បរទេស៖ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងអាយុ ១៧ឆ្នាំបានបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពី បានធ្វើឱ្យសិស្សស្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យ Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យប៉ូលីស Nashville លោក Don Aaron...
បរទេស ៖ ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ការតម្លើងពន្ធដ៏មានសក្ដានុពលបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមទារពន្ធ ១០ភាគរយ លើការនាំចូលរបស់ចិននៅថ្ងៃទី១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិរា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការការពារ “ផលប្រយោជន៍ជាតិ”...
បរទេស៖ សេតវិមានបាន បញ្ជាក់នៅថ្ងៃពុធថា មន្ទីរបញ្ចកោណនឹងចាប់ផ្តើមដាក់ពង្រាយទាហានសកម្មចំនួន ១.៥០០ នាក់ ដើម្បីជួយការពារព្រំដែន ភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធ ដោយដាក់ផែនការចលនា របស់លោកប្រធានាធិបតី Donald Trump ចេញតាមបញ្ជាប្រតិបត្តិប្រធានាធិបតីភ្លាមៗ បន្ទាប់ពីលោកចូលកាន់តំណែង ដើម្បីបង្ក្រាបទលើជនអន្តោប្រវេសន៍ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា...
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងបើកចំហចំពោះមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលទិញយកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ប្រទេសចិន ។ លោក ត្រាំ បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មាន នៅគ្រាដែលសួរ ថាតើ គាត់បើកចំហចំពោះលោក...
នៅថ្ងៃទី ២០ ខែមករា តាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលកាន់តំណែង ជាប្រធានាធិបតីអាណត្តិទី២ជាផ្លូវការ ។ ”ភាគីចិនរីករាយជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងលើ ចំណុចចាប់ផ្តើមថ្មី” ”សហរដ្ឋអាមេរិកនិងចិនគឺជាប្រទេសសំខាន់បំផុតលើពិភពលោកនា ពេលបច្ចុប្បន្ន ភាគីទាំងពីរគួររក្សាទំនាក់ទំនងមេត្រីភាពក្នុងរយៈយូរនិងរួមគ្នាគាំពារសន្តិភាពពិភពលោក” នៅបីថ្ងៃមុន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ...
បរទេស៖ មហាសេដ្ឋី Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការចោទប្រកាន់ថា លោកបានសម្តែងការគោរពចំពោះ ណាស៊ី នៅពេលថ្លែងសុន្ទរកថា នៅក្នុងពិធីស្បថចូលកាន់តំណែង របស់លោក Donald Trump កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥...
បរទេស៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Mulino បាននិយាយកាលពីថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងថា ប៉ាណាម៉ានឹងទប់ទល់ នឹងការប៉ុនប៉ងរបស់ប្រធានាធិបតី អាមេរិក Donald Trump ក្នុងការដណ្តើមយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ អគ្គរដ្ឋអាជ្ញាមកពីរដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ គឺបានប្តឹង ដើម្បីរារាំងការផ្លាស់ប្តូរ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់ការអនុវត្តអន្តោប្រវេសន៍ ដែលមានអាយុកាលមួយ សតវត្សដែលគេស្គាល់ថា ជាសញ្ជាតិពីកំណើត ដែលធានាថា កុមារដែលកើតនៅសហរដ្ឋអាមេរិក គឺជាពលរដ្ឋ ដោយមិនគិតពីឋានៈឪពុកម្តាយរបស់ពួកគេឡើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២...
កាប៊ុល៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលប្រចាំការអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរអ្នកទោស ។ យោងតាមសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងខាងលើបានដាក់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងច្បាស់លាស់ និងប្រកបដោយផលិតភាពរវាងរដ្ឋឥស្លាមអារ៉ាប់រួម អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក អ្នកជាប់ឃុំអាហ្វហ្គានីស្ថាន ឈ្មោះ Khan Mohammad ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ និងត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួន ជាថ្នូរនឹងពលរដ្ឋអាមេរិកាំង” ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាមេរិក គួរតែបន្តវិនិយោគ នៅក្នុងប្រទេសចិនបន្ថែមទៀតនេះ បើយោងតាមការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់ អនុប្រធានាធិបតី របស់ប្រទេសចិនលោក Han Zheng។ សេចក្តីលើកឡើងនេះត្រូវ បានជំរុញឡើង ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងអ្នកដឹកនាំធុរកិច្ចអាមេរិក...