បរទេស៖ កប៉ាល់ដឹកទំនិញមួយគ្រឿងបានបុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក នៅឯភាគខាងកើតប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យកប៉ាល់ទាំងពីរបានឆេះ និងធ្លាយប្រេងឥន្ធនៈហូរចូលទៅក្នុងសមុទ្រខាងជើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សទាំងអស់ លើកលែងតែនាវិកម្នាក់ ក្នុងចំណោមនាវិក ៣៧នាក់ នៃកប៉ាល់ទាំងពីរ ត្រូវបានជួយសង្គ្រោះយកមកច្រាំងដោយសុវត្ថិភាព។ ម្ចាស់នាវា Ernst Russ...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Yoji Muto បានជួបជាមួយសមភាគីអាមេរិក ដើម្បីស្វែងរកការលើកលែងពីពន្ធថ្មី ដែលប្រធានាធិបតីអាមេរិក លោកគ្រោងនឹងដាក់លើដែកថែប យានយន្ត និងការនាំចូលផ្សេងទៀត ប៉ុន្តែលោកមិនបានផ្ដល់ការធានាណាមួយ ពីពួកគេថា ប្រទេសជប៉ុន នឹងត្រូវបានប្រព្រឹត្តខុសពីនេះទេ ។ លោក Muto បានធ្វើកិច្ចពិភាក្សា ដាច់ដោយឡែកជាមួយតំណាង ពាណិជ្ជកម្មអាមេរិកលោក Jamieson...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រេសិតពិសេសអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសុំទោសប្រធានាធិបតី អាមេរិក Donald Trump រួចរាល់ហើយជុំវិញ ហេតុការណ៍ប៉ះពាក្យសំដីគ្នា នៅអគារសេតវិមាន កាលពីលើកមុន។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ជំនួយការរបស់គាត់ថា លោក Vladimir Zelensky គួរតែរៀបចំការបោះឆ្នោតឡើងវិញ ហើយលាលែងពីតំណែង ជាមេដឹកនាំអ៊ុយក្រែន។ របាយការណ៍នេះកើតឡើង មុនការចរចារ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបុគ្គលិករបស់ Zelensky នៅទីក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត South China Morning Post (SCMP) បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពការទូតថា ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping អាចជួបប្រជុំគ្នា នៅដើមខែមេសា...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើតទុនបម្រុងរបស់រដ្ឋាភិបាលនៃ bitcoin ដែលជាសញ្ញាសម្គាល់សំខាន់នៅក្នុងដំណើររបស់រូបិយបណ្ណឌីជីថល ឬ cryptocurrency ឆ្ពោះទៅរកការទទួល យកចរន្តដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមការក្រឹត្យថ្មីរបស់លោក...
បរទេស៖ ជាមួយនឹងភាព ច្របូកច្របល់ នៃបញ្ហាពន្ធគយ ការបញ្ឈប់ការងារ និងការបង្កកការចំណាយ របស់រដ្ឋាភិបាលអាមេរិក គឺមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងធ្វើច្រើនជាងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជាជាងដោះស្រាយ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ថ្មី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់នឹងមិនអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈអំពាវនាវឱ្យមានកិច្ច សហប្រតិបត្តិការកាន់ តែស៊ីជម្រៅជាមួយបារាំង និងចក្រភពអង់គ្លេស លើការទប់ស្កាត់ ចំពោះអាវុធប្រល័យ លោកមួយនេះ។ នៅក្នុងបទសម្ភាសន៍ជា មួយអ្នកផ្សាយវិទ្យុ Deutschlandfunk...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីភ្នាក់សំងាត់អាមេរិកម្នាក់ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យថាបានរងការបាញ់ប្រហារ ពីបុរសម្នាក់នៅជិតអគារសេតវិមានបន្ទាប់ ពីការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ។ ទីភ្នាក់ងារសំងាត់អាមេរិកបានប្រកាសថា ក្រុមមន្ត្រីបានប្រទះឃើញរថយន្តរបស់បុរសនោះ ហើយបានដាក់គាត់នៅក្បែរនោះដោយមានកាំភ្លើងមួយដើមផងហើយនេះ បាននាំឱ្យមានការប្រឈមមុខ ដាក់គ្នាដោយប្រដាប់អាវុធតែម្តង។ ឧបទ្ទវហេតុនេះបានកើតឡើង នៅខាងលិចសេតវិមាន។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ៖កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលីសក្នុងតំបន់បានចែករំលែកព័ត៌មានអំពីបុគ្គលធ្វើអត្តឃាត ដែលអាចនឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Washington DC...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអាស៊ី ហើយការដាក់ពង្រាយនេះមិនត្រូវបានស្វាគមន៍ ដោយបណ្តាប្រទេសក្នុងតំបន់ទាំងនោះទេ។ លោក វ៉ាង យី បានលើកឡើងថា “ជាច្រើនឆ្នាំបានកន្លងផុតទៅចាប់តាំងពីសហរដ្ឋអាមេរិក បានចេញផ្សាយ ‘យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក’ របស់ខ្លួន ប៉ុន្តែតើប្រទេសនេះ...