ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “ទីធ្លាតូច និងរបងខ្ពស់” នឹងមិនបញ្ឈប់ការអភិវឌ្ឍន៍ ដែលជំរុញដោយគំនិតច្នៃប្រឌិតរបស់ចិននោះទេ ហើយក៏នឹងមិនផ្តល់ផលល្អដល់ក្រុមហ៊ុនអាមេរិក ឬឧស្សាហកម្ម semiconductor ទាំងមូលដែរ។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការលើកឡើងនេះនៅពេលដែលត្រូវបានស្នើសុំធ្វើអត្ថាធិប្បាយលើសំណួរទាក់ទងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ វាត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានរួមបញ្ចូល ក្រុមហ៊ុន Huawei នៅក្នុងដៃគូប្រកួតប្រជែង បច្ចុប្បន្នរបស់ខ្លួន...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការ វិនិយោគបន្ថែមទៀត នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានទទួលជួបជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលអមដោយគណៈប្រតិភូ មកពីបណ្តាក្រុមហ៊ុនវិនិយោគ របស់សហអាមេរិក ចំនួន ១៧ ក្រុមហ៊ុន...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក Jed Royal ឧបការីរងការពារជាតិ សហរដ្ឋអាមេរិក បានលើកឡើង ពីការកែលម្អឲ្យមានភាពល្អប្រសើរ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាសហប្រធានជាមួយ ឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការ វិនិយោគរវាងកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងពាណិជ្ជកម្មចិន នៅសប្តាហ៍នេះបាននិយាយថា ការដាក់ទណ្ឌកម្ម ជុំចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន គឺជាឧទាហរណ៍មួយទៀត នៃការបង្ខិតបង្ខំសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនង ពាណិជ្ជកម្មពិភពលោក។ រតនាគារសហរដ្ឋអាមេរិក បានប្រកាសបញ្ជីទណ្ឌកម្មថ្មី កាលពីថ្ងៃសុក្រ...
បរទេស៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ “ការជ្រៀតជ្រែក” ទាំងអស់ នៅក្នុងកិច្ចការរបស់កោះតៃវ៉ាន់ បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុម បានជួបជាមួយមេដឹកនាំរបស់កោះនេះ គឺលោកស្រី Tsai Ing-wen ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីដំណើរទស្សនៈកិច្ចរបស់តំណាងអាមេរិកចំនួន៥រូប កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន...
បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក...
យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានវេតូដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយអាល់ហ្សេរីដែលនឹងជំរុញឱ្យមានបទឈប់បាញ់ “ភ្លាមៗ” នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាវិធានការនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ វាជាលើកទី៣ ហើយសម្រាប់សហរដ្ឋអាមេរិកដែលប្រើអំណាចវេតូរបស់ខ្លួននៅលើស្ថាប័នសំខាន់នៃស្ថាប័នពិភពលោកចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ដែលគាំទ្រអ៊ីស្រាអែលក្នុងជម្លោះ និងអនុគ្រោះដល់ការចរចាដោយផ្ទាល់បានច្រានចោលដំណោះស្រាយពីរផ្សេងទៀត ដែលនឹងជំរុញឱ្យមានការផ្អាកជម្លោះនៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងក្នុងសម័យប្រជុំមួយមុនការបោះឆ្នោតថា “ការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចព្រមព្រៀង...
ប៉េកាំង/ម៉ានីល៖ នៅថ្ងៃអង្គារនេះ មន្ត្រីយោធាហ្វីលីពីន បានឲ្យដឹងថា ក្រោយពីក្រុងប៉េកាំង បានចោទប្រកាន់មកលើក្រុងម៉ានីលថា បង្កបញ្ហា យន្តហោះចម្បាំងហ្វីលីពីន និងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ១គ្រឿង បានហោះហើរល្បាតរួមគ្នាលើដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទ ដែលគិតទៅលើសពី១សប្តាហ៍មកហើយ បន្ទាប់ពីកងទ័ពជើងទឹករបស់ពួកគេបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ដើម្បីប្រឈមមុខនឹងភាពតានតឹងជុំវិញការទាមទារទឹកដីនៅក្នុងតំបន់ ។ លោក Xerxes Trinidad ប្រមុខកិច្ចការសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ បានលើកឡើងថា “នេះគឺដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ...