សាណា ៖ យន្តហោះចម្បាំងនៃសម្ព័ន្ធភាពអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារ តាមផ្លូវអាកាសជាច្រើនទៅលើរដ្ឋធានីសាណា ដែលគ្រប់គ្រងដោយយ៉េមែន កាលពីរាត្រីថ្ងៃសុក្រ ។ ប្រជាជន និងទូរទស្សន៍គ្រប់គ្រងដោយក្រុម ហួធី al-Masirah បានរាយការណ៍ឲ្យដឹងដូច្នេះ ។ ទូរទស្សន៍របស់ក្រុម ហួធី បានផ្សាយថា ការវាយប្រហារតាមផ្លូវអាកាស ចំនួន៤ដងបានវាយប្រហារលើភ្នំ Attan និង២ផ្សេងទៀតបានវាយប្រហារលើភ្នំ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សេតវិមានបានថ្កោលទោស ការវាយប្រហារភេរវកម្មដ៏ធំមួយ នៅខាងក្រៅទីក្រុងមូស្គូដែលបានផ្ទុះឡើង កាលពីល្ងាចថ្ងៃសុក្រ ខណៈដែលខ្មាន់កាំភ្លើងពាក់ម៉ាស់ បានវាយលុកសាលប្រគុំតន្ត្រីមួយ នៅភាគពាយព្យនៃរដ្ឋធានីរុស្ស៊ី បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ។ របាយការណ៍ក្រៅផ្លូវការបង្ហាញថា យ៉ាងហោចណាស់មនុស្ស៤០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ នៅសាលាក្រុង Crocus ដោយមានអ្នករបួសប្រហែល១៣០នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅទីកន្លែងនោះ...
តូក្យូ៖ សេចក្តីព្រាងនៃរបាយការណ៍គោលនយោបាយការបរទេស ប្រចាំឆ្នាំរបស់ខ្លួនបានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីប្រឆាំងនឹងអាកប្បកិរិយាអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សេចក្តីព្រាងឯកសារនោះបានឲ្យដឹងថា “ប្រទេសចិនបាននិងកំពុងបន្ត និងបង្កើនការប៉ុនប៉ងរបស់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង” និងសកម្មភាពយោធា” នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន រួមទាំងសមុទ្រចិនខាងត្បូង និងខាងកើត។ សេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា ទង្វើបែបនេះរបស់ចិន បានធ្វើឱ្យប្រទេសជប៉ុន ស្ថិតក្នុងបរិយាកាសសន្តិសុខ “ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត”...
បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃពុធថា ខ្លួនកំពុងជម្លៀសជនជាតិ អាមេរិកកាន់តែច្រើន ពីប្រទេសហៃទី ខណៈដែលប្រទេស នៅសមុទ្រ ការាបៀនក្រីក្រមួយនេះ កំពុងជន់ជោរដោយអំពើហិង្សា ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក...
ហ៊ូស្តុន៖ អតីតមន្ត្រីប៉ូលិសម្នាក់ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ប្រហែល ២០ឆ្នាំ ពីបទធ្វើទារុណកម្មបុរស ជនជាតិ អាមេរិកាំងអាហ្វ្រិកពីរនាក់ នៅរដ្ឋ Mississippi ភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ ចៅក្រម Tom Lee បានកាត់ទោសរយៈពេល ២៤១ ខែទៅឱ្យលោក Hunter Elward...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក្រោមលេសនៃសិទ្ធិមនុស្ស និងតម្លៃ និងការរឹតត្បិតសិទ្ធិស្របច្បាប់របស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍ក្នុងនាមការប្រកួតប្រជែង។ អ្នកនាំពាក្យចិនលោកស្រី Lin Jian បានធ្វើការកត់ សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការអត្ថាធិប្បាយ ទាក់ទងនឹងប្រទេសចិន នាពេលថ្មីៗនេះពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិនលោក Nicholas...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានអំពី “ការបង្ហូរឈាម” នៅក្នុងឧស្សាហកម្ម រថយន្តអាមេរិក និងប្រទេសទាំងមូល ប្រសិនបើលោក មិនឈ្នះឆ្នោត ប្រធានាធិបតីអាណត្តិទីពីរ នៅក្នុងការបោះឆ្នោតអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤...
ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹ ងផ្តល់ជំនួយដល់ហ្វីលីពីន ក្នុងការបង្កើតរោងចក្រវត្ថុ ពាក់កណ្ដាលចម្លង (semiconductor) ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនៅលើពិភពលោក ទាំងមូល“មានភាព ប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹង បណ្តាក់ទុន...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញយកនេះ។ ក្រុមហ៊ុន Nippon...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់មិនសមហេតុផល លើក្រុមហ៊ុនមកពីប្រទេសផ្សេងៗ បន្ទាប់ពីច្បាប់របស់សហរដ្ឋអាមេរិក ផ្តោតលើកម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន ។ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិកគួរតែគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែង ដោយយុត្តិធម៌ ហើយផ្តល់នូវបរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើង សម្រាប់សហគ្រាសមកពីគ្រប់ប្រទេសទាំងអស់។...