ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។ ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការវិវត្តនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Matthew Miller ត្រូវបានធ្វើឡើងទាក់ទងនឹងពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នាដែលប្តឹងដោយមេដឹកនាំគណបក្ស Move Forward និង បេក្ខភាពនាយករដ្ឋមន្រ្តីលោក...
បរទេស៖ យោធាអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹក បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ។ នេះបើតាមមន្ទីរបញ្ចកោណ បាននិយាយដោយលើកឡើង ពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
តេអេរ៉ង់៖ មន្ត្រីយោធាកំពូលអ៊ីរ៉ង់ ម្នាក់បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលជាមហាអំណាចពិភពលោក កំពុងធ្លាក់ចុះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយលោក Asim Munir នាយសេនាធិការកងទ័ពប៉ាគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Baqeri...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan កាលពីពេលថ្មីៗ បានច្រានចោល ការអះអាងដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចនឹងបាត់បង់ក្រមសីលធម៌ តាមរយៈការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាស សម្រាប់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ យោងតាមការ ចេញផ្សាយ របស់ RT លោក Sullivan...
បរទេស៖ មន្ត្រីមន្ទីរប៉ង់តាហ្គោនបានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងការឆ្លើយតបផ្នែកយោធាចំពោះវត្តមានរបស់រុស្ស៊ី នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។ ក្នុងពេលដែលរដ្ឋាភិបាលស៊ីរី ចង់ឱ្យសហរដ្ឋអាមេរិកចាកចេញពីប្រទេសនោះ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា ខ្លួននឹងហោះហើរយន្តហោះគ្មានមនុស្សបើករបស់ខ្លួនដោយនិទណ្ឌភាព ឬ ហៅថា ភាពគ្មានទោស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ZAGREB៖ លោក Mladen Plese អ្នកវិភាគនយោបាយឈានមុខគេរបស់ក្រូអាតបានប្រាប់កាសែតស៊ីនហួថា ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន គឺជាទង្វើ “គ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់” ហើយប្រាកដជានឹងធ្វើឱ្យវិបត្តិអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើង។ ការសម្រេចចិត្តនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក “មិនគោរពអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ហើយប្រព្រឹត្តតែតាមផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ថែមពីលើការកើនឡើង នៃវិបត្តិ វិធានការរបស់សហរដ្ឋអាមេរិក...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការមិនបង្ហាញ គំនិតផ្តួចផ្តើមណាមួយ ដើម្បីស្តារដំណើរការសន្តិភាពប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ដែលនៅជាប់គាំងតាំងពីឆ្នាំ២០១៤ ។ លោក Ishtaye បានឲ្យដឹងនៅក្នុងសន្និសិទប្រជាជនជាតិ ប៉ាឡេស្ទីន លើកដំបូងដែលធ្វើឡើងនៅទីក្រុងវេសបែង ថា “ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងរដ្ឋបាលរបស់លោក គឺជាប្រធានាធិបតី...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តក្របខ័ណ្ឌឯកជនភាពទិន្នន័យ ដែលមានគោលបំណងធានាឱ្យមានលំហូរទិន្នន័យប្រកបដោយសុវត្ថិភាពរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអនុម័តនេះបានធ្វើឡើងស្របគ្នាជាមួយនឹងការសម្រេចចិត្ត ដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ដោយសន្និដ្ឋានថា សហរដ្ឋអាមេរិក “ធានានូវកម្រិត នៃការការពារគ្រប់គ្រាន់ ប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប” សម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដែលបានផ្ទេរដោយសុវត្ថិភាពពីអឺរ៉ុប ទៅក្រុមហ៊ុនអាមេរិក ក្រោមក្របខណ្ឌថ្មី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der...