បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចេញផ្សាយថាសហរដ្ឋអាមេរិក បានបញ្ជាក់ជំហថានឹងមិនធ្វើការផ្កត់ផ្គង់អ៊ុយក្រែន នូវរថក្រោះប្រភេទ M1 Abram តាមការទាមទារដោយ រដ្ឋាភិបាលអ៊ុយក្រែនឡើយដើម្បីយកទៅប្រឆាំងនឹងរុស្សី។ រំលឹកដែរថាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន គឺលោក Mikhail Podoliak បានដាក់បញ្ចូលរថក្រោះ ប្រភេទទំនើបនេះ ចូលទៅក្នុងបញ្ជី ដែលអ៊ុយក្រែនសំណូមពរសុំពីអាមេរិក នៅក្នុងឱកាសបុណ្យថ្ងៃគ្រិស្តម៉ាកហើយ បង្ហោះនៅលើបណ្តាញសង្គម Twitter តាំងតែពីដើមខែមកម្ល៉េះ។ ក្រោយមកនៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe...
ញូវយ៉ក៖ សហរដ្ឋអាមេរិក បានចែករំលែកឯកសារព្រាង មួយជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់ការអនុម័តដែលអាចធ្វើទៅបាន ជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដែលរិះគន់កូរ៉េខាងជើង ជុំវិញការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប របស់ខ្លួនកាលពីខែមុន។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍ ត្រូវបានស្នើឡើងជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើន សម្ពាធការទូតលើកូរ៉េខាងជើង។ មុនពេលអនុម័ត សមាជិកក្រុមប្រឹក្សា នឹងត្រូវទៅដល់សេចក្តីព្រាងចុងក្រោយ នៃសេចក្តីថ្លែងការណ៍ ដែលឆ្លើយតបនឹងការអនុម័តជាឯកច្ឆ័ន្ទ រួមទាំងពីចិន និងរុស្ស៊ីដែលប្រើសិទ្ធិវេតូ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។ ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។ ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរ យោធាសហរដ្ឋអាមេរិកពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែងនៅក្នុង គណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអង្គការថ្មីមួយ ដើម្បីវិភាគព័ត៌មានដែលប្រមូល បានដោយឧបករណ៍ការពាររបស់ពួកគេ រួមទាំងយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានដាក់ពង្រាយ នៅជិតសមុទ្រចិនខាងកើត ជាកន្លែងដែលចិន កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន។ ក្រុមថ្មីដែលមានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងតូក្យូ និងដាក់ឈ្មោះថា កោសិកាវិភាគចារកម្មទ្វេភាគី អាមេរិក-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិជប៉ុន-សហរដ្ឋអាមេរិក ក្នុងខែកញ្ញា...
ប៉េកាំង ៖ ក្រសួង ពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា លទ្ធិឯកតោភាគីនិយម និងគាំពារនិយម របស់សហរដ្ឋអាមេរិក នៅក្នុងពាណិជ្ជកម្ម បានងាកចេញ ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី បំពានច្បាប់សេដ្ឋកិច្ច និងច្បាប់ទីផ្សារ និងប៉ះពាល់ដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ពិភពលោក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី១៥ របស់អង្គការពាណិជ្ជកម្មពិភពលោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថាពិតជា មានផែនការសម្លាប់មេទ័ពកំពូលរុស្សី ពីសំណាក់អ៊ុយក្រែនពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនឹង មិនគាំទ្រចំពោះគំនិតនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា អាមេរិកបានស្រាវជ្រាវរកឃើញ ផែនការដ៏សំងាត់នេះដែលអ៊ុយក្រែន បានដាក់ផែនការប៉ុនប៉ង់ ធ្វើឃាតមេបញ្ជាការទ័ពលោក Valery Gerasimov...
បរទេស ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក គឺលោក Henry Kissinger បានអះអាង នៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ព កាលពីថ្ងៃសុក្រថា ការចរចាជាបន្ទាន់ ដើម្បីបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន គឺនឹងការពារសង្គ្រាមលោកជាថ្មីទៀត ។ រដ្ឋបុរសវ័យ ៩៩ឆ្នាំរបស់អាមេរិករូបនេះ បានកត់សម្គាល់ថា នៅឆ្នាំ ១៩១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានឱកាសបញ្ចប់សង្គ្រាមលោកលើកទី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងដែលលោក បៃដិន បានបង្ហោះលើបណ្ដាញ Twitter បានកើតឡើងខណៈពេលដែល ក្រុមគ្រួសារអាមេរិក កំពុងជួបជុំគ្នាសម្រាប់ថ្ងៃឈប់សម្រាក។ សេតវិមានកំពុងបន្តកម្មវិធី ដើម្បីបញ្ជូនឧបករណ៍ ធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ ដែលស្នើសុំពួកគេមុនពេលមានការកើនឡើង នៃរដូវរងាដ៏មានសក្តានុពល។...