បរទេស៖ មន្ទីរបញ្ចកោណបានបដិសេធថា គ្មានកងកម្លាំងអាមេរិកណាមួយ បានចូលរួមក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបំផ្លាញអគារ ក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងទីក្រុង Isfahan ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់នោះទេ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលថា អាមេរិកនិងអ៊ីស្រាអែលអាច មានការពាក់ព័ន្ធការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិអ៊ីរ៉ង់ គឺមានយន្តហោះគ្មានមនុស្សបើក...
បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ...
បរទេស៖ សារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា មន្ត្រីយោធាអាមេរិក កំពុង«ជំរុញយ៉ាងស្ងៀមស្ងាត់» ដល់ក្រសួងការពារជាតិឱ្យ ផ្តល់ភ្លើងខៀវដល់ការបញ្ជូនយន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានផ្តល់ យន្តហោះចម្បាំងទំនើប ផលិតដោយលោកខាងលិច ដល់អ៊ុយក្រែននោះទេ ទោះបីជាមានការស្នើសុំម្តង ហើយម្តងទៀតក៏ដោយ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។ ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារជំងឺ គ្រុនផ្តាសាយ ដែលជាកុមារសរុបចំនួន៩១នាក់ នៅក្នុងរដូវកាលនេះ នេះបើយោង តាមទិន្នន័យចុងក្រោយបំផុត ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC)...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងហូឡង់បានរាយការណ៍ថា ប្រទេសជប៉ុន និងហូឡង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការកំណត់ការនាំចេញបច្ចេកវិទ្យា semiconductor កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេ ចបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែតុលា បានបង្ហាញការត្រួតពិនិត្យការនាំចេញយ៉ាងទូលំទូលាយ នៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលអាចត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិមិត្ត និងថាមពលកម្រិតខ្ពស់នៃកម្មវិធីយោធា និងការឃ្លាំមើល។ គរហទំព័រ Bloomberg បានចុះផ្សាយថា...
វ៉ាស៊ីនតោន ៖ យោងតាមទិន្នន័យចេញ ផ្សាយដោយក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ការលក់អាវុធបរទេស របស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំសារពើពន្ធ២០២២ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងការបរទេស ដែលសន្មតថា ការកើនឡើងនេះភាគច្រើន ជាការគាំទ្រផ្នែកយោធា របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះ ចុងក្រោយជាមួយរុស្ស៊ី។ តម្លៃសរុបនៃការលក់យោធា បរទេសពីរដ្ឋាភិបាលទៅរដ្ឋាភិបាល ដែលមានការអនុញ្ញាត...
បរទេស៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើន “កិច្ចខិតខំប្រឹងប្រែងទំនើបកម្មដ៏ខ្លាំងក្លាបំផុត” របស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ របស់កងទ័ពដែលមើលឃើញ ដោយកាសែត New York Times ខណៈដែលមន្ទីរបញ្ចកោណ មានគោលបំណងជំរុញ ការផលិតអាវុធសម្រាប់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានតួកគីបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា សហរដ្ឋអាមេរិក អាចនឹងបញ្ជូន រថក្រោះធុនធ្ងន់ M1 Abrams ដល់ទៅ ៥០ គ្រឿង ទៅកាន់អ៊ុយក្រែន ដោយការសម្រេចចិត្តនេះ ទំនងជាត្រូវបានប្រកាសនៅថ្ងៃពុធ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣...