វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងបើកចំហចំពោះមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលទិញយកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ប្រទេសចិន ។ លោក ត្រាំ បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មាន នៅគ្រាដែលសួរ ថាតើ គាត់បើកចំហចំពោះលោក...
នៅថ្ងៃទី ២០ ខែមករា តាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលកាន់តំណែង ជាប្រធានាធិបតីអាណត្តិទី២ជាផ្លូវការ ។ ”ភាគីចិនរីករាយជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងលើ ចំណុចចាប់ផ្តើមថ្មី” ”សហរដ្ឋអាមេរិកនិងចិនគឺជាប្រទេសសំខាន់បំផុតលើពិភពលោកនា ពេលបច្ចុប្បន្ន ភាគីទាំងពីរគួររក្សាទំនាក់ទំនងមេត្រីភាពក្នុងរយៈយូរនិងរួមគ្នាគាំពារសន្តិភាពពិភពលោក” នៅបីថ្ងៃមុន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ...
បរទេស៖ មហាសេដ្ឋី Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការចោទប្រកាន់ថា លោកបានសម្តែងការគោរពចំពោះ ណាស៊ី នៅពេលថ្លែងសុន្ទរកថា នៅក្នុងពិធីស្បថចូលកាន់តំណែង របស់លោក Donald Trump កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥...
បរទេស៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Mulino បាននិយាយកាលពីថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងថា ប៉ាណាម៉ានឹងទប់ទល់ នឹងការប៉ុនប៉ងរបស់ប្រធានាធិបតី អាមេរិក Donald Trump ក្នុងការដណ្តើមយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ អគ្គរដ្ឋអាជ្ញាមកពីរដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ គឺបានប្តឹង ដើម្បីរារាំងការផ្លាស់ប្តូរ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់ការអនុវត្តអន្តោប្រវេសន៍ ដែលមានអាយុកាលមួយ សតវត្សដែលគេស្គាល់ថា ជាសញ្ជាតិពីកំណើត ដែលធានាថា កុមារដែលកើតនៅសហរដ្ឋអាមេរិក គឺជាពលរដ្ឋ ដោយមិនគិតពីឋានៈឪពុកម្តាយរបស់ពួកគេឡើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២...
កាប៊ុល៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលប្រចាំការអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរអ្នកទោស ។ យោងតាមសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងខាងលើបានដាក់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងច្បាស់លាស់ និងប្រកបដោយផលិតភាពរវាងរដ្ឋឥស្លាមអារ៉ាប់រួម អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក អ្នកជាប់ឃុំអាហ្វហ្គានីស្ថាន ឈ្មោះ Khan Mohammad ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ និងត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួន ជាថ្នូរនឹងពលរដ្ឋអាមេរិកាំង” ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាមេរិក គួរតែបន្តវិនិយោគ នៅក្នុងប្រទេសចិនបន្ថែមទៀតនេះ បើយោងតាមការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់ អនុប្រធានាធិបតី របស់ប្រទេសចិនលោក Han Zheng។ សេចក្តីលើកឡើងនេះត្រូវ បានជំរុញឡើង ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងអ្នកដឹកនាំធុរកិច្ចអាមេរិក...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ សេតវិមានបានឲ្យដឹងថា លោក ដូណាល់ ត្រាំ ដែលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី ត្រាំ នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស” ។ ការផ្លាស់ប្តូរដែលត្រូវបានរំពឹងទុកនៅក្នុងបទបញ្ជាប្រតិបត្តិ លោក ត្រាំ នឹងចុះហត្ថលេខា នៅពេលក្រោយគឺជាផ្នែកមួយ...
បរទេស ៖ នៅថ្ងៃដំបូង នៃអាណត្តិទីពីររបស់លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីវិធានការប្រតិបត្តិជាបន្តបន្ទាប់ ដែលនិយាយអំពីជន អន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានចុះហត្ថលេខាលើ បញ្ជាផ្លូវការហៅថា “គោលនយោបាយអន្តោប្រវេសន៍សាមញ្ញ”...
បរទេស៖ លោកប្រធានាធិបតី Donald Trump នៅថ្ងៃចន្ទ មិនបានតម្លើងពន្ធភ្លាមៗ ដូចដែលបានសន្យាពីមុនមកនោះទេ ប៉ុន្តែបានដឹកនាំទីភ្នាក់ងារសហព័ន្ធឱ្យ “ស៊ើបអង្កេត និងដោះស្រាយ” ឱនភាពពាណិជ្ជកម្មជាប់លាប់របស់សហរដ្ឋអាមេរិក និងការអនុវត្តពាណិជ្ជកម្ម ដែលមិនយុត្តិធម៌ និងឧបាយកលរូបិយប័ណ្ណ ដោយប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...