អ៊ីស្លាម៉ាបាដ៖ អ្នកវិភាគប៉ាគីស្ថានបានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សំណួរតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន នឹងត្រូវបរាជ័យ ហើយសហគមន៍អន្តរជាតិ បានដឹងជាយូរមកហើយអំពីចេតនា ដ៏អាក្រក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងនឹងប្រទេសចិន។ ក្រុមអ្នកវិភាគបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ស្តីពីទំនាក់ទំនងចិន-អាមេរិក ដែលរៀបចំដោយវិទ្យាស្ថាន ដំណោះស្រាយជម្លោះអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកប្រេងចំនួន ១៣៧ គ្រឿងពីតំបន់ប្រេង នៅភាគឦសានប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ដែលជាការដឹកជញ្ជូន ចុងក្រោយបំផុតនៃប្រេងស៊ីរី ដែលត្រូវបានលួចត្រូវបញ្ជូន ទៅមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពពី SANA បានឲ្យដឹងថា ការដឹកជញ្ជូនចុងក្រោយបង្អស់ ត្រូវបានបញ្ជូនជាពីរក្រុម ពីតំបន់ប្រេងក្នុងខេត្ត...
ប៉េកាំង៖ ប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលប្រទេសចិនបានឆ្លើយតប ជាមួយនឹងវិធានការតបតនោះ ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុង ចោទប្រកាន់ក្រុងប៉េកាំងពីបទ “មិនទទួលខុសត្រូវ” “ប្រតិកម្មហួសហេតុ” និង “ធ្វើសកម្មភាពយោធាបង្កហេតុ”។ ប្រហែលជាមានអារម្មណ៍ថា មានកំហុសនៅចំពោះមុខសំឡេង ដ៏ត្រឹមត្រូវពីសហគមន៍អន្តរជាតិ ដែលប្រមូលផ្តុំគ្នានៅពីក្រោយ គោលការណ៍ចិនតែមួយ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យច្បាប់អន្តរជាតិ...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិក បញ្ជូនយន្តហោះចម្បាំងធុន F-22 Raptor រាប់សិបគ្រឿងទៅកាន់តំបន់ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងជាមួយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BillCyber។ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ជាច្រើនគ្រឿងទៅធ្វើសមយុទ្ធ នៅភាគខាងលិចប៉ាស៊ីហ្វិកក្នុងខែនេះ ដែលជាការដាក់ពង្រាយយន្តហោះ ដ៏មានអានុភាពដ៏ធំមិនធម្មតា ដែលអ្នកវិភាគនិយាយថា ជាផ្ញើសារខ្លាំងទៅកាន់សត្រូវ ដែលអាចកើតមាននៅក្នុងប្រទេសចិន។ កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិក នៅកោះហាវ៉ៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា...
ប៉េកាំង៖ ដំណើរទស្សនកិច្ចដ៏អាក្រក់របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ជំនួសឱ្យការទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ភាគីអាមេរិក បានចោទប្រកាន់ចិនថាបានបញ្ចេញប្រតិកម្មហួសហេតុ និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៃទង្វើចាស់របស់ខ្លួនរបស់ចោរដែលស្រែកថា “បញ្ឈប់ចោរ!”។ គោលការណ៍ចិនតែមួយ គឺជាផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ដើម្បីប្រជែងនឹងគោលការណ៍នេះ។ មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ ...
សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិក ត្រូវគេលក់ដោយចាក់សោ ក្នុងប្រអប់បង្ការការលួច? ហាងលក់ទំនិញមួយចំនួនត្រូវចោរលួច៤ដងក្នុងពេលតែមួយយប់? រឿងដែលនឹកស្មានមិនដល់ទាំងនេះក៏បានកើតឡើងនៅក្រុងញូវយ៉កដែលជាទីក្រុងធំទីមួយរបស់សហរដ្ឋអាមេរិក ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉កបានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួនបានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម ។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក ។ បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើកកំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំក៏បានក្លាយជាសុបិនអាក្រក់របស់ជនជាតិអាមេរិកផងដែរ...
វិទ្យុមិត្តភាពកម្ពុជាចិន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញឱ្យភាគីអាមេរិក កុំគណនាខុសលើការប្តេជ្ញាចិត្ត របស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្វីដែល ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel...
បរទេស៖ យោងតាមការចេញផ្សាយដោយរបស់ rt.com និងត្រូវបានដកស្រង់ចេញពីអត្ថបទរបស់ The Newsweek កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ពិតជាមានបំណងនិងផែនការ ក្នុងការអូសបន្លាយសង្គ្រាម នៅអ៊ុយក្រែនឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបានពិតមែន។ ការលើកឡើងកន្លងមកដែល ត្រូវបានធ្វើឡើងដោយ លោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវបានអះអាងនិងគាំទ្រពីសំណាក់អ្នកជំនាញយោធា ដ៏ល្បីរបស់អាមេរិកម្នាក់ ដែលមានឈ្មោះថា Sean Spoonts...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកពិតណាស់ជាមានការ គាំទ្រយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ អ៊ុយក្រែនទៅលើតំបន់ Crimeaដរាបណាពួកគេបាន ហៅសកម្មភាពនេះថាគ្រាន់តែ ជាការការពារខ្លួនប៉ុណ្ណោះ។ ប្រភពដដែលបានធ្វើការ ស៊ើបសួរទៅកាន់មន្ត្រីជាន់ខ្ពស់ និងជិតស្និទ្ធម្នាក់របស់រដ្ឋាភិបាលលោក Joe Biden ហើយបានទទួលព័ត៌មានច្បាស់ទៀតថា អាមេរិកនឹងមិនរារាំងឡើយចំពោះការសម្រេចចិត្តវាយប្រហារ ទៅលើឧបទ្វីបមួយនេះ ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវគិតថា...