វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក គួរតែពិចារណាចូលរួម ពហុភាគីជាមួយកូរ៉េខាងជើង ប្រសិនបើកិច្ចប្រឹងប្រែងទ្វេភាគី របស់ខ្លួន នៅតែបន្តធ្វើព្រងើយ កន្តើយដោយកូរ៉េខាងជើង ដែលនេះជាការលើកឡើង របស់អតីតប្រេសិតអាមេរិក ដើម្បីពិភាក្សា អំពីការរំសាយអាវុធ នុយ ក្លេអ៊ែរ ជាមួយកូរ៉េខាងជើង។ ពួកគេក៏បានអះអាងផងដែរថា ដំណើរការពហុភាគីយ៉ាងហោចណាស់ ត្រូវតែមានការចូលរួមពីប្រទេសចិន ដែលពួកគេបានលើកឡើងថា មានឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ជាងសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ អតីតអ្នកជំនាញរបស់អង្គការ សហប្រជាជាតិបានលើកឡើងថា នៅពីក្រោយការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការស៊ើបអង្កេតជាថ្មី ចំពោះប្រភពដើមនៃ ជំងឺកូវីដ-១៩ គឺជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួតប្រជែង ជាមួយទីក្រុងប៉េកាំង និងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុក តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ។ លោក Alfred de Zayas អតីតអ្នកជំនាញឯករាជ្យ របស់អង្គការសហប្រជាជាតិ ស្តីពីការជំរុញសណ្តាប់ធ្នាប់អន្តរជាតិ...
បរទេស៖ តៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញនៅសប្ដាហ៍ក្រោយ នេះបើតាមសម្តីរបស់ស្ថានទូតក្រៅផ្លូវការ របស់អាមេរិកនៅទីក្រុងតៃប៉ិ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះ ដើម្បីបន្តកិច្ចពិភាក្សាដែល ជាប់គាំងជាយូរមកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ។ កិច្ចពិភាក្សាពីកិច្ចព្រមព្រៀង នៃទម្រង់ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA បានជាប់គាំង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់តំណែងរបស់លោក...
ហុងកុង៖ នៅក្នុងសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់ពួកគេ មេដឹកនាំណាតូ បានប្រកាសថា ប្រទេសចិន បង្ហាញនូវបញ្ហាប្រឈម ជាលក្ខណៈ ប្រព័ន្ធទៅនឹង បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ហើយការឆ្លើយតប ពីបេសកកម្មរបស់ចិន ទៅសហភាពអឺរ៉ុបគឺច្បាស់ណាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ វោហារស័ព្ទសម្រាប់សង្គ្រាមបែបនេះ គឺមិនចាំបាច់នោះទេហើយប្រជាជនភាគច្រើន នៅលើពិភពលោក ប្រហែលជាមិនចង់ឲ្យវាកើនឡើងនោះទេ ប៉ុន្តែការកើនឡើ ងកាន់តែច្រើនឡើងៗ...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់យោធា សហរដ្ឋអាមេរិក បានលើកឡើងម្តងទៀត នូវទស្សនៈរបស់លោកថា ប្រទេសចិន មិនមានចេតនា កាន់កាប់លើកោះតៃវ៉ាន់ ក្នុងរយៈពេល ១ ឆ្នាំទៅ ២ ឆ្នាំខាងមុខនោះទេ ចំពេលមានការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ចំពោះពេលវេលា នៃការលុកលុយរបស់ចិន ដែលអាចកើតមាន ចំពោះប្រជាធិបតេយ្យកោះនេះ ។ លោកឧត្តម...
បរទេស ៖ មន្ទីរបង់តាហ្គោន នៅសប្តាហ៍នេះ បានលើកឡើងថា អាមេរិកនឹងអាចបន្ថយល្បឿន នៃការកាត់បន្ថយចំនួនទ័ព របស់ខ្លួនចេញពីក្នុងប្រទេស អាហ្គានីស្ថាន ដោយសារតែ មួយរយៈចុងក្រោយបំផុតនេះ ទីតាំងប្រយុទ្ធជាច្រើន ដែលត្រូវបានយកជ័យជំនះ និងគ្រប់គ្រងដោយក្រុងតាលីបង់។ កងកម្លាំងយោធា របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ទីតាំងឈរជើង នៅច្រើនកន្លែងក្នុងតំបន់ជាច្រើន ក្នុងប្រទេសគិតចាប់តាំងតែ ពីខែឧសភាមក ខណៈដែលយោធា អាមេរិក...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួង ការបរទេស បានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តស្វែង រកការសន្ទនាជាមួយ ក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន បន្ទាប់ពីប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទម្លាក់ការរំពឹងទុក របស់សហរដ្ឋអាមេរិក ចំពោះការបន្តកិច្ចពិភាក្សា រវាងប្រទេសទាំងពីរ ។ លោក...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានលើកឡើងថា សហរដ្ឋអាមេរិក មានឆន្ទៈក្នុងការសន្ទនា ជាមួយកូរ៉េខាងជើងនៅគ្រប់ពេល និងទីកន្លែងណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀត នូវការឈានដល់ចំណុច ចុងក្រោយនៃសហរដ្ឋអាមេរិក ដើម្បីជួបជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន ។ ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីប្រេសិតពិសេស របស់សហរដ្ឋអាមេរិកប្រចាំ នៅកូរ៉េខាងជើង លោក...
បរទេស៖ ប្រសិតអាមេរិកថ្មីដែល ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា លោករំពឹងមានការឆ្លើយតបវិជ្ជមានឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាគ្នា ពីប្រទេសកូរ៉េខាងជើង នៅក្នុងអឡុងដំណើរទស្សនកិច្ច មកទីក្រុងសេអ៊ូលរបស់លោក ដើម្បីជួបជាមួយសមភាគី មកពីកូរ៉េខាងត្បូងនិងជប៉ុន។ តាមសេចក្តីរាយការណ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim នាពេលបច្ចុប្បន្ន កំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ស្របពេលមានផ្លូវទាល់ក្នុងកិច្ចពិភាក្សាគ្នា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបកំពូលដ៏មានអំណោយផលមួយ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលលពីសប្ដាហ៍មុន មិនបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមទប់ទល់នឹងរុស្ស៊ីទេ និងថា ការមានចំណងមិត្តភាពដ៏ច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងបំផុត។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN...