ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំបណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាពការងារ។ យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ...
ព្រះសីហនុ៖ បន្ទាប់ពីការលើកឡើង របស់អ្នកលេងបណ្តាញសង្គម ដែលយករូបទាហានជួរមុខកំពុងចុះល្បាត ទទួលទានអាហារលើស្មៅឬលើដីថា ទាហានខ្មែររងទុក្ខវេទនាណាស់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តបវិញថា គ្មានទាហានណាម្នាក់ដើរល្បាត ស្ពាយតុតាមខ្លួនោះទេ និងឱ្យអ្នកដែលបារម្ភមកខ្មែរ សម្តេចនឹងជូនទៅមើលផ្ទាល់តែម្តង ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច បានឃើញអ្នកលេងបណ្តាញសង្គម ដែលកំពុងរស់នៅបរទេស និងតែងតែយកការរិះគន់...
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ៖ ថ្លែងចេញពីខេត្តកណ្ដាល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាជនបរទេស បានភ្លាមៗ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីចោរឆក់កាបូប លោក Chris និងគូដណ្តឹង នៅសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនចោរឆក់កាបូបនោះបានភ្លាមៗផងដែរ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមុនសម្រាលកូន គឺឧបត្ថម្ភចំនួន ៤ដង សម្រាប់អាហារូបត្ថម្ភដល់ស្ដ្រីជាកម្មករនិយោជិត ដែលមានផ្ទះពោះ ដើម្បីធ្វើយ៉ាងណាឱ្យកូន និងម្ដាយមានសុខភាពល្អ។ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់“វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ សូមបញ្ជាក់ថា វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលត្រូវប្រគល់ជូនដល់សិស្ស ថ្នាក់វិជ្ជាជីវៈ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដែលមិនមានអាសនៈក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់...
បាត់ដំបង៖ ករណីឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩...
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយម បានបោកប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤...