បរទេស៖ កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកការផ្ទេរប្រាក់ដែលមានតម្លៃប្រហែល ២៦ លានដុល្លារដោយក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អ្នកលក់ពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ពីការនាំចូលពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កកដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នេះ បើតាមសេចក្តីរាយការណ៍ គឺបានកំណត់គោលដៅទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធពេជ្រឥណ្ឌា...
បរទេស៖ យោធាអាមេរិកបានដាក់ពង្រាយទាហានរាប់ពាន់នាក់ និងទ្រព្យសម្បត្តិកងទ័ពជើងទឹកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បី “រារាំង” កងកម្លាំងអ៊ីរ៉ង់ បន្ទាប់ពីបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីការយាយីមកលើនាវាពាណិជ្ជកម្ម និងសកម្មភាព “បង្កអស្ថិរភាព” ផ្សេងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កងនាវាចរទី៥ របស់កងទ័ពជើងទឹកអាមេរិកបានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃចន្ទ ដោយកត់សម្គាល់ថា ទាហានម៉ារីន និងនាវិកជាង...
បរទេស៖ វរសេនីយ៍ទោ Nicholas Troyan ដែលចូលនិវត្តន៍របស់អាមេរិកបានប្រាប់កាសែត Sputnik ឲ្យដឹងថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) គឺជាកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដ៏សំខាន់បំផុត ដែលអាមេរិក និងរុស្ស៊ី ត្រូវតែធ្វើយ៉ាងណានៅក្នុង អំណាចរបស់ពួកគេ ដើម្បីរក្សាឱ្យមានប្រសិទ្ធភាព។ លោក Troyan បានឲ្យដឹងថា “ខ្ញុំគិតថានេះគឺជាសន្ធិសញ្ញាដ៏សំខាន់បំផុត ក្នុងចំណោមសន្ធិសញ្ញាផ្សេងទៀត...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីសាបព្រួសភាពច្របូកច្របល់ និងភាពមិនចុះសម្រុងគ្នា គោរពអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងគោរពកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលរិះគន់ប្រទេសចិន ចំពោះការរារាំងនាវាហ្វីលីពីន ដែលស្វែងរកការបញ្ជូនកងទ័ពថ្មី និងការផ្គត់ផ្គង់ដល់នាវាយោធា...
បរទេស៖ អង្គការសហប្រជាជាតិត្រូវតែថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការទិញសព្វាវុធសម្រាប់កោះតៃវ៉ាន់ ដោយសារតែ “សកម្មភាពបង្កហេតុ” ទាំងនេះ បង្កជាហានិភ័យដែលឱ្យមានជម្លោះដ៏ធំមួយដែលពាក់ព័ន្ធនឹងប្រទេសចិន, នេះបើតាមប្រធានសភារដ្ឋ Duma របស់រុស្ស៊ី គឺលោក Vyacheslav Volodin បាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សរសេរនៅលើ Telegram...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ដំណើរ ទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមអ្វីមួយ ឬក្រោមលេសអ្វីក៏ដោយ។ អ្នកនាំពាក្យរូបនេះបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ច របស់អនុមេដឹកនាំតំបន់តៃវ៉ាន់លោក Lai Ching-te ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដោយឆ្លងកាត់សហរដ្ឋអាមេរិក។ អាជ្ញាធរគណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) បានប្រកាសកាលពីថ្ងៃទី០២ ខែសីហា ថា...
យេរ៉ូសាឡឹម៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា លោក Sayyed Hassan Nasrallah មេដឹកនាំក្រុម Hezbollah របស់ប្រទេសលីបង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “ឫសគល់” នៃបញ្ហាទាំងអស់នៅមជ្ឈិមបូព៌ា។ កាសែតអង់គ្លេស The Jerusalem Post បានឲ្យដឹងនៅក្នុងរបាយការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា នៅក្នុងសុន្ទរកថារបស់លោក...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិចារណាធ្វើឱ្យកិច្ចប្រជុំកំពូលត្រីភាគី របស់ពួកគេជាព្រឹត្តិការណ៍ទៀងទាត់ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខ កាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង និងប្រទេសចិន។ ប្រភពបានឲ្យដឹងថាផែនការនេះ ទំនងជាត្រូវបានពិភាក្សានៅពេលដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃ សម្ព័ន្ធមិត្តសន្តិសុខអាស៊ីទាំងពីរនៅថ្ងៃទី១៨ ខែសីហា នៅឯជំរំប្រធានាធិបតី Camp David...
មានអ្នកសារព័ត៌មានបានសួរថា៖ យោងតាមដំណឹងផ្សាយឱ្យដឹងថា អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានប្រកាសនៅថ្ងៃទី២ខែសីហាថា លោកវីលៀមឡៃ(William Lai)មេដឹកនាំរងនៃតំបន់ចិនតៃវ៉ាន់នឹងចាកចេញពីតៃវ៉ាន់ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមក្នុងពិធីឡើងកាន់មុខដំណែងរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយនៅថ្ងៃទី១២ខែសីហា ហើយនឹង”ឆៀងចូល”ទីក្រុងNew Yorkនិងទីក្រុងSan Franciscoនៃប្រទេសអាមេរិក។តើអ្នកនាំពាក្យមានអត្ថាធិប្បាយយ៉ាងណាចំពោះការនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការប្រាស្រ័យទាក់ទងជាផ្លូវការរវាងអាមេរិកនិងតំបន់ចិនតៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពឆៀងចូលទៅកាន់អាមេរិករបស់ពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ ឯករាជ្យ” ទោះក្រោមលេសនិងហេតុផលណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិកដែលបណ្តែតបណ្តោយនិងគាំទ្រពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងទង្វើបំបែកបំបាក់ប្រទេសជាតិ ទោះតាមទម្រង់ណាក៏ដោយ។ភាគីចិននឹងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះការវិវត្តនៃស្ថានការណ៍ ហើយនឹងចាត់វិធានការយ៉ាងមុតមាំនិងប្រកបដោយប្រសិទ្ធិភាពដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ៕ (អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )
បរទេស៖ មន្ត្រីកំពូលយោធាអាមេរិក កំពុងស្ថិតនៅក្នុងការពិចារណាថ្មីមួយដែលអាចនឹងបំពាក់ក្រុមកងកម្លាំងយោធានៅតាមនាវាដឹកទំនិញ បែបពាណិជ្ជកម្មនានានៅតាមច្រកសមុត្រ Hormuz ដើម្បីការពារនាវាទាំងនោះពីការចាប់ខ្លួនដោយកងកម្លាំងអ៊ីរ៉ង់ដូចរាល់ដង។ យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយយ៉ាងណា នៅមិនទាន់ត្រូវបានធ្វើនៅឡើយដែលបច្ចុប្បន្ន កំពុងត្រូវបានដាក់ឲ្យពិភាក្សាដោយមន្ទីរប៉ង់តាហ្គោន និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អារ៉ាប់ និងតំបន់ឈូងសមុទ្រហ្គោហ្វផង។ គួរឲយដឹងដែរថាប្រសិនបើសំណើរនេះនឹងអាចចូលជាធរមានមែននោះសហរដ្ឋអាមេរិក នឹងបញ្ជូនយោធាទៅការពាររាល់នាវាទាំងឡាយដែលត្រូវបានក្រុមហ៊ុនស្នើសុំប៉ុណ្ណោះ។ សំណើនេះបានកើតឡើងនៅចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួមឬហៅកាត់ថាJCPOAកាលពីឆ្នាំ ២០១៨៕ ប្រែសម្រួល៖ស៊ុនលី