សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនពី “ការយាយី និងការបំភិតបំភ័យលើនាវាហ្វីលីពីន” ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ចប់សកម្មភាព “បង្កហេតុ” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ រវាងនាវាចិន និងទូកឆ្មាំសមុទ្រហ្វីលីពីន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា “យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំង ឱ្យបញ្ឈប់ពីទង្វើបង្កហេតុ និងគ្មានសុវត្ថិភាពរបស់ខ្លួន”...
វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះដើរដោយថាមពល នុយក្លេអ៊ែររបស់ខ្លួន ឈ្មោះ George Washington នឹងត្រូវដាក់ពង្រាយជាលើកទីពីរ ទៅកាន់មូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដោយជំនួសនាវា Ronald Reagan ។ ការជំនួសនាវា Ronald Reagan ដែលបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋាននេះ កំពុងប្រព្រឹត្តទៅដោយសារតែការដាក់ពង្រាយនាវាកងទ័ពជើងទឹក នៅក្រៅប្រទេសត្រូវបានកំណត់ត្រឹម ១០...
បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ដោយភ្ជាប់ប្រទេសជាមួយនឹង បណ្តាញឧបករណ៍ចាប់សញ្ញា ដែលអាចកំណត់អត្តសញ្ញាណប្រភពដើម នៃការវាយប្រហារបរមាណូណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកដែលមានផែនការ ក្នុងការបញ្ជូននាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូងនោះគឺជា ការបង្កភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាកាលពីដើមសប្តាហ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសក្នុងការដាក់ពង្រាយ នាវាមុជទឹកដ៏ទំនើបទាំងនោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំជាមួយនឹង លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។ ថ្លែងទៅកាន់សន្និសិទកាសែតមួយ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងរួមចំណែក ដោយផ្ទាល់ដល់ការស្លាប់ របស់ជនជាតិរុស្ស៊ីតាមរយៈ ការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។ លោកស្រីប្រតិកម្មទៅនឹង បទសម្ភាសន៍របស់កាសែត Kommersant ជាមួយលោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «មិនចាត់ទុករុស្ស៊ីជាសត្រូវទេ»។ យោងតាមសារព័ត៌មាន RT...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់លើមន្ត្រី អនុវត្តច្បាប់របស់ប្រទេសចិន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ដោយសហរដ្ឋអាមេរិក ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពខុសឆ្គងជាបន្ទាន់។ លោកស្រី ម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “ថ្មីៗនេះ សហរដ្ឋអាមេរិក បានព្យាបាទនូវអ្វីដែលហៅថា “ការគាបសង្កត់ឆ្លងដែន”...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត Die Zeit និង ARD កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ចារកម្មរបស់ អាមេរិក គឺបានបន្តធ្វើការលួចតាមដានទៅលើកងកម្លាំងយោធារបស់អាល្លឺម៉ង់ អស់រយៈពេលជិតមួយ ទសវត្សមកហើយគិត ចាប់តាំងតែពីមានជម្លោះ NSA កាលពីឆ្នាំ២០១៣។ ប្រភពដដែលបានធ្វើការអះអាងដោយពឺងផ្អែកទៅលើ ឯកសារបែកធ្លាយរបស់មន្ទីរប៉ង់តាហ្គោន កាលពីខែមុនដែល ក្នុងនោះបានលំអិតអំពីទីភ្នាក់ងារស៊ើបការ សំងាត់អាមេរិកដែលបានប្រមូលយកព័ត៌មាន សំងាត់ទាំងអស់របស់កង កម្លាំងយោធាអាល្លឺម់ង់...
បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថាពលរដ្ឋជនជាតិរុស្សីជាង១០០នាក់ ត្រូវបានដាក់គុកនិងឃុំខ្លួន ដោយសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានកាលពីម្សិលមិញនេះ ដែរត្រូវបានគេមើលឃើញថាបន្ទាប់ពីលោក អគ្គរដ្ឋទូតបាន ធ្វើទស្សនកិច្ចទៅសួរសុខទុក្ខអ្នកទោសរុស្សីចំនួន២នាក់ ដែលកំពុងជាប់ឃុំខ្លួនៅក្នុងគុកនាទីក្រុងញូវយ៉ក ដែលនេះជា កិច្ចការមួយចំណែក នៃការងារកាទូតរបស់លោក។ លោក Antonov បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ ពួកយើងច្បាស់ណាស់នឹងបន្តអនុវត្ត និងការសួរសុខទុក្ខទៅកាន់ ជនរួមជាតិរបស់យើងដែលកំពុងជាប់គុក នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។ ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ...