ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងរៀបំពន្ធគយ ២៥ ភាគរយលើផលិតផលអាមេរិក ដែលបានជ្រើសរើសជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ដែលបានចែករំលែកជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ផ្នែកមួយនៃពន្ធសងសឹកត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១៦ ខែឧសភា នេះបើយោងតាម Reuters...
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃសុក្រនេះ បានរួមគ្នាអំពាវនាវឱ្យមានការវិលត្រឡប់ជាបន្ទាន់ នូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រថា “ការបន្តការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាជំហានថយក្រោយយ៉ាងខ្លាំង សម្រាប់ប្រជាជនហ្គាហ្សា ចំណាប់ខ្មាំង ក្រុមគ្រួសាររបស់ពួកគេ និងតំបន់ទាំងមូល” ។ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចូលជាធរមាននៅថ្ងៃទី១៩...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានជំរុញឱ្យ EU ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែនរបស់ប្រទេសជាមួយរុស្ស៊ី និងបេឡារូស ចំពេលមានការចរចា បទឈប់បាញ់អ៊ុយក្រែនដែលកំពុងបន្ត។ លោកTusk បានធ្វើសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានជួប ជាមួយប្រធានាធិបតីតួគីលោក Recep Tayyip Erdogan ក្នុងទីក្រុង Ankara...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuri Ignat បាននិយាយថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយប្រទេសលោកខាងលិច មិនអាចប្រកួតប្រជែងជាមួយនឹង យន្តហោះចម្បាំងពហុមុខងារ Su-35 របស់រុស្ស៊ីក្នុងការប្រយុទ្ធតាមអាកាសបានទេ ។ រំលឹកដែរថាកន្លងមកទីក្រុងវ៉ាស៊ីនតោន បានអនុម័តការប្រគល់យន្តហោះ F-16 ទៅកាន់ទីក្រុងគៀវ ពោលគឺតាំងតែពីពាក់កណ្តាលឆ្នាំ២០២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថាសហភាពអឺរ៉ុប EU ត្រូវបានបង្កើតឡើងនិងរៀបចំឡើង ដើម្បីធ្វើឱ្យអាមេរិកចុះខ្សោយ ហើយបានចេញការគំរាមកំហែងថ្មីនៃការតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលទាំងអស់ពីប្លុកនេះ។ លោក Trump បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធ នៅឯសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកដំបូងរបស់លោកក្នុងអាណត្តិទីពីរ របស់លោកជាប្រធានាធិបតី។ គួរឲ្យដឹងដែរថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននឹងកំពុង កើនឡើងចាប់តាំងពីលោក...
បរទេស៖យោងតាមព័ត៌មានដែលទទួលបានដោយ RT បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយទាំងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ហើយក៏មានទាំងអាវុធប្រភេទល្បឿនលឿនជាងសំលេងនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។ គួរឲ្យដឹងដែរថាគេសង្កេតឃើញការផលិត និងការដាក់ពង្រាយប្រព័ន្ធអាវុធទាំងនេះនៅក្នុងប្រទេសអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចគ្នាដែរ។ ក្នុងចំណោមអាវុធសំខាន់ៗទាំងនោះគេសង្កេតឃើញមានប្រព័ន្ធរ៉ូក្កែតDark Typhoon ដែលនឹងអាចបាញ់មីស៊ីល Standard-6 ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល Tomahawkបាញ់ក្នុងចំងាយ២,៤០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងផងដែរ។ រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល របស់អង្គការណាតូកាលពីខែកក្កដាកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា Dark...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតThe Bloomberg បានឲ្យដឹងថា អឺរ៉ុបកំពុងស្ថិតនៅលើគែម នៃវិបត្តិថាមពលថ្មីមួយ ដោយសារតែការថយ ចុះយ៉ាងឆាប់រហ័ស នៃទុនបម្រុងឧស្ម័ន និងការកាត់បន្ថយការផ្គត់ផ្គង់ ដ៏មានសក្តានុពលពីប្រទេសរុស្ស៊ី គំរាមកំហែងដល់ស្ថានភាព ដ៏លំបាកមួយរួចទៅហើយ ។ ប្រភពដដែលនេះ បានវិភាគស្ថានភាព ក្នុងតំបន់បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់ពាន់នាក់បានដើរតាមផ្លូវ ក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃចន្ទដើម្បីគាំទ្រ ដល់កម្មកររថយន្តដែលឈរបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បិទរោងចក្ររបស់ខ្លួនក្នុងរដ្ឋធានីបែលហ្ស៊ិក។ ប្រភពដដែលបានបន្តថាមាន មនុស្សប្រហែល៥,៥០០ នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង Brussels-North ហើយបានដើរឆ្ពោះទៅកាន់សភាអឺរ៉ុបហើយ ខណៈដែលបុគ្គលិក៣,០០០ នាក់ទៀតរបស់ Audi នៅក្នុងទីក្រុង ដែល ៩០ភាគរយនៃពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបញ្ឈប់ពីការងារនៅដើមឆ្នាំក្រោយ។ ការតវ៉ានេះបានកើតឡើង...
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅអឺរ៉ុបកណ្តាលបានកើនឡើងដល់ ៨នាក់ហើយកាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ក្នុងសាធារណរដ្ឋឆេក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដែលបណ្តាលឱ្យ ទឹកទន្លេហូរច្រាំងទន្លេនៅតំបន់ជាច្រើន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយដែលមានឈ្មោះថា Boris បានបង្កឲ្យមានភ្លៀងធ្លាក់ពីប្រទេសអូទ្រីស ទៅកាន់ប្រទេសរូម៉ានី ដែលនាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត ៣ទស្សវត្សរ៍...
បរទេស៖ តារាចម្រៀងប៉ុបអាមេរិក Taylor Swift បានលុបចោលការប្រគុំតន្ត្រីចំនួន៣ដែលនឹងមកដល់នៅទីក្រុងវីយែន ប្រទេសអូទ្រីស បន្ទាប់ពីជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន ពីបទរៀបចំផែនការ វាយប្រហារភេរវកម្ម លើកម្មវិធីប្រគុំតន្រ្តីនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា Taylor Swift ត្រូវបានគេសន្មត់ថា នឹងសម្តែងនៅកីឡដ្ឋាន...