បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមពលរដ្ឋនិងអាជីវកម្មនៅទាំងប្រទេសអាល្លឺម៉ង់ គួរតែសន្សំសំចៃឧស្ម័នហ្គាស ដើម្បីជៀសវាងការខ្វះខាតនៅពេលខាងមុខ។ នេះគឺជាសំណូមពរដែលត្រូវបាន ធ្វើឡើងដោយនិយតករថាមពលរបស់ប្រទេស ហើយបើយយោងតាម ការវិភាគដោយទីភ្នាក់ងារនេះ ប្រទេសនេះបានប្រើប្រាស់ឧស្ម័នហ្គាសច្រើន គួរឱ្យកត់សម្គាល់ក្នុងរដូវកាលនេះច្រើនជាងឆ្នាំមុន។ ទីភ្នាក់ងារដដែលនេះបាននិយាយថា ការប្រើប្រាស់ឧស្ម័នហ្គាសសរុប នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង ៥,៨ភាគរយ ចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ ២៤៦ តេរ៉ាវ៉ាត់ម៉ោងterawatt-hours (TWh) ។...
បរទេស ៖ កម្មកររាប់ម៉ឺននាក់របស់ក្រុមហ៊ុន Volkswagen (VW) កំពុងចូលរួមក្នុង ការធ្វើកូដកម្មនៅរោងចក្រនានាទូទាំងប្រទេសអាឡឺម៉ង់កាលពីថ្ងៃច័ន្ទ ដោយសារផែនការ របស់ក្រុមហ៊ុនផលិត រថយន្តមួយនេះ ក្នុងការអនុវត្តការបញ្ឈប់ការងារ យ៉ាងច្រើន និងបិទរោងចក្រ ជាច្រើននៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសហជីពការងារ IG...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានគំរាមទីក្រុងប៉េកាំងជាមួយនឹង ការដាក់ទណ្ឌកម្មក្នុងអំឡុងពេល កិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលអ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីការ ស៊ើបការណ៍សម្ងាត់នាពេលថ្មីៗនេះ ដែលបង្ហាញថា ប្រទេសចិនកំពុងផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសរុស្ស៊ីចំពេលមានជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅមុនកិច្ចប្រជុំកាលពីថ្ងៃចន្ទ...
បរទេស៖ លោក Bruno Kahl ប្រធានសេវាស៊ើបការណ៍ បរទេសរបស់អាល្លឺម៉ង់ BND បាននិយាយថា គោលដៅចុងក្រោយរបស់ ទីក្រុងមូស្គូគឺដើម្បីបែងចែកណាតូ និងផ្លាស់ប្តូរសណ្តាប់ធ្នាប់ ពិភពលោកដែលមានស្រាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kahl បានប្រាប់សមាជិកសភាក្នុងសភាសហព័ន្ធ Bundestag...
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូទ្រីស ជុំវិញការកោះហៅបេសកជនអ៊ីរ៉ង់ របស់ប្រទេសរបស់ពួកគេ ដើម្បីប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន IRNA ។ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយបេសកជន លោក Majid Nili Ahmadabadi នាយកនៃបណ្តាប្រទេសអឺរ៉ុបខាងលិច នៃក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តទាំងស្រុង...
ប៊ែកឡាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមនៅក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ បានដាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានសន្យាថា នឹងបណ្តាក់ទុនដែលមានទឹកប្រាក់ប្រមាណ ១២ពាន់លានអឺរ៉ូ ស្មើនឹង១៣,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍របស់ពួកគេ ។ នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងរួមគ្នានេះ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍រដ្ឋ KfW និងក្រុមហ៊ុនផ្សេងៗទៀត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយក្នុងគោលបំណង លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់ពាន់នាក់បានដើរតាមផ្លូវ ក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃចន្ទដើម្បីគាំទ្រ ដល់កម្មកររថយន្តដែលឈរបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បិទរោងចក្ររបស់ខ្លួនក្នុងរដ្ឋធានីបែលហ្ស៊ិក។ ប្រភពដដែលបានបន្តថាមាន មនុស្សប្រហែល៥,៥០០ នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង Brussels-North ហើយបានដើរឆ្ពោះទៅកាន់សភាអឺរ៉ុបហើយ ខណៈដែលបុគ្គលិក៣,០០០ នាក់ទៀតរបស់ Audi នៅក្នុងទីក្រុង ដែល ៩០ភាគរយនៃពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបញ្ឈប់ពីការងារនៅដើមឆ្នាំក្រោយ។ ការតវ៉ានេះបានកើតឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបង្ក្រាបការធ្វើចំណាកស្រុកខុសច្បាប់ និងពន្លឿនការនិរទេសជនភៀសខ្លួន ដោយសារការបាញ់ប្រហារដ៏សាហាវមួយ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តិដោយអ្នកស្វែងរក សិទ្ធិជ្រកកោនជនជាតិស៊ីរីសមរម្យ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោក Scholz បានធ្វើការសន្យាខណៈដែលបានទៅមើលទីតាំង នៃការវាយប្រហារកាលពីថ្ងៃចន្ទ។ ជនដៃដល់ម្នាក់បានវាយដំអ្នកទស្សនា នៅឯពិធីបុណ្យនៃភាពចម្រុះក្នុងទីក្រុង Solingen កាលពីយប់ថ្ងៃសុក្រ។ ជាលទ្ធផលមនុស្សបីនាក់...
បរទេស៖ កាសែត Bild បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ អំពីការលុកលុយឆ្លងព្រំដែន របស់ទីក្រុងគៀវថា បំណែករបស់រថពាសដែកធុនធ្ងន់ ដែលផលិតដោយអាល្លឺម៉ង់ កំពុងវិលកង់នៅក្នុងទីលាននៃតំបន់ Kursk របស់រុស្ស៊ីម្តងទៀត ដែលវាមានរយៈពេលប្រហែល ៨០ឆ្នាំចាប់តាំងពីការប្រយុទ្ធដ៏ធំបំផុតមួយ នៃសង្គ្រាមលោកលើកទី២ នៅក្នុងតំបន់ដូចគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតអាល្លឺម៉ង់...