បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថាតួលេខឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូបាននាំគ្នាស្តីបន្ទោសប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump និងភរិយារបស់គាត់លោកស្រី Melania បន្ទាប់ពីប្តីប្រពន្ធនេះបានបើកដំណើរការកាក់លុយគ្រីបតូផ្ទាល់ខ្លួនរបស់ពួកគេកាលពីចុងសប្តាហ៍ ដែលបង្ហាញថាមានភាពប្រែប្រួលខ្លាំង។ ពួកក្រុមអ្នកជំនាញនិងក្រុមនាយកប្រតិបត្តិនានាបានបង្ហាញនូវក្តីបារម្ភថាការដាក់បង្ហាញភ្លាមៗនិងថ្មីៗទាំងនេះនឹងអាចបំផ្លាញទំនុកចិត្តជាសកលនៅក្នុងវិស័យទ្រព្យសកម្មឌីជីថលដែលកំពុងមានភាពរីកចម្រើនមួយនេះ។ កាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់លោក Trump បានបើកដំណើរការកាក់ $TRUMP របស់គាត់ដែលទីផ្សាររបស់លុយគ្រីបតូនេះបានកើនឡើងយ៉ាងខ្លាំងពី១០ដុល្លារទៅ៧២ដុល្លារក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលធ្លាក់ចុះដល់៦៤ដុល្លារ។ ២ថ្ងៃក្រោយមកលោកស្រី Melania Trump បានណែនាំកាក់គ្រីបតូរបស់គាត់មួយផ្សេងទៀតដែលមានឈ្មោះថា $MELANIA...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Donald Trump បានសន្យាថានឹងបញ្ជូនអវកាស យានិកអាមេរិកទៅកាន់ភពព្រះអង្គារក្នុងអំឡុង ពេលសុន្ទរកថាឡើងកាន់ តំណែងរបស់គាត់កាលពីថ្ងៃចន្ទ។ ការធ្វើអាណានិគម នៃភពក្រហមគឺជាគោលដៅដ៏សំខាន់មួយ ដោយលោក Trump បានអះអាងថា វាគឺជាមហិច្ឆតានិងគឺ ជាឈាមនៃប្រជាជាតិដ៏អស្ចារ្យមួយនេះ ។ គាត់បាននិយាយទៀតថា យើងនឹងបន្តស្វែង...
បរទេស៖ នៅមុនថ្ងៃស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក វេទិកាចែករំលែកវីដេអូដ៏ចម្រូងចម្រាស TikTok បានប្រកាស កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ឈប់សេវាកម្ម សម្រាប់អ្នកប្រើប្រាស់ នៅអាមេរិក ។ ទោះជាយ៉ាងណាក៏ដោយ វេទិកានេះបានដំណើរ ការឡើងវិញត្រឹមតែ ១២ ម៉ោងក្រោយមក បន្ទាប់ពីប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump បានសន្យាថានឹងផ្អាកលើការអនុវត្តបម្រាមលើ...
បរទេស៖ លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានសម្ពោធចូលកាន់ តំណែងជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិកទី ៤៧ ហើយ ដោយអំពាវនាវឱ្យមាន “បដិវត្តន៍នៃសុភវិនិច្ឆ័យ” និងបានប្តេជ្ញាថា នឹងបញ្ជាឱ្យមានការផ្លាស់ប្តូរគោលនយោបាយ យ៉ាងឆាប់រហ័សរួមទាំងការនិរទេសជន ចំណាកស្រុកដែលមិនមាន ឯកសាររាប់លាននាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេស កំណើតរបស់ពួកគេវិញ។ យោងតាមសារព័ត៌មាន...
បរទេស៖ កៅអីផ្តាច់មុខបំផុតមួយចំនួន នៅក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតី Donald Trump នៅថ្ងៃច័ន្ទត្រូវបានបម្រុងទុក សម្រាប់នាយកប្រតិបត្តិ ផ្នែកបច្ចេកវិទ្យា ដ៏មានអំណាច ដែលបានក្លាយជាបុរស មានបំផុតនៅលើ ពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នោះគឺជាការផ្លាស់ប្តូរពីប្រពៃណី ជាពិសេសសម្រាប់ប្រធានាធិបតី ដែលបានចាត់ទុកខ្លួនលោកជាម្ចាស់ជើងឯកនៃវណ្ណៈកម្មករ។...
បរទេស៖ អ្នកស្រុករាប់សិបលាននាក់ នៅតាមបណ្តោយឆ្នេរ East Coast កំពុងទប់ទល់នឹងព្រិលធ្លាក់កម្រាស់ជាច្រើនអ៊ីញ នៅថ្ងៃអាទិត្យ ក្រោយពីសីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់ ដែលនឹងគ្របដណ្តប់ភាគច្រើន ពីតំបន់ទំនាបភាគខាងជើងរហូតដល់រដ្ឋ Maine របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមានអំពីព្យុះរដូវរងាដែលចេញ ដោយសេវាកម្មអាកាសធាតុជាតិ បានចូលជាធរមានរួចហើយសម្រាប់ផ្នែកខ្លះនៃតំបន់ Mid-Atlantic...
បរទេស ៖ បុរសម្នាក់ដែលត្រូវបានគេចោទ ប្រកាន់ពីបទដុតការិយាល័យ របស់សមាជិកសភាក្នុងរដ្ឋ Wisconsin ដោយបានប្រាប់អាជ្ញាធរថា គាត់ដុតនេះ ដោយសារតែការហាមប្រាម របស់សហព័ន្ធលើវេទិកាចែករំលែកវីដេអូ TikTok ដ៏ពេញនិយម នៅអាមេរិក ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Glenn...
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំង នឹងការចូលកាន់តំណែង របស់ប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ ខណៈសកម្មជនសិទ្ធិស្ត្រី យុត្តិធម៌ពូជសាសន៍ និងមូលហេតុផ្សេងទៀត បានប្រមូលផ្តុំគ្នាប្រឆាំង នឹងគោលនយោបាយចូលមក ដែលពួកគេនិយាយថា នឹងគំរាមកំហែងដល់សិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ ក្នុងអំឡុងពេលអាណត្តិទី២ របស់គណបក្សសាធារណរដ្ឋ ។ ក្រុមមនុស្សមួយចំនួន...
បរទេស៖ វាមានរយៈពេលជាងមួយសប្តាហ៍ហើយ ចាប់តាំងពីអគ្គីភ័យដ៏ធំចំនួនពីរ បានបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ Los Angeles ហើយក្រុមមន្ត្រីបាននិយាយថា អ្នកស្រុកនឹងមិនទាន់អាចត្រលប់ទៅ ផ្ទះវិញក្នុងពេលឆាប់ៗនេះទេ។ នៅពេលដែលការស្វែងរក នៅតែបន្តសម្រាប់អ្នកស្លាប់ អចលនទ្រព្យក៏ប្រឈមមុខនឹងគ្រោះថ្នាក់ថ្មី ជាមួយនឹងជម្រាលដែលឆេះដែលមាន ហានិភ័យនៃការរអិលបាក់ដី និងកំទេចកំទីដែលឆេះដោយផ្ទុកសារធាតុអាបស្តូស ជាធាតុដែលមិនឆេះ និងជាតិពុលផ្សេងទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានបញ្ចប់ ទៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីបញ្ចប់ជម្លោះរយៈពេល១៥ខែនៅក្នុងតំបន់ហ្គាហ្សា។ ព័ត៌មាននេះបើយោងតាមប្រភព Al Arabiya បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពជាច្រើនហើយបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប រួមមានបទឈប់បាញ់រយៈពេល៤២ថ្ងៃ និងការផ្លាស់ប្តូរអ្នកទោសរវាងគ្នាផងដែរ។ កាលីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៊ីស្រាអែលបានពន្យារពេលការបោះឆ្នោតគណៈរដ្ឋមន្ត្រីលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានស្តីបន្ទោសក្រុមហាម៉ាសចំពោះការបដិសេធផ្នែកខ្លះនៃកិច្ចព្រមព្រៀងប៉ុន្តែក្រុមសកម្មប្រយុទ្ធបានច្រានចោលការអះអាងនេះ។ យោងតាមប្រភពAl Arabiyaដដែល គណៈប្រតិភូអ៊ីស្រាអែលបានចាកចេញពីរដ្ឋធានី Doha...