តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹងថា លោកបានប្រាប់សមភាគីទាំងប្រាំពីរ G7 របស់លោកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់គឺ “គួរឱ្យសោកស្តាយ” ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញរបស់ពួកគេកាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់ពាណិជ្ជកម្មសកល។ លោក Kato បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីការប្រមូលផ្តុំនិម្មិតដែលដឹកនាំដោយប្រទេសកាណាដាក្នុងនាមជាម្ចាស់ផ្ទះ G7 ឆ្នាំនេះថាគោលនយោបាយឧស្សាហកម្មរួមទាំងពន្ធគយ “គួរតែធានាបាននូវការព្យាករណ៍” ហើយការសម្រេចចិត្តត្រូវតែ “ផ្អែកលើច្បាប់អន្តរជាតិ”...
បរទេស៖ ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានហៅការវាយប្រហារនេះថា ជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ប្រល័យដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់មីស៊ីលផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅព្រឹកថ្ងៃអង្គារនេះ ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមិនល្អទេ ប៉ុន្តែយើងនឹងមើលថាតើយើងអាចធ្វើការកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងសន្តិភាព...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយបន្ធូរបន្ថយស្ថានការណ៍ ការដាក់ទណ្ឌកម្មទិដ្ឋាការដោយ សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីថៃ ជុំវិញតួនាទីរបស់ពួកគេក្នុងការនិរទេស ជនជាតិអ៊ុយហ្គ័រយ៉ាងហោចណាស់ ៤០ នាក់ទៅកាន់ប្រទេសចិនកាលពីខែមុន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ថាក់ស៊ីន បាននិយាយកាលពីថ្ងៃចន្ទថា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានព្រមានថា អ៊ីរ៉ង់នឹង ទទួលរងនូវផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារ បន្ថែមទៀត ពីសំណាក់ក្រុមHouthi ដែលមានមូលដ្ឋាន នៅប្រទេសយេមែន។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth...
បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Semafor បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះថា សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយអាចនឹងជំរុញឱ្យអង្គការសហប្រជាជាតិធ្វើដូចគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមគេហទំព័រ Semafor, ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានធ្វើការសម្រេចចិត្តណាមួយឡើយ។ ការពិភាក្សាអំពីស្ថានភាពនៃតំបន់គ្រីមេគឺស្របនឹង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិហៅ កាត់ថាយូអិន កំពុងបង្ហាញ ក្តីព្រួយបារម្ភអំពីការគំរាម កំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើ នាវានៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើក្រុម Houthi នៅយេមែននាពេលចុងក្រោយនេះ ។ លោក Farhan...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារសប្តាហ៍នេះ។ លោកPeskov...
ភ្នំពេញ៖ គម្រោងដាក់បម្រាម រិតត្បិតទិដ្ឋាការ: ព័ណ៌លឿង ទឹកក្រូច និង ក្រហម របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បាននឹងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍ ក៏ដូចជាភូមិសាស្រ្តនយោបាយ យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយ ចំនួនទូទាំងពិភពលោក ។ លោក សយ សុភាព ក្នុងនាមអ្នកតាមស្ថានភាពនយោបាយ...
បរទេស៖ សេតវិមានបាននិយាយថា ការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលសម្រាប់ Voice of America (VOA) គឺមានបំណងធានាថា អ្នកជាប់ពន្ធលែងបង់ពន្ធសម្រាប់ “ការឃោសនាបែបរ៉ាឌីកាល់ (បែបលំអៀង)” ទៀតហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...