វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុត ទាំងបីនៅលើពិភពលោកគឺ Boeing, Lockheed Martin, និង Grumman Northrop ត្រូវបានចុះកិច្ចសន្យា ដោយសហរដ្ឋអាមេរិក ដើម្បីបង្កើតឡាស៊ែរ ទំនើបបំផុត ដែលមិនធ្លាប់មាន! កិច្ចសន្យានេះផ្តោតជាសំខាន់ ជុំវិញឡាស៊ែរ ដែលអាចដាក់នៅលើយន្តហោះចម្បាំង ប៉ុន្តែកំណែផ្អែកលើដី និងសមុទ្រ ក៏ត្រូវបានបង្កើតឡើងផងដែរ។ ឥឡូវនេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា នៅក្នុងពិធីដើរក្បួនមួយចំ ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ក្បែរទៅនឹងទីក្រុងរបស់រដ្ឋ Chicago ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងបាញ់រះ ស្លាប់មនុស្សអស់ ៦នាក់ និងជាច្រើននាក់ទៀតទទួលរងរបួស។ ហេតុការណ៍បានកើតឡើងនៅក្នុងទីក្រុង Illinois ហើយភ្លាមៗព្រឹត្តិការណ៍ទាំងស្រុង ត្រូវបានផ្អាកទាំងស្រុង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ខណៈដែលមនុស្សសរុបដល់ទៅ ២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនសង្ស័យដែលត្រូវបានគេស្គាល់ឈ្មោះថា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ “អរិភាពឥតឈប់ឈរ” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ ដោយថាកាលពី ៣៤ឆ្នាំមុនវាត្រូវបានបង្ហាញដោយការ ធ្លាក់យន្តហោះដឹកអ្នកដំណើរហើយថ្ងៃនេះ តាមរយៈការបន្តគោលនយោបាយសម្ពាធអតិបរមា។ ក្រសួងបានធ្វើការកត់សម្គាល់នៅក្នុង tweet ដើម្បីរំលឹកខួបលើកទី៣៤ នៃការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដោយនាវាចម្បាំងកាំជ្រួចដឹកនាំ របស់កងទ័ពជើងទឹកអាមេរិកក្នុងឆ្នាំ១៩៨៨ លើឈូងសមុទ្រ ដែលបានសម្លាប់មនុស្ស ២៩០នាក់នៅលើយន្តហោះ។ ការថ្កោលទោសរបស់ក្រសួងបានឲ្យដឹងថា “វិធីសាស្រ្តអរិភាពរបស់សហរដ្ឋអាមេរិក នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ...
វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិក កាន់តែច្រើនបានជំរុញ ឱ្យរដ្ឋបាលលោក បៃដិន លុបចោលពន្ធបន្ថែមពីសម័យលោក ត្រាំ លើការនាំចូលរបស់ចិន ដោយគូសបញ្ជាក់ ពីអត្ថប្រយោជន៍ដ៏ធំ សម្រាប់អាមេរិក ក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ។ លោក Anton Bekkerman សេដ្ឋវិទូកសិ-សេដ្ឋកិច្ចលោក Anton Bekkerman នាយកនៃស្ថានីយ៍ពិសោធន៍កសិកម្ម New Hampshire...
បរទេស៖ លោកស្រី Ketanji Brown Jackson បានស្បថចូលកាន់តំណែងជាផ្លូវការ ជាចៅក្រមតុលាការកំពូលរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំនួសតំណែងលោក Stephen Breyer ដែលបានចូលនិវត្តន៍បន្ទាប់ពីកាន់តំណែងនេះ អស់រយៈពេលជិត 28ឆ្នាំ។ លោកស្រីបានក្លាយជាស្ត្រីស្បែកខ្មៅ ដំបូងគេដែលអង្គុយនៅតុលាការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក មានភាពសក្ដិសមនៃឈ្មោះនៃ “អាណាចក្រនៃការលួចស្តាប់តាមអ៊ីនធឺណិត” និង “អាណាចក្រនៃការលួចសម្ងាត់” ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់ សកម្មភាពតាមអ៊ីនធឺណិត ដែលមានគំនិតអាក្រក់របស់ខ្លួនជាបន្ទាន់។ យោងតាមរបាយការណ៍ពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរបស់ចិន បានរងការវាយប្រហារតាម អ៊ីនធឺណិតពីសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) និង NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗ...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការបញ្ជាក់អះអាង សាជាថ្មីថា រដ្ឋាភិបាលវ៉ាស៊ិនតោន នឹង បន្តធ្វើការគាំទ្រ និងស្ថិតនៅខាងភាគីអ៊ុយក្រែន ជានិច្ច រហូតដល់ដំណាក់កាលចុងក្រោយ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក Biden បានបញ្ជាក់ទៀតថា ជម្លោះយោធាជាមួយនឹងរុស្សី នឹងមិនអាចបញ្ចប់ទៅដោយ រដ្ឋាភិបាលទីក្រុងមូស្គូ...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យ សហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការ និងការទំនាក់ទំនង យោធាជាមួយតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា ការប៉ុនប៉ងណាមួយ ដើម្បីទប់ស្កាត់ប្រទេសចិន ជាមួយតៃវ៉ាន់ ឬជួយតៃវ៉ាន់ ឱ្យទប់ទល់នឹង...
ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេប៉ាល់បាន ធ្វើសេចក្តីសម្រេចចិត្ត បញ្ឈប់ជំរុញកិច្ចសហប្រតិបត្តិការស្តីពី “ផែនការទំនាក់ទំនងភាពជាដៃគូរបស់រដ្ឋអាមេរិក” ហៅកាត់(SPP) ។ មជ្ឈដ្ឋានខាងក្រៅបានឃើញថា ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ បក្សពួកនានានិងផ្នែកយោធារបស់នេប៉ាល់បានបង្ហាញពីគោលជំហរដ៏ឯកភាពគ្នា ដែលសុទ្ធតែយល់ឃើញថា “ការចូលរួមផែនការ SPP គឺមិនសមស្របនឹងផលប្រយោជន៍របស់នេប៉ាល់នោះទេ” ត្រូវបញ្ចប់ពិភាក្សាពីបញ្ហានេះជាស្ថាពរ ។ អ្នកវិភាគបានថ្លែងថា សេចក្តីសម្រេចចិត្តរបស់ភាគីនេប៉ាល់មានន័យថា អ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិកបានជួបប្រទះបរាជ័យ ។ សូមបញ្ជាក់ថា...
ម៉ាឌ្រីត៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបង្កើតទីស្នាក់ការអចិន្ត្រៃយ៍មួយនៅក្នុងប្រទេសប៉ូឡូញ សម្រាប់កងទាហានទីប្រាំ ដែលជាផ្នែកនៃផែនការរបស់អង្គការណាតូ ដែលត្រូវបានពង្រឹងនៅក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប។ មេដឹកនាំណាតូនឹងពិភាក្សាអំពីផែនការជួសជុល និងបង្កើនការការពាររបស់សម្ព័ន្ធភាពនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាឌ្រីដ រួមទាំងការបង្កើតគំរូកងកម្លាំងថ្មីដែលនឹងដាក់កងទ័ពប្រហែល 300,000 នាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនាពេលអនាគត។ លោក បៃដិន បានលើកឡើងថា ប្រទេសរបស់លោកក៏នឹងរក្សាកងពលតូចបង្វិលបន្ថែមនៃកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសរូម៉ានី និងពង្រឹងការដាក់ពង្រាយនៅក្នុងរដ្ឋបាល់ទិក។ នៅក្នុងនោះដែរ...