ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោល ចំពោះគំនិតផ្តួចផ្ដើម ក្នុងការហាមមិន ឲ្យនាំចូលរថយន្ដចាស់ចូលកម្ពុជា ប៉ុន្ដែសម្តេចក៏បានស្នើឲ្យពង្រឹង ពិនិត្យប្រព័ន្ធរថយន្ដ នៅកម្ពុជាឲ្យបានល្អវិញ។ សម្ដេចធិបតីលើកឡើងបែបនេះ នាឱកាសអញ្ជើញ ជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្ដដោះស្រាយបញ្ហាផលប៉ះពាល់មួយចំនួនទៀត នៅក្នុងគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត ស្ថិតនៅខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ នាឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃទី១៤ មិថុនា សម្ដេចធិបតី បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រាប់សិស្ស-និស្សិតថា មិនមែនត្រឹមតែរៀន សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែរៀនសម្រាប់ត្រៀមប្រកួតប្រជែង ជាមួយបណ្ដាប្រទេស ក្នុងពិភពលោក។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំពង្រឹងទៅលើមូលដ្ឋាននៃការអប់រំរបស់កម្ពុជាដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានពង្រឹងបន្ថែមទៀត នូវវិស័យអប់រំ គឺរាជរដ្ឋាភិបាល ក៏បានបើកឱកាសទាំងក្នុង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង ។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតីបានលើកឡើងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃ១២ មិថុនា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ កំណែទម្រង់ រដ្ឋបាលសាធារណៈ ។ សូមបញ្ជាក់ថា អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា នេះ សម្ដេចធិបតីមានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា មន្ដ្រីជាអ្នកបម្រើរាស្ដ្រ ហើយការបម្រើនេះ គឺប្រៀបដូចបម្រើខ្លួន និងក្រុមគ្រួសារខ្លួនឯង ។ នាឱកាសអញ្ជើញ ជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្ដេចធិបតី បានរំលឹកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ស្ទើរតែគ្រប់ទីកន្លែង ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា សម្ដេចធិបតី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតសភា យុវពាណិជ្ជករ អន្តរជាតិទាំងមូល នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ ការសម្របសម្រួល ក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ...
កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យរួមគ្នាទប់ស្កាត់ភាពជ្រុលនិយម ក្នុងសាសនានីមួយៗ ដើម្បីបញ្ចៀសជម្លោះ ផ្នែកសាសនានៅកម្ពុជា ខណៈសម្តេចថា សង្គ្រាម ផ្តើមចេញពីផ្នត់គំនិត របស់មនុស្ស ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយមផងដែរ។ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅថ្ងៃ៣០ ឧសភា សម្ដេចធិបតី មានប្រសាសន៍ថា...