បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានប្រតិបត្តិការគួរឲ្យកត់សំគាល់ទៅលើទីតាំងឈរជើងយ៉ាងរឹងម៉ាំរបស់រុស្សី ដែលស្ថិតនៅភាគខាងត្បូង។ ប្រភពដដែលបានអះអាងថា នេះគឺជាការលើកឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថាការរុញច្រានទៅមុខ បានធ្វើឡើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះនៅភាគខាងត្បូងតំបន់ Zaporizhzhia។ កាលពីដើមសប្តាហ៍នេះ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានដណ្តើមយកភូមិ Robotyne ក្នុងតំបន់ Zaporizhzhia...
កណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំអកផ្តាំទៅមេខ្លោង កៀរគរពលរដ្ឋ ធ្វើបាតុកម្ម ប្រឆាំង រូបលោកនៅអាមេរិកសុំកុំរត់ចោលកូនចៅ នៅពេលធ្វើបាតុកម្ម ព្រោះកន្លងមក តែងតែរត់ចោលរហូត ។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានយល់ព្រមលើការផ្ទេរសព្វាវុធដែលមានតម្លៃ ៨០ លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ក្រោមកម្មវិធីដែលជាធម្មតាត្រូវបាន បម្រុងទុកសម្រាប់ប្រទេសអធិបតេយ្យភាព ដែលជាទង្វើទំនងជាធ្វើឱ្យ ទីក្រុងប៉េកាំងខឹងសម្បារ ដែលចាត់ទុកកោះនេះជា ផ្នែកមួយនៃទឹកដីរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សមាជិកសភា ពាក់ព័ន្ធអំពីការលក់អាវុធ នាពេលខាងមុខកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន...
STEINHATCHEE៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ព្យុះសង្ឃរា Idalia បានបោកបក់ចូលតំបន់ភាគពាយព្យនៃរដ្ឋ ផ្លរីដា ដែលជាព្យុះសង្ឃរា “គ្រោះថ្នាក់ខ្លាំង” នៅព្រឹកថ្ងៃពុធដោយបានវាយលុក សហគមន៍ឆ្នេរសមុទ្រជាមួយ នឹងទឹកជាបន្តបន្ទាប់ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីគ្រោះទឹកជំនន់នៅផ្នែកខ្លះនៃ រដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ។ អាជ្ញាធរបានពណ៌នាអំពី Idalia និងបង្កឲ្យទឹកដែលកើនឡើងខ្ពស់...
កាលពីថ្ងៃទី៣០ ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក បានបញ្ចប់ ដំណើរទស្សនកិច្ចអស់ រយៈពេល៤ ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់ របស់អាមេរិក រូបទី៤ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។ពេលវាយតម្លៃអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី Gina Raimondo...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានព្រមានប្រឆាំងនឹងការបែកបាក់ និងជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងសុន្ទរកថា នៅឯវេទិកាធុរកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។។ ថ្លែងទៅកាន់វេទិកាធុរកិច្ចអាមេរិក-ចិនលើកទី៥ ដែលរៀបចំឡើងដោយ Forbes ដែលលោក Xie ត្រូវបានអញ្ជើញ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ហានិភ័យធំបំផុតគឺការបែកបាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក ហើយប្រភពនៃអសន្តិសុខដ៏ធំបំផុត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian បានចូលរួមក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីប្រឆាំងនិងព្រមានទៅការបង្កើនវត្តមានយោធា របស់អាមេរិកនៅក្បែរតំបន់ព្រំដែន ស៊ីរីនិងអ៊ីរ៉ាក់។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីរដ្ឋមន្ត្រីទាំងពីរបានសម្តែង ការព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្ត...
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ ដោយបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប របស់កម្ពុជា។ យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។...
បរទេស៖ យោធាអាមេរិក បានចាប់ផ្តើមកម្មវិធីមួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យា “យន្តហោះគ្មានមនុស្សបើកជាក្រុម” ដោយស្វែងរកការដាក់ពង្រាយ យន្តហោះគ្មានមនុស្ស (UAV) ជាច្រើនទាំងផ្នែកនៅលើដី សមុទ្រ និងនៅលើអាកាស ។ មន្ត្រីរបស់មន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងថា ប្រព័ន្ធថ្មីនេះមានបំណងសម្រាប់ជម្លោះនាពេលអនាគតជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសមាគមឧស្សាហកម្មការពារជាតិ (NDIA) នៅទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ...