រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ការវេតូ” របស់អាមេរិក គឺអយុត្តិធម៌ អសីលធម៌ និងអយុត្តិធម៌ ហើយប្រឆាំងនឹងឆន្ទៈ របស់សហគមន៍អន្តរជាតិ។ ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ចំណាត់ការ...
បរទេស៖ នាយក FBI លោក Christopher Wray បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ពួក Hacker ដែលមានទំនាក់ទំនង នឹងរដ្ឋាភិបាលចិន បានចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយកំពុងរង់ចាំ “ពេលវេលាត្រឹមត្រូវដើម្បីបំផ្លិចបំផ្លាញ” ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងមិនបន្តអាជ្ញាប័ណ្ណ ដែលផ្តល់ការអនុញ្ញាតបណ្តោះអាសន្ន ដល់ការផលិតប្រេង និងឧស្ម័ន នៅក្នុងប្រទេសវេណេស៊ុយអេឡា នោះទេ ព្រោះវាមិនមានសញ្ញាគ្រប់គ្រាន់ ដែលបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡា មានឆន្ទៈក្នុងការធានាឱ្យ មានការបោះឆ្នោតប្រធានាធិបតី ប្រកបដោយបរិយាប័ន្ន និងប្រកួតប្រជែង នៅក្នុងប្រទេសនេះនៅចុងឆ្នាំនេះ។ យោងតាមមន្ត្រីដែលបានពន្យល់ អ្នកសារព័ត៌មានអំពីការសម្រេចចិត្ត ក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យអាជ្ញាប័ណ្ណទូទៅ ៤៤...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា ការដាក់ពង្រាយកាំជ្រួច មីស៊ីលរយៈចម្ងាយមធ្យម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន គឺជាជំហានមួយទៀត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបង្កើនកម្រិត នៃការប្រឈមមុខគ្នា ផ្នែកយោធានៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងស្វែងរកការដំឡើងអត្រាពន្ធ ៣ដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ក្នុងការប៉ុនប៉ងដើម្បីដោះស្រាយ ជាមួយនឹងអ្វីដែលខ្លួនមើលឃើញថាជា “ការអនុវត្តមិនយុត្តិធម៌” និងការពារកម្មករអាមេរិក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា លោក បៃដិន នឹងនិយាយអំពីផែនការនេះ នៅពេលដែលលោកថ្លែងសុន្ទរកថា នៅពេលរសៀលនៅឯទីស្នាក់ការកណ្តាល United Steelworkers ក្នុងទីក្រុង...
បរទេស៖យោងតាមការចេញផ្សាយរបស់RT អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងមិនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី ដែលបានបាញ់មកលើប្រទេសអ៊ុយក្រែន ផ្ទុយទៅនឹងរបៀបដែលកងកម្លាំងអាមេរិក បានការពារអ៊ីស្រាអែលពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុននោះទេ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានជួយអ៊ីស្រាអែល វាយលុករបាំងដ៏ធំដែលធ្វើឡើងដោយអ៊ីរ៉ង់ ជាការសងសឹកចំពោះអ្វីដែលទីក្រុងតេហរ៉ង់បាននិយាយថា គឺជាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាសកាលពីដើម ខែនេះដោយក្នុងនោះលោក Kirby ត្រូវបានគេសួរក្នុងអំឡុងពេលនៃការសង្ខេបប្រចាំថ្ងៃថាតើយុទ្ធសាស្ត្រដូចគ្នានេះ អាចត្រូវបានប្រើក្នុងជម្លោះអ៊ុយក្រែនដែរឬទេ។ មហាអំណាចលោកខាងលិចបាន...
ក្នុងសកម្មភាពមួយចំនួនរបស់ជប៉ុន ទង្វើដែលមានជម្លោះខ្លាំងបំផុត គឺពង្រឹងសម័្ពន្ធភាពយោធារវាងអាមេរិកនិងជប៉ុនយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបានផ្សព្វផ្សាយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ហើយបានចាត់ទុកជប៉ុនជាកូនអុកដ៏សំខាន់ ។ រីឯពួកស្តាំនិយមមួយចំនួនក្នុងស្រុកជប៉ុន ក៏ប៉ុនប៉ងបំរះខ្លួនចេញពីការរឹតត្បិតនៃធម្មនុញ្ញសន្តិភាព ស្វែងរកប្រក្រតីភាពរបស់ប្រទេសជាតិនិងប្រទេសខ្លាំងខាងយោធា ដូច្នេះពួកគេចង់ពឹងផ្អែកទៅលើកម្លាំងជាក់ស្តែងរបស់អាមេរិក ។ នៅឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់មុខងារថ្មីដល់កងស្វ័យការពារ ដែលប្រែពី “ការពារ”ទៅជា “មានសមត្ថភាពវាយប្រហារ” ។ ក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋអាមេរិកនិងជប៉ុនដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោនលើកនេះ ប្រទេសទាំងពីរបាន...
តូក្យូ៖ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីបង្កើនការរារាំងប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។ សមយុទ្ធរយៈពេលពីរថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារតាមនាវារបស់សហរដ្ឋអាមេរិក ដឹកនាំដោយនាវា Theodore Roosevelt ដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឡើងខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទទួលការវិនិយោគចំនួន ២,៩ពាន់លានដុល្លារនៅក្នុងប្រទេសរបស់លោកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft Corp. របស់សហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត ខណៈដែលលោកបានចាប់ផ្តើមការចូលរួមជាបន្តបន្ទាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក គីស៊ីដា ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហាញពីការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន ដែលមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ី ដែលរួមមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនគួរតែធ្វើតាមគោលបំណងយោធា ខណៈដែលការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺអាចបង្កើនតម្លៃប្រេងលើពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវ បានចាប់ផ្តើមការវាយឆ្មក់ជាបន្តបន្ទាប់ដោយប្រើយន្តហោះគ្មានមនុស្សបើក ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយផ្តោតលើរោងចក្រចម្រាញ់ និងកន្លែងស្តុកទុកក្នុងតំបន់ជាច្រើន។ លោក Austin...