប៉ុណ្ណោះ ។ កិច្ចសន្យានេះត្រូវផុតកំណត់នៅថ្ងៃសៅរ៍ ។...
គៀវ៖ អ៊ុយក្រែន បានចេញការព្រមានអំពីសកម្មភាព មិនប្រក្រតីរបស់រុស្ស៊ីនៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ថ្លែងក្នុងអំឡុងការផ្សាយជាតិនៅថ្ងៃព្រហស្បតិ៍ នេះអ្នកនាំពាក្យទីបញ្ជាការភាគខាងត្បូង របស់អ៊ុយក្រែនលោក Natalia Humeniuk បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចំនួន ២០គ្រឿង រួមទាំងនាវាផ្ទុកមីស៊ីល និងកងនាវាជំនួយមួយចំនួនធំនៅក្នុងសមុទ្រខ្មៅ។ សារព័ត៌មាន Kyiv Independent បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរុស្ស៊ី១គ្រឿង បានចាក់សាំងដោយហោះពី លើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកគ្នា បណ្តាលឲ្យយន្តហោះគ្មានមនុស្សបានបើកធ្លាក់ ។ យោធាអាមេរិកបានបញ្ជាក់ថា សមយុទ្ធនេះថា “មិនប្រុងប្រយ័ត្ន” ។ បញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ លោកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan តាមទូរស័ព្ទថា រដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវផ្តល់នូវភាពធានា យ៉ាងច្បាស់លាស់ថា នឹងមិនប្រើប្រាស់ច្រកចបៀង នៅសមុទ្រខ្មៅដើម្បីបំណងយោធានោះទេ ក្រៅតែពីកិច្ចព្រមព្រៀងក្នុង ទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីដឹកជញ្ជូនធញ្ញជាតិ ចេញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះ។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ត្រូវបានធ្វើឡើងរវាង...
ម៉ូស្គូ៖ ការវាយប្រហារដោយមីស៊ីល ត្រូវបានគេរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី បន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសទីក្រុងគៀវ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន។ អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ផ្នែកខ្លះនៃរដ្ឋធានីត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ដោយសារការរារាំង។ វិស្វករកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ សម្រាប់មនុស្សជាង ៣៥...