វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងស្វែងរកការហៅទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង ដែលបណ្តាលមកពីកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ចម្រូងចម្រាសមួយ។ ការប្រេះឆាការទូតមួយបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉ារីស ជុំវិញការប្រកាសថា សហរដ្ឋអាមេរិក និងអង់គ្លេស នឹងគាំទ្រអូស្ត្រាលីក្នុងការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយដកហូតកិច្ចសន្យាពីបារាំង ក្នុងការផ្តល់នាវាមុជទឹកធម្មតាដល់អូស្ត្រាលី។ ដោយមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះចំណាត់ការភ្លាមៗដោយមិនបានជូនដំណឹងបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពណាតូ នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសជិតខាង គឺរុស្ស៊ីនិងបេឡារុស កំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំ បង្កឲ្យបណ្ដាប្រទេសលោកខាងលិចមានក្តីព្រួយបារម្ភ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ដែលធ្វើសង្គ្រាមជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤មកនោះ ជាយូរមកហើយបានស្វះស្វែងរកការដាក់បញ្ចូលគ្នាឲ្យកាន់តែសិទ្ធឡើង ជាមួយយោធាលោកខាងលិច...
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យ បានសរសេរថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហាវិបត្តិ ទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យលោក...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចាកចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យដើម្បី ចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងញូវយ៉ក។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងអ៊ីស្តង់ប៊ុល មុនការចាកចេញរបស់លោក បានលើកឡើងថា បញ្ហាទាក់ទងនឹងសុខភាព ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នឹងមានខ្ពស់នៅក្នុងរបៀបវារៈ នៃការជជែកពិភាក្សាទូទៅ។...
វ៉ាស៊ីនតោន៖ យោធាអាមេរិក បានសារភាពនៅថ្ងៃសុក្រម្សិលមិញនេះថា ការវាយប្រហារដោយយន្តហោះគ្មានដ្រូនរបស់អាមេរិកនៅចុងខែសីហានៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១០ នាក់ក្នុងនោះមានកុមារ ៧ នាក់។ លោក Kenneth McKenzie មេបញ្ជាការបញ្ជាការកណ្តាលអាមេរិក បានលើកឡើងថា“ ដោយបានពិនិត្យយ៉ាងហ្មត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេត និងការវិភាគគាំទ្រដោយដៃគូ មានឆន្ទៈ ខ្ញុំឥឡូវនេះជឿជាក់ថា ជនស៊ីវិល ១០ នាក់រួមទាំងកុមាររហូតដល់...
បរទេស៖ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងលិច នៅសប្ដាហ៍ក្រោយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី បេឡារុសនិងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសជិតខាង មានការព្រួយបារម្ភ។ តាមសេចក្តីរាយការណ៍ ល្បែងសង្គ្រាម Zapad-2021 នោះ ត្រូវបានប្រព្រឹត្តធ្វើឡើង នៅលើផ្នែកភាគខាងលិច នៃប្រទេសរុស្ស៊ីនិងបេឡារុស រួមមានទាំងទីតាំងដែលស្ថិតនៅ...
បរទេស៖ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការពង្រីក សហប្រតិបត្តិការយោធា ដែលរួមមានទាំងការបញ្ជូន វិលជុំនៃយន្តហោះយោធាអាមេរិក គ្រប់ប្រភេទទាំងអស់ មកកាន់អូស្ត្រាលី ក្រោយមួយថ្ងៃបន្ទាប់ពី ប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក ដែលចិនថ្កោលទោសថា ជាការបង្កើនការប្រកួតប្រជែង អាវុធក្នុងតំបន់។ ថ្លែងប្រាប់ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់អាមេរិកនិងអូស្ត្រាលីនោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter...
កង់បេរ៉ា៖ អូស្រ្តាលី បានឲ្យដឹងថា កងទ័ពអាមេរិកបន្ថែមទៀត នឹងបង្វិលឆ្លងកាត់ប្រទេសកោះនេះ ហើយសម្ព័ន្ធមិត្តនឹងសហការគ្នា លើការអភិវឌ្ឍន៍មីស៊ីល ដែលជាជំហានរួមគ្នាចុងក្រោយបង្អស់ ចំពេលមានការព្រួយបារម្ភរួមគ្នា អំពីការកើនឡើងឥទ្ធិពលរបស់ចិន។ អូស្រ្តាលី បានប្រកាសសម្ព័ន្ធភាពបីផ្លូវ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលក្នុងនោះទីក្រុងកង់បេរ៉ា នឹងទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យប្រទេសបារាំងខឹងសម្បារ ដែលកិច្ចសន្យាធំរបស់ខ្លួន ចំពោះនាវាមុជទឹកធម្មតា ត្រូវបានលុបចោល។ ដោយគូសបញ្ជាក់ពីវិធាន...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានថ្កោលទោស ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយអំពាវនាវ ឱ្យទីក្រុងព្យុងយ៉ាងចូលរួម កិច្ចសន្ទនាប្រកបដោយអត្ថន័យ ជាមួយទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយកត់សម្គាល់ថា “ ការបាញ់មីស៊ីលទាំងនេះ គឺជាការរំលោភលើ...
បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅលោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពាវនាវ ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងឲ្យ បានខ្លាំងបំផុតដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នា។ លោក Qin បានបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយដោយ USCBC (US-China Business Council) សម្រាប់ទំនាក់ទំនងរវាងអាមេរិក...