ប៉េកាំង៖ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានជំរុញឱ្យជប៉ុន ជួបជាមួយប្រទេសចិន និងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងគ្រប់គ្រងភាពមិនស្របគ្នា ដោយមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាសំណួរតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោក Hayashi ទៅកាន់ប្រទេសចិន បានកើតឡើងនៅពេលដែល...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់ជាបន្តបន្ទាប់ មកលើផ្នែកខ្លះនៃភាគខាងត្បូង និងកណ្តាលខាងលិចរបស់សហរដ្ឋអាមេរិក។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះកំបុតត្បូង បានបណ្តាលឱ្យមានការ បំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅរដ្ឋ Arkansas គេបានឃើញរថយន្តក្រឡាប់ ដើមឈើរលំ...
បរទេស៖ មន្ទីរបញ្ចកោណបានជ្រើសរើស ដោយការពន្យារពេលការដាក់ពង្រាយ ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ នៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្តល់ “ជម្រើស” បន្ថែមទៀត ដល់មន្ត្រីបន្ទាប់ពីការវាយប្រហារថ្មីៗនេះលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់បុគ្គលិក ក្រុមហ៊ុនឯកជនអាមេរិកម្នាក់ និងធ្វើឱ្យទាហានជាច្រើននាក់ រងរបួសផ្នែកខួរក្បាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM)...
ញូវយ៉ក៖ អ្នកជំនាញដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែ អនុវត្តគោលការណ៍សិទ្ធិមនុស្ស ចំពោះសង្គមរបស់ខ្លួន ដើម្បីពង្រឹងយុត្តិធម៌សង្គម ការដាក់បញ្ចូល និងការអនុវត្តសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកខ្លួនឯងខ្វះសូចនាករ សិទ្ធិមនុស្សជាច្រើន រួមទាំងសិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ហើយនៅតែបន្តបរាជ័យលើសិទ្ធិបរិស្ថាន លោក Jeffrey Sachs សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៃសាកលវិទ្យាល័យ Columbia...
សៀងហៃ៖ អ្នកប្រាជ្ញអាមេរិក និងចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឲ្យដឹងថា តាមរយៈការធ្វើជាសហម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ លើកទីពីរជាមួយនឹងអ្នកចូលរួម ដែលជ្រើសរើសដោយដៃ សហរដ្ឋអាមេរិក កំពុងដាក់ស្លាកយីហោលទ្ធិប្រជាធិបតេយ្យ របស់ខ្លួនលើប្រទេសដទៃទៀត ដើម្បីបែងចែកពិភពលោកបន្ថែមទៀត និងរក្សាអនុត្តរភាព។ លោក Josef Gregory Mahoney សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ East China...
បរទេស៖ អ្នកវិភាគនយោបាយជនជាតិ ក្រូអាតម្នាក់បានឲ្យដឹងថា ស្តង់ដារប្រជាធិបតេយ្យរបស់អាមេរិក គឺពិតជាមិនមែនជាស្តង់ដារ ប្រជាធិបតេយ្យតែមួយគត់ ដែលចាត់ទុកជាគំរូសម្រាប់ពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Marinko Ogorec បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនអាចជាចៅក្រមតែមួយគត់ លើលទ្ធិប្រជាធិបតេយ្យបាននោះទេ។ លោកបានលើកឡើងថា ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ក៏ដោយ ចិត្តគំនិតនៃសង្រ្គាមត្រជាក់នៃ “អ្នកនៅជាមួយយើង ឬប្រឆាំងនឹងយើង”...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តកាលពីថ្ងៃសុក្រ នូវកំណែថ្មីនៃគោលគំនិត គោលនយោបាយការបរទេស ដែលក្នុងនោះ រុស្ស៊ីបង្ហាញពីចេតនារបស់ប្រទេស ក្នុងការបញ្ចប់អនុត្តរភាព របស់សហរដ្ឋអាមេរិក។ ឯកសារបានឲ្យដឹងថា ដើម្បីកសាងពិភពលោកពហុប៉ូល រុស្ស៊ីនឹងផ្តោតលើការលុបបំបាត់ ការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការពិភពលោក និងបង្កើតលក្ខខណ្ឌ ដើម្បីទប់ទល់នឹង “មហិច្ឆតាថ្មីអាណានិគម និងអនុត្តរភាព”។ រុស្ស៊ីបានហៅសហរដ្ឋអាមេរិកថា...
បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ដើម្បីផ្តល់អាហារជាថ្នូរនឹង អាវុធរបស់ក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Kirby ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសម្តែងការប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការប្រឈមមុខដាក់គ្នាក្នុងប្លុក និង “សង្រ្គាមត្រជាក់” ថ្មីមួយនៅក្នុងការព្រមានបិទបាំង ចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងការប្រកួតប្រជែង កាន់តែខ្លាំងជាមួយប្រទេសចិន។ នៅក្នុងសុន្ទរកថាសំខាន់នៅឯវេទិកា Boao សម្រាប់អាស៊ី លោក លី បានរក្សាជំហរថា ប្រទេសចិន នឹង “តែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្តីពីការបាញ់មីស៊ីលផ្លោងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Ryabkov ដែលបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ឈប់រាល់ការផ្លាស់ប្តូរ ព័ត៌មានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្អាកការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New...