ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ពិតជានឹងចាត់វិធានការតបត ចំពោះសម្ពាធតាមអំពើចិត្ត នៅពេលធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដោយប្រើបញ្ហាសារធាតុ fentanyl ជាលេស។ លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនជាតិលើកទី ១៤...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ទីក្រុងម៉ិកស៊ិក នឹងមិនទទួលសម្ពាធពន្ធពីសហរដ្ឋអាមេរិកទេ ហើយប្រសិនបើចាំបាច់ នឹងស្វែងរកទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និតជាមួយប្រទេសកាណាដា និងប្រទេសដទៃទៀត នេះបើយោងតាមសម្តីប្រធានាធិបតី Claudia Sheinbaum ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានឲ្យដឹងថា “វានឹងមិនមានការដាក់ស្នើលើកលែងពន្ធនោះទេ។ ម៉ិកស៊ិក ជាប្រទេសដ៏អស្ចារ្យ។ ម៉ិកស៊ិកមានភាពក្លាហាន...
ម៉ិកស៊ិក៖ ទីភ្នាក់ងារវាយតម្លៃឥណទានបានព្រមានថា ពន្ធ ២៥ ភាគរយដែលទើបដាក់ដោយសហរដ្ឋអាមេរិក លើការនាំចូលម៉ិកស៊ិកបានធ្វើឱ្យ បរិយាកាសធុរកិច្ចនៅក្នុងប្រទេសម៉ិកស៊ិក កាន់តែអាក្រក់ទៅៗ និងបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការវាយតម្លៃរបស់ Fitch Ratings ការធ្លាក់ចុះសក្តានុពលអាចជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនម៉ិកស៊ិក ជាពិសេសក្រុមហ៊ុននៅក្នុងវិស័យសំណង់ លំនៅដ្ឋាន ការលក់រាយ និងឧស្សាហកម្មរថយន្ត។ ទីភ្នាក់ងារនេះបានឲ្យដឹងថា “វិស័យសាជីវកម្មម៉ិកស៊ិកផ្សេងទៀតប្រឈមមុខនឹង...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ ការផ្តល់ទិន្នន័យចាំបាច់ដល់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមលោក Oliver Carroll អ្នកសរសេរអត្ថបទរបស់ The Economist ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវមហិច្ឆតា របស់លោកក្នុងការកាន់កាប់ទឹកដី ស្វ័យភាពរបស់ប្រទេសដាណឺម៉ាកគឺ Greenland ដោយលោកបានគូសបញ្ជាក់ ពីបញ្ហានេះក្នុងអំឡុង ពេលសុន្ទរកថា សំខាន់មួយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Copenhagen (ដាណឺម៉ាក) ពីមុនបានច្រានចោលសំណើរបស់...
នាយក CIA លោក John Ratcliffe បានបញ្ជាក់ប្រាប់ Fox Business កាលពីថ្ងៃពុធថា ការចែករំលែកព័ត៌មាន ស៊ើបការណ៍ទាំងអស់ ជាមួយអ៊ុយក្រែន គឺត្រូវបានបញ្ឈប់ ។ ការអភិវឌ្ឍន៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើនបានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា រួមទាំងការទិញសព្វាវុធថ្មី និងការនាំចេញ ដែលកំពុងដំណើរការរួចហើយ។...
ត្រូវតែយកដែនកោះ Greenland ឱ្យបាន រង់ចាំការសម្រេច កិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអាមេរិកនិងអ៊ុយក្រែន បន្តដំឡើងពន្ធគយលើ ផលិតផលប្រទេសដទៃ ។ ល ។ លោកត្រាំ ប្រធានាធិបតី អាមេរិកបានលើកឡើងអំពី “សមិទ្ធផលនយោបាយ”របស់ខ្លួន ដោយមោទនភាព ក្នុងកិច្ចប្រជុំរដ្ឋសភា ប៉ុន្តែអ្នកផ្តល់បទ សម្ភាសន៍ ទូទាំងពិភពលោកមិនយល់ ឃើញបែបនេះទេ ។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ក្នុងការដេញថ្លៃសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នានៅការិយាល័យ Oval របស់លោកជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី ។ ថ្លែងទៅកាន់សម័យប្រជុំរួមគ្នា នៃសភាជាលើកដំបូងក្នុងអាណត្តិទីពីរ...
បរទេស៖ ពាក្យសម្តីរបស់មេដឹកនាំចិន និងមេដឹកនាំអាមេរិក បានកើតឡើងត្រឹមតែមួយម៉ោងដាច់ពីគ្នាក្នុងសប្តាហ៍នេះ ដែលជាសុន្ទរកថាសំខាន់ៗចំនួនពីរដោយមេដឹកនាំ ដ៏មានឥទ្ធិពល បំផុត របស់ពិភពលោកពីររូប ដែលបាននិយាយ នៅជ្រុង ម្ខាងម្នាក់ នៃភពផែនដី។ ជាមួយគ្នានោះ មេដឹកនាំទាំងពីរបង្ហាញ ពីវិធីសាស្រ្តផ្សេងៗ គ្នាដែលមហាអំណាចក្នុងសតវត្សរ៍ទី ២១ របស់ពិភពលោកកំពុងអនុវត្ត ដើម្បីសម្រេចបាននូវមហិច្ឆតាជាតិរៀងៗខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦...
បរទេស៖ ប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino កាលពីថ្ងៃពុធបានចោទប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ពីការនិយាយកុហកនៅពេលគាត់ បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភាថា រដ្ឋបាលរបស់លោកកំពុង “ទាមទារយក” ព្រែកជីកប៉ាណាម៉ាមកវិញ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥...