បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស និងរតនាគារជាតិអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពបន្ថែមចំនួន៣០០នៅក្នុងប្រទេសរុស្ស៊ី និងកន្លែងផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹង សេដ្ឋកិច្ចសង្រ្គាម នៃរដ្ឋាភិបាលទីក្រុងមូស្គូ។ យោងតាមនាយកដ្ឋានរតនាគារ វិធានការចុងក្រោយបង្អស់បានកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនដែលសង្ស័យថាបានអនុញ្ញាតឱ្យទីក្រុងមូស្គូគេចចេញពីការហ៊ុមព័ទ្ធពីលោកខាងលិចបានយ៉ាងជោគជ័យនាពេលកន្លងមក។ រដ្ឋលេខាធិការនៃរតនាគារជាតិ Janet Yellen បាននិយាយថា៖សកម្មភាពនាពេលបច្ចុប្បន្ននេះ វាយប្រហារលើផ្លូវដែលនៅសល់សម្រាប់សម្ភារៈ និងឧបករណ៍អន្តរជាតិ រួមទាំងការពឹងផ្អែកលើការផ្គត់ផ្គង់សំខាន់ៗពីប្រទេសទីបី ។ គេសង្កេតឃើញថាវិធានការកាលពីថ្ងៃពុធគឺជាផែនការក្នុងការកំណត់គោលដៅដែលមានទំហំជាង១០០...
បរទេស៖ កាសែត Kommersant បានរាយការណ៍ថា ការផ្គត់ផ្គង់ឱសថ អាំងស៊ុយលីនម៉ាក Humalog ដែលផលិតដោយក្រុមហ៊ុន Eli Lilly បានអស់ហើយ នៅក្នុងប្រទេសរុស្ស៊ី។ អតិថិជនរបស់ថ្នាំភាគច្រើន គឺជាកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ នៅខែមីនា...
បរទេស ៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter ត្រូវបានតុលាការ ក្រុង Delaware រកឃើញថាមានពិរុទ្ធភាព លើការចោទប្រកាន់ផ្នែក សហព័ន្ធចំនួនបី ទាក់ទងនឹងការកាន់ កាប់អាវុធ ខណៈពេលដែលញៀនថ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងប្រកាសពី “សំណុំផលប៉ះពាល់” នៃទណ្ឌកម្មបន្ថែម និងសកម្មភាព ត្រួតពិនិត្យការនាំចេញប្រឆាំង នឹងរុស្ស៊ី ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដកហូតវិមានក្រឹមឡាំងនៃធនធានដែលប្រើ ដើម្បីទ្រទ្រង់ការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការប្តេជ្ញាចិត្តរបស់ក្រុមប្រទេសទាំង៧ ចំពោះអ៊ុយក្រែនក៏នឹងបន្ត “ត្រឹមត្រូវ...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃចន្ទនេះនៅទីក្រុងសេអ៊ូល ស្តីពីការសម្របសម្រួល ឱ្យកាន់តែប្រសើរឡើង នូវការឆ្លើយតប នុយក្លេអ៊ែរ របស់សម្ព័ន្ធមិត្តក្នុងអំឡុង ពេលសង្រ្គាមជាមួយកូរ៉េខាងជើង ស្របពេលមានការ ព្រួយបារម្ភអំពីឃ្លាំង អាវុធរបស់ក្រុងព្យុងយ៉ាង ។ កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សានុយក្លេអ៊ែរ ហៅកាត់ (NCG) ត្រូវបានរៀបចំឡើងដើម្បីតាមដានកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឱ្យកូរ៉េខាងត្បូង...
ឡូសអេនជឺលេស៖ រលកកំដៅដ៏រ៉ាំរ៉ៃបានបន្តកើនឡើង នៅភាគនិរតីនៃសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ដោយនាំមកនូវសីតុណ្ហភាពបំបែកកំណត់ត្រា និងធ្វើឱ្យមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការប្រឹក្សាអំពីកំដៅ។ កំដៅខ្លាំង គឺជារលកកំដៅ ដ៏សំខាន់ទីមួយនៃឆ្នាំនេះ ហើយបានអូសបន្លាយពេញតំបន់នេះអស់រយៈពេលជាច្រើនថ្ងៃ ដោយតំបន់ខ្លះជួបប្រទះថ្ងៃ ក្តៅបំផុតរបស់ពួកគេ ដែលមិនធ្លាប់មានក្នុងឆ្នាំនេះ។ ខណៈពេលដែលការធូរស្រាលខ្លះ ត្រូវបានរំពឹងទុក សម្រាប់រដ្ឋភាគខាងលិចអាមេរិក នៅថ្ងៃសៅរ៍ សីតុណ្ហភាពក្តៅខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ទីទៅភាគខាងកើតនៅសប្តាហ៍ក្រោយ ដែលនាំមកនូវការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះដល់រដ្ឋភាគកណ្តាលភាគខាងត្បូង។...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំកិច្ចចរចា ដែលពាក់ព័ន្ធនឹងមេដឹកនាំបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានឲ្យដឹងថាថា ប្រទេសទាំងពីរក៏អាចកោះ ប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម Quad ដែលរួមមានអូស្ត្រាលី និងឥណ្ឌាផងដែរនៅថ្ងៃបន្ទាប់។ ដំណើរការនឹងត្រូវបានបញ្ចប់ដោយអាស្រ័យលើកាលវិភាគរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។ វានឹងក្លាយជាកិច្ចចរចា “ពីរបូកពីរ” លើកដំបូងសម្រាប់ប្រទេសជប៉ុន...
បរទេស៖យោងតាមការ ចេញផ្សាយ របស់ RT ទីបញ្ជាការក្រសួងការពារជាតិ ប្រចាំតំបន់អាហ្រ្វិកអាមេរិក បានប្រកាស កាលពីថ្ងៃសៅរ៍ក្នុងសេចក្តីថ្លែងការណ៍ រួមមួយជាមួយ សមភាគីនីNiger សហរដ្ឋអាមេរិកបានចាប់ផ្តើម ដំណើរការដកទ័ព ចេញពីប្រទេសNigerហើយ។ សេចក្តីថ្លែងការណ៍បាននិយាយថា ជំហានដំបូងត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រជាមួយនឹងការ ចាកចេញពីយន្តហោះដឹក ជញ្ជូន Globemaster III របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ពីមូលដ្ឋានទ័ពអាកាសលេខ...
គែរ៖ អ្នកសម្របសម្រួល សេតវិមាន សម្រាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Brett McGurk បានជួបប្រជុំ ដាច់ដោយ ឡែកជាមួយរដ្ឋមន្ត្រី ការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការពារជាតិលោក Mohamed Zaki ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយនៃវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ លោក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Medvedev បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូបានត្រៀមខ្លួន ជាស្រេចដើម្បីបំពាក់អាវុធដល់ សត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានបញ្ជូនអាវុធ ទៅកាន់អ៊ុយក្រែន។ ប្រធានាធិបតី Vladimir Putin បានលើកឡើង អំពីលទ្ធភាពនៃការឆ្លើយតបមិនសមមាត្រ...