វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូលរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះបានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា ប្រតិកម្មរបស់ទីក្រុងមូស្គូ ចំពោះការបរាជ័យនាពេលថ្មីៗនេះ មិនអាចទាយទុកជាមុនបានឡើយ ហើយបានជំរុញឱ្យកងទ័ពរក្សាការប្រុងប្រយ័ត្ន...
ញូវយ៉ក ៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដែលមានប្រាក់ចំណូលខ្ពស់ផ្សេងទៀត ទទូចថាពួកគេផ្តល់ នូវភាពស្មោះត្រង់ និងបើកចំហភាពជាដៃគូ ជាមួយប្រទេស កំពុងអភិវឌ្ឍន៍ជាងគូ ប្រជែងរបស់ពួកគេ ប៉ុន្តែការពិតពួកគេមិន តែងតែស្មោះត្រង់ ចំពោះជំនួយដែលពួកគេផ្តល់នោះទេ ។ របាយការណ៍បានឲ្យដឹងថា “ពួកគេស្វែងរកវិធីដើម្បីបំផ្លើសការប្តេជ្ញាចិត្ត ពិតប្រាកដរបស់ពួកគេ តាមរយៈការអនុវត្តគណនេយ្យប្រកបដោយភាពច្នៃប្រឌិត និងគួរឱ្យសង្ស័យ សំដៅពង្រីកនិយមន័យ នៃការចំណាយជំនួយអភិវឌ្ឍន៍”...
ការ៉ាកាស៖ ក្រសួងការបរទេស វ៉េណេស៊ុយអេឡាបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា “បានច្រានចោលយ៉ាងខ្លាំង” លើអនុស្សរណៈរបស់ សេតវិមាននាពេលថ្មីៗនេះ ដែលបានចុះបញ្ជីថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលពាក់ព័ន្ធនឹងការផលិត ឬការជួញដូរគ្រឿងញៀន។ អនុស្សរណៈ ដែល ចេញ កាលពី ថ្ងៃ ព្រហស្បតិ៍ បាន ចោទ ប្រទេស ជាង ២០ថា...
បរទេស៖ លោកស្រីប្រធានសភារបស់សហរដ្ឋអាមេរិក Nancy Pelosi កាលពីថ្ងៃសៅរ៍បានធ្វើដំណើរ ទៅដល់ប្រទេសអាមេនីហើយសម្រាប់ការបំពេញទស្សនកិច្ច ក្នងពេលដែលជម្លោះរវាងយោធាអាមេនណី និងអាស៊ែបៃហ្សង់កំពុងបន្តកើតមាននៅតាមព្រំដែនអស់រយៈពេល ជាច្រើនថ្ងៃមកហើយ។ ការិយាល័យរបស់លោកស្រី Pelosi បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រី លើកនេះធ្វើឡើងដើម្បីក្នុងគោលបំណងជួយជម្រុញ និងគាំទ្រឲ្យមានការបញ្ចប់ទៅនៃជម្លោះតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលបានកើតឡើង២ដងមកហើយក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ។ លោកស្រីបានធ្វើដំណើរទៅដល់ទីក្រុង Yerevan កាលពីថ្ងៃសៅរ៍ពេលរសៀលភ្លាម លោកស្រីបានធ្វើដំណើរបន្តទៅជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីលោក Nikol Pashinyan...
បរទេស៖ យោងតាមការរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារនៃការអភិវឌ្ឍនិងនិរន្តភាព បានរកឃើញថាការអភិវឌ្ឍរបស់អាមេរិក បានធ្លាក់ចុះ មកត្រឹមតែជាប្រទេសដែលមានកម្រិត ការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយការិយាល័យនៃកិច្ចការងារអភិវឌ្ឍដោយនិរន្តភាពឬ United Nationis Office of Sustainable Development បានរកឃើញថាអាមេរិកបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ លេខ៣២ធ្លាក់ចុះដល់ទៅ១១លេខ នៅក្នុងបញ្ជីប្រទេសនៃសមាជិករបស់យូអិនទាំង១៩៣។ ការដាក់ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យទៅលើដំណើរការអភិវឌ្ឍ ទៅស្របទៅគោលដៅនៃការអភិវឌ្ឃប្រកបដោយនិរន្តភាព របស់អង្គការសហប្រជាជាតិដែលមានបូករួមទាំងគោលការណ៍ទឹកស្អាត...
បរទេស ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង “ការឆ្លើយតបដ៏លើសលប់” នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែរ ដោយចេញការព្រមាន បន្ទាប់ពីកូរ៉េខាងជើង បានបញ្ចូលគោលលទ្ធិ នុយក្លេអ៊ែរផ្ទាល់ខ្លួន ទៅជាច្បាប់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសន្តិសុខមកពីប្រទេសទាំងពីរបានជួបជុំគ្នាសម្រាប់ “ការប្រជុំក្រុមយុទ្ធសាស្ត្រ...
បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។ មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។ កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថានរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ ពិភពលោកទាំងមូល...
បរទេស ៖ អ្នកនាំពាក្យរបស់មន្ទីរ សេតវិមាន លោក John Kirby កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកមានបំណងចង់ឲ្យភាគីខាងចិន ក្នុងការឈរជំហជាមួយ នឹងខ្លួនដើម្បីប្រឆាំងទៅនឹងរុស្សី ចំពោះប្រតិបត្តិការ ដោយយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន កន្លងមកនេះ ។ លោក Kirby បានថ្លែងប្រាប់ CNN ថា...
វ៉ាស៊ីនតោន ៖ គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃពុធ បានអនុម័តច្បាប់មួយ ក្នុងគោលបំណងពង្រឹងការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនស្វាគមន៍ចំពោះការគាំទ្រទ្វេភាគីសម្រាប់តៃវ៉ាន់ ហើយថាខ្លួនចង់ធ្វើការ ជាមួយសភា ដើម្បីពង្រឹងវាបន្ថែមទៀត ប៉ុន្តែបានប្រតិកម្ម...