បរទេស៖ យោងតាមការរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារនៃការអភិវឌ្ឍនិងនិរន្តភាព បានរកឃើញថាការអភិវឌ្ឍរបស់អាមេរិក បានធ្លាក់ចុះ មកត្រឹមតែជាប្រទេសដែលមានកម្រិត ការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយការិយាល័យនៃកិច្ចការងារអភិវឌ្ឍដោយនិរន្តភាពឬ United Nationis Office of Sustainable Development បានរកឃើញថាអាមេរិកបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ លេខ៣២ធ្លាក់ចុះដល់ទៅ១១លេខ នៅក្នុងបញ្ជីប្រទេសនៃសមាជិករបស់យូអិនទាំង១៩៣។ ការដាក់ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យទៅលើដំណើរការអភិវឌ្ឍ ទៅស្របទៅគោលដៅនៃការអភិវឌ្ឃប្រកបដោយនិរន្តភាព របស់អង្គការសហប្រជាជាតិដែលមានបូករួមទាំងគោលការណ៍ទឹកស្អាត...
បរទេស ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង “ការឆ្លើយតបដ៏លើសលប់” នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែរ ដោយចេញការព្រមាន បន្ទាប់ពីកូរ៉េខាងជើង បានបញ្ចូលគោលលទ្ធិ នុយក្លេអ៊ែរផ្ទាល់ខ្លួន ទៅជាច្បាប់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសន្តិសុខមកពីប្រទេសទាំងពីរបានជួបជុំគ្នាសម្រាប់ “ការប្រជុំក្រុមយុទ្ធសាស្ត្រ...
បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។ មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។ កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថានរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ ពិភពលោកទាំងមូល...
បរទេស ៖ អ្នកនាំពាក្យរបស់មន្ទីរ សេតវិមាន លោក John Kirby កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកមានបំណងចង់ឲ្យភាគីខាងចិន ក្នុងការឈរជំហជាមួយ នឹងខ្លួនដើម្បីប្រឆាំងទៅនឹងរុស្សី ចំពោះប្រតិបត្តិការ ដោយយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន កន្លងមកនេះ ។ លោក Kirby បានថ្លែងប្រាប់ CNN ថា...
វ៉ាស៊ីនតោន ៖ គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃពុធ បានអនុម័តច្បាប់មួយ ក្នុងគោលបំណងពង្រឹងការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនស្វាគមន៍ចំពោះការគាំទ្រទ្វេភាគីសម្រាប់តៃវ៉ាន់ ហើយថាខ្លួនចង់ធ្វើការ ជាមួយសភា ដើម្បីពង្រឹងវាបន្ថែមទៀត ប៉ុន្តែបានប្រតិកម្ម...
បរទេស ៖ សហរដ្ឋអាមេរិក កំពុងរៀបចំបញ្ចេញ មូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាល អាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរ វាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម ។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។ យោងតាម សារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាថ្ងៃទី១៤ កញ្ញានេះ បានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ ប្រជាជនជិត៣០០ ០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និង ជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានប្រារព្ធខួបលើកទី២1 នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីការប្តេជ្ញាចិត្ត របស់លោកក្នុងការបន្ត ការពារប្រទេសប្រឆាំងនឹង អំពើភេរវកម្មបន្ទាប់ពីការ ដកសហរដ្ឋអាមេរិកចេញ ពីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន។ លោក បៃដិន បានឲ្យដឹងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅមន្ទីរបញ្ចកោណ ចំពេលមានភ្លៀងធ្លាក់ថា “ហើយ ២០ ឆ្នាំបន្ទាប់ពីអាហ្វហ្គានីស្ថានបានបញ្ចប់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតយន្តហោះដ្រូនជាច្រើនរបស់អ៊ីរ៉ង់ សម្រាប់ការជួយដល់យោធារុស្ស៊ី ដោយព្រមានប្រទេសផ្សេងទៀត កុំឱ្យគាំទ្រ ឬអភិវឌ្ឍឧបករណ៍ ដែលផ្តល់ផលប្រយោជន៍ដល់សត្រូវ របស់អ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង ក្រុមហ៊ុនអ៊ីរ៉ង់ចំនួនបី និងបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់ (UAVs)។ លោក Brian E. Nelson អនុរដ្ឋលេខាធិការរតនាគារ...