ប៉េកាំង ៖ ក្នុងអំឡុងពេលកិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិត ខ្ពស់លើកទី៩ របស់ពួកគេ កាលពីថ្ងៃអង្គារ ប្រទេសចិន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម ដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះ ។ កិច្ចសន្ទនា ដែលត្រូវបានធ្វើឡើង តាមរយៈតំណវីដេអូ...
បរទេស៖ អឺរ៉ុប បានក្លាយជាអ្នកនាំចូលប្រេង សំខាន់របស់អាមេរិក ចំពេលសហភាព អឺរ៉ុប ដាក់កំហិតលើប្រេងឆៅរបស់រុស្ស៊ី ។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ទិន្នន័យ ពីការិយាល័យជំរឿន សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍នេះ...
បរទេស៖ រដ្ឋាភិបាលហុងគ្រី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជុំវិញការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលកាលពីថ្ងៃពុធ។ លោក Gergely Gulyas ជំនួយការនាយករដ្ឋមន្រ្ដី Viktor Orban បានប្រកាសថា ការផលិតឧស្ម័ន និងធ្យូងថ្មក្នុងស្រុក នឹងត្រូវបានបង្កើន ហើយស្តុកឧស្ម័នត្រូវបាន បំពេញមុនរដូវរងា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកំពុង រៀបចំផែនការរួចទៅហើយ ក្នុងការប្រកាសកម្រិតអាសន្ន ដោយសារតែឥទ្ធិពល នៃការកាត់ផ្តាច់ហ្គាសទាំងស្រុង ពីសំណាក់ប្រទេសរុស្សីចំពោះប្លុកអឺរ៉ុប ។ ការប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃម្សិលមិញនេះប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមវិធានការទាំងអស់ របស់អឺរ៉ុបដែលមាននោះដូចជាការ ប្រើប្រាស់ហ្គាសដែលនៅសល់ ក្នុងស្តុកការផ្គត់ផ្គង់ដោយផ្ទាល់ ទៅកាន់សហគ្រាសនិងឧស្សាហកម្មសំខាន់...
ព្រុចសែល៖ ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុប និងជាពិសេសផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការអនុម័តលើប្រាក់អឺរ៉ូ ដែលបានគ្រោងទុក ដោយប្រទេសក្រូអាត បានក្លាយជារបៀបវារៈ នៃកិច្ចប្រជុំនៅទីនេះកាលពីថ្ងៃអង្គារ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសសមាជិកសហភាពអឺរ៉ុប។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ECOFIN) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឆេក Zbynek Stanjura បានបង្ហាញអំពីអាទិភាព របស់សាធារណរដ្ឋឆេក ក្នុងអំឡុងពេល...
ព្រុចសែល ៖ លោក Marinko Ogorec អ្នកវិភាគជនជាតិក្រូអាត បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួ កាលពីថ្ងៃអង្គារថា អឺរ៉ុប កំពុងរងទុក្ខ នៅក្រោមការដាក់ទណ្ឌកម្ម របស់ខ្លួនលើប្រទេសរុស្ស៊ី សម្រាប់សកម្មភាពយោធា របស់ខ្លួននៅក្នុង ប្រទេសអ៊ុយក្រែន។ លោក Ogorec បានលើកឡើងថា ប្រទេសរុស្ស៊ី ដែលជាប្រទេសដ៏ធំមួយ...
ព្រុចសែល ៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងពិចារណាផ្លាស់ប្តូរ ត្រលប់ទៅធ្យូងថ្មវិញ ដើម្បីជំនួសការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ី ខណៈដែលតំបន់កំពុង ជួបវិបត្តិថាមពល នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Rystad Energy ដែលមានមូលដ្ឋាន នៅទីក្រុងអូស្លូ។ អាល្លឺម៉ង់ អូទ្រីស អ៊ីតាលី និងហូឡង់ សុទ្ធតែបានចង្អុលបង្ហាញថា ពួកគេប្រហែលជាត្រូវ ពឹងផ្អែកបន្ថែមទៀតលើធ្យូងថ្ម ដែលមានកាបូនខ្ពស់ជាងគេ...
ព្រុចសែល ៖ ដោយសារវិបត្តិក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈពិភពលោកកើនឡើងខ្ពស់ រដ្ឋាភិបាលក្នុងប្រទេស ជាសមាជិកសហភាពអឺរ៉ុប កំពុងព្យាយាមរកវិធី កាត់បន្ថយផលប៉ះពាល់ សេដ្ឋកិច្ច ដែលពលរដ្ឋរបស់ពួកគេ កំពុងប្រឈម ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា តម្លៃប្រេងសាំង បានលើស ២អឺរ៉ូ (២,១ ដុល្លារអាមេរិក) ក្នុងមួយលីត្រ នៅក្នុងប្រទេសភាគច្រើន នៃតំបន់ចាយប្រាក់អឺរ៉ូចំនួន...
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
បរទេស៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាទាំងប្រទេសអាល្លឺម៉ង់បារាំងអ៊ីតាលី និងរ៉ូមេនីបានយល់ព្រមគ្នារួចរាល់ហើយ ក្នុងការផ្តល់សិទ្ធឲ្យអ៊ុយក្រែនក្លាយទៅជា សមាជិកពេញសិទ្ធមរបស់សហភាពអឺរ៉ុប និងបានស្នើសុំឲ្យដំណើរការនេះ អាចធ្វើទៅឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។ សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង នៅបន្ទាប់ពីមានកិច្ចប្រជុំថា្នក់មេដឹកនាំកំពូលទាំង៤ខាងលើ ជាមួយនឹងមេដឹកនាំ នៃប្រទេសអ៊ុយក្រែន លោកប្រធានាធីបតី Volodymyr Zelensky ផងនៅក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គួរឲ្យដឹងដែរថាវត្តមាន...