ភ្នំពេញ ៖ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានបង្ហាញពីគោលបំណង ក្នុងការស្នើឲ្យសភា សហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍ នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន ។ នេះគឺជាដំបូងហើយ ដែលសហរដ្ឋអាមេរិក ជាពិសេសសភាអាមេរិក បានដាក់នូវសំណើរខាងលើនេះ។ ការស្នើរនេះ ធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រី ណានស៊ី ភេឡូស៊ី...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល...
ភ្នំពេញ ៖ នៅក្នុងឆាកនយោបាយ ត្រូវបានគេមើលឃើញ ប្រទេសមហាអំណាច តែងតែស្រវេស្រវ៉ា រកអ្នកតំណាងឬអ្នកដើរតាម គោលនយោបាយ របស់ខ្លួន (កូនជឹង) នៅក្នុងប្រទេសមួយដែលខ្លួនគិតថា មិនទាន់សមស្រប ទៅបំណងរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់កម្ពុជា ឯណោះវិញ ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក បានដូរសន្លឹកបៀរលេង ដោយបោះបង់ក្រុមលោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាពរបស់អង្គការសហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិនអាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ...
បរទេស៖ សភាអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការសម្រេចអនុម័ត កញ្ចប់ថវិកាដែលមានតម្លៃរហូតទៅដល់៣៩,៨ពាន់លានដុល្លារ ជាជំនួយយោធា និងកញ្ចប់ជំនួយមនុស្សធម៍ផ្សេងទៀត សម្រាប់រដ្ឋាភិបាលក្រុងគៀវក្នុងការបន្តប្រឆាំងការឈ្លានពានរបស់រុស្សី។ កញ្ចប់ថវិកាថ្មីនេះមានទំហំច្រើនជាង ៥ភាគរយនៃកញ្ចប់ថវិកាជាតិ សរុបរបស់អាមេរិកសម្រាប់ឆ្នាំ២០២២ ដើម្បីប្រើប្រាស់នៅក្នុងវិស័យសន្តិសុខជាតិ ទោះបីជាមានការបដិសេធ ពីសំណាក់ក្រុមសមាជិកសភាមកពី គណបក្សសាធារណៈដល់ទៅ ៥៧នាក់ក្តី។ នេះមានន័យថាគិតត្រឹមកញ្ចប់ថវិកា ចុងក្រោយនេះអាមេរិក បានធ្វើការផ្តល់ជំនួយសរុប ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងទំហំដល់ទៅ ៥៤ពាន់លានដុល្លារមកហើយ ឬស្មើទៅនឹងទំហំដែលអាមេរិក...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានស្នើថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្រ្គាមដ៏យូរ ហើយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានគម្រោងដណ្តើម យកផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន លើសពីតំបន់ដែលកាន់កាប់ ដោយក្រុមផ្តាច់ខ្លួននៅភាគខាងកើត។ លោក Avril Haines នាយកផ្នែកចារកម្មជាតិ របស់សហរដ្ឋអាមេរិក បានប្រាប់ព្រឹទ្ធសភាអាមេរិកថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា គណបក្សប្រជាធិបតេយ្យនឹងបង្កើតសំណើ ផ្តល់មូលនិធិពីជំងឺរាតត្បាតចំនួន ១០ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នា ដូច្នេះចំនួនជិត ៤០ពាន់លានដុល្លារ នៃជំនួយជាអាវុធ និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន អាចទទួលបានការអនុម័តកាន់តែលឿន មុនកាលបរិច្ឆេទកំណត់ “សំខាន់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ សហរដ្ឋអាមេរិក លោក Qin Gang បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់នយោបាយលើទំនាក់ទំនង ពាណិជ្ជកម្មរវាងចិន-អាមេរិក និងលុបចោលពន្ធបន្ថែមលើទំនិញចិន ដែលក្រុងវ៉ាស៊ីនតោន នៅតែមិនអនុញ្ញាត។ លោក Qin បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេល បទសម្ភាសន៍ថ្មីៗនេះជាមួយទស្សនាវដ្តី Forbes ដែលធ្វើឡើងនៅស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមេសា ហើយត្រូវបានបោះពុម្ព...
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកបានកើនឡើង ដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនា ចំពេលមានការកើនឡើង យ៉ាងខ្លាំងនៃការនាំចូល។ យោងតាមរបាយការណ៍បានឱ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មបានកើនឡើង ២២,៣ភាគរយ ពីខែមុន ដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ១០៩,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិក បានកើនឡើង ១០,៣ភាគរយដល់ ៣៥១,៥ពាន់លានដុល្លារក្នុងខែមីនា...
ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានលើកសរសើរពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ភាពដឹកនាំរបស់សម្ដេចបានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ាតែម្តង ។ ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោនាថ្ងៃទី៥ ឧសភា ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ...