វ៉ាស៊ីនតោន ៖ សភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ដែលនឹងជំរុញកម្រិតបំណុលសហព័ន្ធចំនួន ៣១,៤ ពាន់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយ ការចំណាយ របស់រដ្ឋាភិបាល រួមទាំងកម្មវិធីដែលគាំទ្រ ដោយប្រធានាធិបតី ប្រជាធិបតេយ្យលោក ចូ បៃដិន ។ ឆ្លងកាត់ដោយការបោះឆ្នោតតាមជួរគណបក្សពី ២១៧ ដល់ ២១៥...
បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានធ្វើការប្រកាសព្រមាន ខ្លាំងៗថាប្រសិន បើកូរ៉េខាងជើង ហ៊ានបើកការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនោះ វានឹងក្លាយទៅជាផលវិនាសដ៏អាក្រក មួយជាមិនខានសម្រាប់ខ្លួនឯង។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការប្រកាសនេះបានធ្វើឡើងនៅក្រោយជំនួប រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង ដោយភាគីទាំងពីរបានឈាន ទៅដល់ការចុះកិច្ចព្រមព្រៀងគ្នាទៅលើការត្រៀម ខ្លួនជាមុនចំពោះមុខ ការវាយ ប្រហារណាមួយដោយកូរ៉េខាងជើងហើយបញ្ជាក់ថាអាមេរិក នឹងធ្វើការឆ្លើយតបជាមួយនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរថែមទៀតផងក្នុងករណីចាំបាច់។...
តេអេរ៉ង់៖ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការដកខ្លួនជាឯកតោភាគី របស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មឡើងវិញ “ខុសច្បាប់” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ គឺជាឧទាហរណ៍ជាក់ស្តែង នៃលទ្ធិឯកតោភាគី ដែលបំផ្លាញធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងពហុភាគីនិយម។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ...
វ៉ាស៊ីនតោន៖ សារព័ត៌មានអាមេរិកបានរាយការណ៍ថា បុគ្គលដែលត្រូវបានជឿថា ជាមេក្លោងនៅពីក្រោយការវាយប្រហារ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល លើទាហានអាមេរិក ដែលដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហាឆ្នាំ២០២១ ត្រូវបានសម្លាប់ដោយពួកតាលីបង់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាមេដឹកនាំនៅក្នុងក្រុមជ្រុលនិយម នៃសាខារដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថាជា ISIS-K ប៉ុន្តែមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ហើយបដិសេធមិនប្រាប់ពីរបៀប ដែលជននេះត្រូវបានសម្លាប់ព្រោះខ្លាចធ្វើដូច្នេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព ប្រមូលព័ត៌មានសម្ងាត់របស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់។...
បរទេស ៖ កាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានពិចារណាក្នុងការ សម្លាប់មន្ត្រីកំពូលពីក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner ក្នុងការប៉ុនប៉ង ដើម្បីទប់ស្កាត់ការកើនឡើង នូវឥទ្ធិពលរបស់យោធាឯកជនមួនេះ នៅក្នុងទ្វីបអាហ្រ្វិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។...
ប៉េកាំង ៖ ប្រភពពីក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ទាក់ទង នឹងវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិករបស់ប្រទេស ដែលបានធ្វើឡើង នៅក្នុងអ្វីដែលគេហៅថា របាយការណ៍ស្រាវជ្រាវ ដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន (USCC) ។ បើគ្មានការស៊ើបអង្កេត ឬការផ្ទៀងផ្ទាត់ របាយការណ៍នេះបានប្រើពាក្យមិនប្រាកដប្រជាដដែលៗដូចជា “អាច”...
ហ្សឺណែវ៖ អតីតអ្នកការទូតអាមេរិកម្នាក់ ដែលបានរួមចំណែកជួយ សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក បានជំរុញឱ្យអាជ្ញាធរនៃគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅតៃវ៉ាន់ និងអ្នកនយោបាយអាមេរិក ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងអនុលោមតាមសេចក្តីថ្លែងការណ៍រួម ដែលជាផ្លូវការពារដ៏សំខាន់មួយ នៅក្នុងប្រទេសទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ក្រែងលោមានការមិនទុកចិត្ត និងភាពតានតឹងនឹងរលត់ទៅក្នុងការគ្រប់គ្រង។ នៅក្នុងបទសម្ភាសន៍និម្មិត នាពេលថ្មីៗនេះជាមួយស៊ីនហួ លោក Chas Freeman អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិកសម្រាប់...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ទាំងស្រុង នូវការហោះហើរយន្តហោះ ស៊ើបការណ៍គ្មានមនុស្សបើក Global Hawk របស់ខ្លួននៅលើសមុទ្រខ្មៅ បន្ទាប់ពីឧប្បត្តិហេតុជាមួយ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកនៅក្នុងដែនទឹកសមុទ្រខ្មៅ នៃតំបន់គ្រីមេរបស់រុស្ស៊ី។ នេះបើតាមទិន្នន័យពីគេហទំព័រតាមដាន Flightradar24 និងវិភាគដោយ Sputnik បានបង្ហាញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា...
វ៉ាស៊ីនតោន៖ អត្ថបទមតិដែលធ្វើឡើងដោយកាសែត Los Angeles Times ដែលជាកាសែតដ៏ធំបំផុតនៅ West Coast របស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងផ្តល់រលកថ្មីនៃ ការស្អប់ខ្ពើមប្រឆាំងនឹងអាស៊ី។ អត្ថបទដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែទូលំទូលាយ ក្រុមជ្រុលនិយម និងមន្ត្រីអាមេរិកដូចគ្នាកំពុង បង្កឱ្យមានការភ័យខ្លាចថា ការកើនឡើងនៃការរើសអើងជាតិសាសន៍ ចំពោះប្រជាជនចិន...