បរទេស៖ ឯកអគ្គរដ្ឋទូតផ្នែកទប់ស្កាត់ អាវុធរបស់សហរដ្ឋអាមរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទ អង្គការសហប្រជាជាតិមួយ នៅថ្ងៃអង្គារនេះថា ប្រទេសចិនកំពុងតែទទួចឲ្យ មានកិច្ចពិភាក្សាទ្វេភាគីជាមួយសហរដ្ឋអាមេរិក ស្តីពីអាវុធនុយក្លេអ៊ែ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងពន្លឿនកិច្ចប្រឹងប្រែង កាត់បន្ថយឃ្លាំងស្តុកអាវុធនុយក្លេអ៊ែ។ ដោយពោលសំដៅដល់ សាធារណរដ្ឋប្រជាមានិតចិន លោក Robert Wood បានមានប្រសាសន៍យ៉ាងដូច្នេះថា “បើទោះជា PRC មានការបង្កើនជាខ្លាំងនូវឃ្លាំង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងចែករំលែក ជាមួយប្រទេសដទៃទៀត នូវវ៉ាក់សាំងការពារ ជំងឺឆ្លងចំនួន ២០ លានដូសបន្ថែមទៀត ដែលបង្កើនការផ្គត់ផ្គង់ សរុបរបស់ខ្លួន សម្រាប់ការចែកចាយជាអន្តរជាតិ ដល់ចំនួន ៨០ លានដូស នៅចុងខែមិថុនា។ រដ្ឋបាល របស់លោកប្រធានាធិបតីលោកចូ បៃដិន បានប្រកាសកាលពីចុងខែមេសាថា ខ្លួននឹងចែករំលែកភាគហ៊ុនរបស់ខ្លួននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រុមប្រឹក្សា រដ្ឋបាលមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាង ១០រូបបន្ថែមទៀត ដើម្បីជាការ ឆ្លើយតប នឹងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងរតនាគារអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ខ្លួនបានចុះបញ្ជីបុគ្គល ១៦រូប ដែលជាប់ទាក់ទង...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានបង្កើតភាពច្បាស់លាស់ ចំពោះអ៊ីស្រាអែល ប៉ាឡេស្ទីននិងភាគីដទៃទៀតថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ការគាំទ្រ ប្រសិនបើភាគីនានាស្វះស្វែងរក បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់អំពើហិង្សាដ៏អាក្រក់ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា...
សេអ៊ូល៖ អតីតមន្ត្រីសេតវិមានម្នាក់បានឲ្យដឹងកាលពី ថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំងដល់ កូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ។ លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំង...
បរទេស ៖ ក្រោយកោះតៃវ៉ាន់ ធ្វើការរិះគន់ ចំពោះប្រទេសចិន សម្រាប់ការស្វះស្វែង ប្រើប្រាស់ ថ្នាំវ៉ាក់សាំង ដើម្បីបង្កើតផ្លូវ ចូលផ្នែកការទូតមួយ ជាមួយប្រទេសជាសម្ពន្ធមិត្ត របស់ទីក្រុង តៃប៉ិមួយនោះ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក ឈរ នៅជាមួយប្រទេស ហុងឌូរ៉ាស់ និងថ្កោលទោស ចំពោះការប្រើប្រាស់ថ្នាំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងមិនទុកប្រទេសអូស្ត្រាលីឲ្យនៅតែឯង ប្រឈមមុខនឹងសម្ពាធ សេដ្ឋកិច្ចពីប្រទេសចិនទេ និងថា អាកប្បកិរិយាបែបនេះចំពោះសម្ពន្ធមិត្តអាមេរិក នឹងធ្វើឲ្យបះពាល់ដល់ការធ្វើឲ្យប្រសើរឡើង នៃចំណងមិត្ភភាពអាមេរិក និងចិន។ ទីក្រុងវ៉ាស៊ីនតោន បានធ្វើការរិះគន់ដដែល ចំពោះអ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង សម្លុតគម្រាមប្រទេសជិតខាង ជាមួយការប្រកួតប្រជែង ផ្នែកផលប្រយោជន៍...
តូក្យូ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទដាក់ទោសព្រហ្មទណ្ឌ លើការបញ្ចេញមតិខាងសាសនា និងបង្វែរតំបន់ស៊ីនជាំងទាំងមូល ដែលជាជម្រករបស់ ជនជាតិភាគតិចអ៊ុយហ្គ័រមូស្លីម ទៅជា “គុកឥតជញ្ជាំង” ។ ក្រសួងដដែលបាន ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលបានបង្ហាញពីការព្រួយបារម្ភ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការបង្ក្រាបទីក្រុងយូជី និងសមាជិកនៃក្រុមមូស្លីមដទៃទៀត នៅតំបន់ស៊ីនជាំងបតាមរយៈ ការឃុំឃាំងតាមអំពើចិត្តដោយបង្ខំកម្លាំង ពលកម្មបង្ខំ ការក្រៀវ...
វ៉ាស៊ីនតោន ៖ ទិន្នន័យរបស់សហព័ន្ធចុងក្រោយ បង្អស់បានបង្ហាញថា សហរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាមធ្យមក្នុងមួយថ្ងៃ ចំនួន ២,២ លានដូស ក្នុងមួយសប្តាហ៍កន្លង ទៅនេះ ដែលកើនឡើងបន្តិច ពីកម្រិតទាបបំផុត កាលពីថ្ងៃសៅរ៍ នៅពេលដែលវាធ្លាក់ចុះក្រោម ២ លានដូសជាលើកដំបូង ចាប់តាំង ពីដើមខែមីនា។...
បរទេស៖មេដឹកនាំប្រឆាំង របស់ប្រទេស វេណេស៊ុយអេឡា គឺលោក Juan Guaido នៅពេលថ្មីៗនេះ បានស្នើឲ្យមានការដក ទណ្ឌកម្មអាមេរិក សម្រាប់ជារង្វាន់លើកទឹកចិត្តដល់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ ជាមួយគណបក្សនានា ដែលប្រឆាំងនឹងរដ្ឋាភិបាល របស់លោក។ លោក Juan Guaido នៅក្នុងវីដេអូឃ្លីបបង្ហោះលើគណនីធ្វីតធ័ររបស់លោក បានស្នើឲ្យមានកិច្ចព្រមព្រៀងជាតិមួយ...