បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរនិងកំពង់ផែរាម ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា។ សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...
ញូវយ៉ក ៖ តម្លៃប្រេងបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់កាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យបានបង្ហាញ ពីការកើនឡើង នៃស្តុកប្រេងឆៅ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ West Texas Intermediate សម្រាប់ការចែកចាយខែធ្នូ បានធ្លាក់ចុះ ២,៨១ដុល្លារអាមេរិក ឬ ៣,៣ ភាគរយ មកនៅ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abollahian បានរំលឹកឡើងវិញនូវគោលនយោបាយ ការពារប្រទេសរបស់លោក ដោយលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមនឹងបន្តបង្កើន អំណាចការពាររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក មាន “ទណ្ឌកម្មមិនស្ថាបនា” ក៏ដោយ។ លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Jean-Yves Le...
កាធុម៖ ប្រទេសទាំងបីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា The Troika (ន័រវែស អង់គ្លេស និងសហរដ្ឋអាមេរិក) បានជំរុញអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ Abdel Fattah Al-Burhan កុំឱ្យចាត់វិធានការជាឯកតោភាគី។ ប្រទេសទាំងបី បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Al-Burhan កាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យកងកម្លាំង ប្រដាប់អាវុធស៊ូដង់...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានទីភ្នាក់ងារស៊ើបការពិសេស CIA របស់អាមេរិកលោក William Burns តាមទូរស័ព្ទទាំងទៅលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថាភាគីទាំងពីរបានធ្វើការពិភាក្សា គ្នាទៅលើប្រធានបទទ្វេភាគី ព្រមទាំងបញ្ហាវិបត្តិក្នុងទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ផងដែរហើយក៏ដូចជាការផ្លាស់ប្តូរទស្សនៈ គ្នាទៅលើជម្លោះក្នុងតំបន់ទាំងអស់។ លោក Burns ក៏ធ្លាប់បានជួបជាមួយនឹងប្រធានភ្នាក់ងារ...
បរទេស៖ ប្រទេសអ៊ីរ៉ង នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែផ្តល់ឲ្យនូវការធានាថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលជាថ្មី នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាច ប្រសិនបើកិច្ចពិភាក្សាដើមុ្បស្តារកិច្ចព្រមព្រៀងនោះជោគជ័យ។ កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលបានជាប់គាំងកាលពីខែមិថុនា ក្រោយការជាប់ឆ្នោតរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គ្រោងនឹងបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងទីក្រុងវីយែន ដើម្បីស្វែងរកផ្លូវស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ ក្នុងសប្តាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានចេញច្បាប់សហព័ន្ធថ្មីដែលចាត់ថ្នាក់ COVID-19 ជាគ្រោះថ្នាក់ការងារ ដោយតម្រូវឱ្យកម្មករអាមេរិកប្រហែល 100 លាននាក់មានភ័ស្តុតាងនៃការទទួលថ្នាំបង្ការ ឬ ហៅថា វ៉ាក់សាំងកាតព្វកិច្ច ត្រឹមថ្ងៃទី 4 ខែមករា ដោយកម្មករមួយចំនួនត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តជាប្រចាំជំនួសឱ្យការទទួលថ្នាំបង្ការ។ យោងតាមសារព័ត៌មាន SPUTNIK ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា...
បរទេស៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបង្កើនការជំទាស់ជាសាធារណៈ ចំពោះគម្រោងធ្វើឡើង ដោយរដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការបើកឡើងវិញ នូវស្ថានកុងស៊ុលអាមេរិក សម្រាប់ពួកប៉ាឡេស្ទីន នៅក្នុងទីក្រុងយេរូសាឡឹម ដោយលើកឡើងថា បេសកកម្មបែបនេះ គួរតែត្រូវបានធ្វើឡើងនៅក្នុងតំបន់ West Bank។ ស្ថិតក្រោមអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...