រ៉ាហ្វា៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែ បានបដិសេធលើការអំពាវនាវរបស់លោក ចូ បៃដិន ដើម្បីលុបចោល ផែនការ វាយប្រហារទៅលើទឹកដី Rafah ដែលជាជម្រកចុង ក្រោយនៅតំបន់ ហ្គាហ្សា សម្រាប់ជនភៀស ខ្លួន ជាង១លាននាក់ ជាកន្លែង ដែលអ៊ីស្រាអ៊ែល ជឿជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានលាក់ខ្លួននៅទីនោះ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៃក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៧២៦នាក់ និង ៧៣,៧៩២នាក់ផ្សេងទៀតបានរងរបួស។ យោងតាមក្រសួងបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីនចំនួន ៨១ នាក់ និងរបួស ១១៦ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
រ៉ូម៖ ទីភ្នាក់ងារផ្តល់ជំនួយ និងអាហារពហុភាគីចំនួនបី រួមជាមួយនឹងប្រទេស អ៊ីតាលី កាលពីថ្ងៃចន្ទ បានបង្ហាញគំនិតផ្តួចផ្តើម “អាហារសម្រាប់តំបន់ហ្គាហ្សា” សំដៅសម្របសម្រួលកិច្ចខិតខំប្រឹង ប្រែងមនុស្សធម៌អន្តរជាតិ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើនអាហារ និងជំនួយសុខភាព នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលខ្លី ហើយបន្ទាប់មកផ្តោតលើការកសាងឡើងវិញមនុស្ស និងសង្គមនៃហ្គាហ្សា នេះបើយោងតាមលោក Antonio Tajani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកិច្ចការបរទេស នៃប្រទេសអ៊ីតាលី។...
ហ្គាហ្សា៖ អគ្គស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)លោក Philippe Lazzarini បានឲ្យដឹងថាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ពិតជាពិបាកក្នុងការពិពណ៌នា និងមិនធ្លាប់ឃើញ ក្នុងវិបត្តិណាមួយពីមុនមក។ លោក Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងប្រឈមមុខនឹងសោកនាដកម្មដែលមិនទាក់ទងនឹងអាហារ” ដោយកត់សម្គាល់ថា ប្រជាជននៅតំបន់ហ្គាហ្សាទទួលរងពីប្រតិបត្តិការអត់ឃ្លានដោយចេតនាដែលអាចត្រូវបានជៀសវាង។ លោកបានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនប្រហែល ២,៣៥លាននាក់រស់នៅជិតឈានចូលដល់គ្រោះទុរ្ភិក្ស ហើយ “កុមារនៅទីនោះកំពុងស្លាប់ដោយសារភាពអត់ឃ្លាន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ រួមទាំងកុមារ២នាក់ ត្រូវបានសម្លាប់ ដោយសារការទំលាក់ ជំនួយមនុស្សធម៍ពីយន្តហោះ នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ ពួកគេត្រូវបានគេរាយការណ៍ថា ត្រូវបានកិនពីលើដោយដុំអាហារ នៅពេលដែលឆ័ត្រយោង របស់វាមិនអាចដាក់ពង្រាយបានត្រឹមត្រូវ។ យន្តហោះដឹកជញ្ជូន របស់សហរដ្ឋអាមេរិក បារាំង ហូឡង់...
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបន្ទុករបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃយន្តការធានា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានរួមមួយ ដែលមានការចូលរួមដោយ លោកប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស នៅរដ្ឋធានីអង់ការ៉ាថា “វាច្បាស់ណាស់ថាសន្តិភាព...
ហ្គាហ្សា៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ខណៈពេលដែលពួកគេកំពុងរង់ចាំ ជំនួយនៅទីក្រុងហ្គាហ្សា។ ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា កងកម្លាំងអ៊ីស្រាអែលបានបើកការ បាញ់ប្រហារទៅលើប្រជាជន នៅរង្វង់មូលគុយវ៉ែត ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ខណៈពេលដែលពួកគេកំពុងរង់ចាំរថយន្តជំនួយ។ កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្តធុនតូច...
គែរ ៖ ប្រជាជនប៉ាឡេស្ទីនជាង ៣០,០០០នាក់ នៅតំបន់ហ្គាហ្សា បានស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចំពេលមានវិបត្តិមនុស្សធម៌ កាន់តែអាក្រក់នៅក្នុង ក្របខណ្ឌប៉ាឡេស្ទីន។ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានឲ្យដឹងថា “ប្រហែលមួយក្នុង ចំនោមកុមារ ២០នាក់ ទាំងស្ត្រី...
បរទេស៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា អ៊ីស្រាអែលបានបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ និងរបួស ២៨០ នាក់ទៀត ខណៈដែលប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ កំពុងរង់ចាំជំនួយមនុស្សធម៌នៅទីក្រុងហ្គាហ្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរង្វង់មូល al-Nabusi ភាគខាងលិចនៃទីក្រុង។ ចំណែកយោធាអ៊ីស្រាអែលវិញ បាននិយាយថា ខ្លួនកំពុងពិនិត្យលើបញ្ហានេះ។...
ហ្គាហ្សា៖ អាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារ សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្ម ប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,០០០នាក់ ចំពេលមានសញ្ញាមួយចំនួន ដែលថាភាគីទាំងពីរ នឹងអាចយល់ព្រមលើបទ ឈប់បាញ់ ក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងក្តីសង្ឃឹមនៅដើមសប្តាហ៍នេះ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់...