បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិ សន្តិសុខរបស់អាមេរិក លោក John Kirby កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ ABC ថាសហរដ្ឋអាមេរិក បានធ្វើការដាក់ការកំណត់យ៉ាងច្បាស់រួចហើយ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ទៅលើប្រទេសរុស្សី។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើង ដើម្បីជាការឆ្លើយតបនិងបញ្ជាក់បន្ថែម ទៅលើការលើកឡើងរបស់លោក Aleksey Danilov ដែលជាប្រធានក្រុមប្រឹក្សាជាតិសន្តិសុខ និងការពារជាតិរបស់ប្រទេសអ៊ុយក្រែន...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីប្រភពនានាថា សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែនដោយស្ងាត់ស្ងៀម ដើម្បីដំណើរការការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។ ជាក់ស្តែង មន្ទីរបញ្ចកោណបានផ្លាស់ប្តូរជំហររបស់ខ្លួន លើបញ្ហានេះ ព្រោះវាមិនសូវមានការព្រួយបារម្ភថា ការវាយប្រហារបែបនេះអាចធ្វើឲ្យជម្លោះកាន់តែកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពការពារជាតិអាមេរិក ដែលត្រូវបានសម្ភាសដោយសារព័ត៌មាននោះ...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងកម្តៅមួយដល់ភាពជាដៃគូ ការពារជាតិពេញលេញហើយ ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថា ប្រទេសរុស្ស៊ី កំពុងផ្តល់ការគាំទ្រផ្នែកយោធាកម្រិតដែលមិនធ្លាប់មានពីមុនមកនោះទេ ។ លោកបានថ្លែងទៀតថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់កិច្ចសហប្រតិបត្តិការ ដ៏កក់ក្តៅបំផុតមួយស្ថិតនៅក្រោម កិច្ចព្រមព្រៀងពេញលេញនៅក្នុង វិស័យការពារជាតិរវាងគ្នា។ ការអះអាងដែលធ្វើឡើងដោយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដោយបន្ថែមទៀតថា រុស្សីបានផ្តល់នូវការគាំទ្រគ្រប់ជ្រុងជ្រោយ ទៅឲ្យប្រទេសអ៊ីរ៉ង់ហើយ ជាពិសេសចុងក្រោយនេះ អាមេរិកបានរកឃើញដែរថាប្រទេសទាំងពីរក៏នឹងអាចឈានទៅដល់ ការចូលរួមគ្នាក្នុងការផលិត ដ្រូនបច្ចេកវិទ្យាថ្មីៗរួមគ្នាផងដែរ។ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក John Kirby...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឈានទៅដល់ការប្រកាសបន្ត ដាក់ទណ្ឌកម្មថ្មីចំនួន ៣ទៀត ទៅលើក្រុមហ៊ុនរបស់ប្រទេសរុស្សី ពាក់ព័ន្ធទៅនឹងបញ្ហាបញ្ជាទិញ ដ្រូនរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការវាយប្រហារដោយ យោធាទៅលើប្រទេសអ៊ុយក្រែន។ នៅក្នុងអំឡុងពេលនៃ ការផ្តល់បទសំភាសប្រចាំថ្ងៃ នៅឯសេតវិមានអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថាទណ្ឌកម្មថ្មីទាំងនេះនឹងត្រូវ ធ្វើឡើងប្រឆាំងទៅនឹងបណ្តាក្រុមហ៊ុន របស់រុស្សីដែលឈរឈ្មោះ និងតំណាងឲ្យកិច្ចព្រមព្រៀងទិញលក់ និងប្រើប្រាស់យន្តហោះដ្រូន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកជាក់ស្តែងគឺ មិនបានធ្វើការរារាំងអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុរបស់ពួកគេ ដើម្បីវាយប្រហារទៅលើទឹកដី របស់រុស្សីឬតំបន់ Crimea។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត The Wall Street Journal លោក Kuleba បានពណ៍ថាតំបន់ Crimea ដែលបានធ្វើបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៤...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ ចំពោះផែនការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្តី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន សួរអំពីផែនការថ្មីៗរបស់សហរដ្ឋអាមេរិក ទាំងពីរក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិក ដែលបានគ្រោងទុកនោះបានរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ...
ម៉ូស្គូ៖ មន្រ្តីរុស្ស៊ីម្នាក់បានឲ្យដឹងថា អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះជាការវិវត្ដន៍ ចុងក្រោយនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពាក់កណ្តាលនៃមនុស្ស ៣០ម៉ឺន នាក់ដែលត្រូវបានព្រាងកំឡុងពេល ចល័តដោយផ្នែកនៅក្នុងខែកញ្ញា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ នៃប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធថា សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន លើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានប្តេជ្ញាបន្តផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវអ្វីដែលអ៊ុយក្រែនត្រូវការ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបដិសេធការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអំពី ឧបករណ៍បាញ់បង្ហោះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបង្កើនការចូលរួមជាមួយប្រទេសជប៉ុន ក្នុងវិស័យយោធា ដូចជាដោយការអញ្ជើញទីក្រុងតូក្យូ ឱ្យចូលរួមសមយុទ្ធរបស់ពួកគេបន្ថែមទៀត ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បន្ទាប់ពីកិច្ចពិភាក្សាដែលមាន ការចូលរួមពីប្រមុខការពារជាតិ និងបរទេសរបស់ប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានយោធាប្ដូរវេនរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងកងកម្លាំងទម្លាក់គ្រាប់បែក...