ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា បើសិនជាមានការផ្ទុះអាវុធដាក់គ្នាម្តងទៀតដែលបង្កដោយកងទ័ពថៃ កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) មួយករណីបន្ថែមទៀត ខណៈនេះ កម្ពុជាកំពុងខិតខំដោះស្រាយជាទីបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងសន្តិភាព ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា បើភាគីថៃមិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនឯងបានបិទជាឯកតោភាគីនោះទេ គឺគ្មានឡើយនូវការជួបចរចាទ្វេភាគីរវាងកម្ពុជា-ថៃ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍អះអាងថា កោះឫស្សី នៅតែជារបស់កម្ពុជាពិតប្រាកដ ដោយពុំបានបាត់បង់ទៅណានោះទេ ។ ដូច្នេះប្រជាពលរដ្ឋកុំភ័យបារម្ភ ហើយអាចទៅលេងបានគ្រប់ពេលវេលា ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីសម្តេចបានឃើញមានក្រុមអគតិមួយក្តាប់តូច បានបង្ហោះផ្សព្វផ្សាយថា កោះឫស្សីនេះ ត្រូវបានប្រទេសជិតខាងយកទៅគ្រប់គ្រង។ចំពោះព័ត៌មាននេះសម្តេចគូសបញ្ជាក់ថា គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្បុជា បានមានប្រសាសន៍ថា ការពលីរបស់យោធាខ្មែរម្នាក់ជាព្រិន្ទបាលឯក សួន រោន ដែលទាហានថ្ងៃបាញ់សម្លាប់ ក្នុងពេលប៉ះទង្គិចគ្នាមួយប្រាវកាលពីថ្ងៃទី២៨ កន្លងទៅនេះ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ។ ជាមួយនឹងមរណភាពនេះ សម្តេចធិបតីជាថ្មីម្តងទៀត ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសពលោក សួន រោន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា អ្នកនយោបាយខ្លះដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ប៉ុន្តែផ្សព្វផ្សាយព័ត៌មានបែបបំផ្លើសបំផ្លាញជាតិឯទៅវិញ ។ តាមរយៈសារខ្លីផ្តាំឲ្យជនរួមជាតិជួយគិតពិចារណាគ្នា ផ្សាយនៅលើបណ្តាញសង្គមនាថ្ងៃ១០ មិថុនា សម្តេចធិបតីបានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្តែនៅពេលដែលប្រទេសជាតិកំពុងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ ។ សម្តេចថា ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ ដើម្បីរៀបចំឡើងនិងផ្សព្វផ្សាយសម្រាប់វាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិសាសន៍ឯងទៅវិញ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃ៩ មិថុនា ម៉ោងនៅទីក្រុងនីស ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជា នឹងត្រូវចូលទៅកាន់តុលាការអន្តរជាតិ (ICJ) ទាក់ទិននឹងបញ្ហាព្រំដែន ជាមួយប្រទេសថៃ នៅពេលខាងមុខនោះ ក៏សម្តេចផ្ទាល់ ត្រូវសិក្សារៀនសូត្របន្ថែម ដោយតាមដាននូវបទពិសោធន៍ ក្នុងការឡើងតុលាការអន្តរជាតិ ពីបណ្តាលប្រទេសដទៃ តួរយ៉ាងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម តាមបណ្តាញសង្គម Youtube ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាផ្ទាល់ខ្លួនមួយឡែក សូមងាកមកគាំទ្រដល់កងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាលើកទឹកចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តការពារបូរណភាពទឹកពីការឈ្លានពានរបស់ប្រទេសជិតខាង ។ ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវប្រហែលជា១០នាទី រវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃ២៨ ឧសភា ហើយបណ្តាលឲ្យកងទ័ពខ្មែរបាត់បង់ជីវិត ត្រូវបានមេឧទ្ទាមក្រៅច្បាប់និងគូកនរបស់គេបានយកបញ្ហាព្រំដែននេះមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល ។ ក្នុងនោះក៏មានអ្នកខ្លះនិយាយចេញមកបំបាក់ទឹកចិត្តកងទ័ពផងដែរ ។ ក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ដល់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ត្រូវយកចិត្តទុកដាក់ លើការសិក្សាស្រាវជ្រាវ ដោយការអាន សរសេរ និងចងក្រងទុកជាឯកសារ និងចែករំលែកនូវឯកសារ ដែលជាចំណេះដឹងដល់អ្នកជំនាន់ក្រោយ បើទោះបីជាបច្ចេកវិទ្យាមានការជឿនលឿនយ៉ាងណាក៏ដោយ ។ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអប់រំ ត្រូវបានចាត់ទុកជាកត្តាកំណត់ដ៏សំខាន់ នៃសុខមាភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងមានឥទ្ធិពលវិជ្ជមាន លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ...