ភ្នំពេញ ៖ នៅក្នុងជំនួប ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា លោក រីឆាត ម៉ាល ( Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បាន វាយតម្លៃខ្ពស់លើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ...
ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញ ឱ្យដំណើរការនូវគោលការណ៍ ណែនាំស្តីពីសុខភាព និងសុវត្ថិភាព នៅការដ្ឋាន សំណង់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើង...
ស៊ីដនី ៖ ការឈ្នះដោយមេដឹកនាំ ប្រឆាំង លោក Anthony Albanese នៅក្នុងការបោះឆ្នោតសកល ដែលមានការប្រកួត ប្រជែងយ៉ាងតឹងរ៉ឹង របស់ប្រទេសអូស្ត្រាលី គណបក្សការងារ បានតទូលជ័យជំនះឡើង កាន់អំណាចជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ ដែលអាចនាំមកនូវ ការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែគួរឲ្យកត់សំគាល់ នៅក្នុងគោលនយោបាយ ការបរទេស នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក។...
បរទេស៖ យោងតាមទីន្នន័យដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារស្ថិតិរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាទំហំអតិផរណា នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដល់ចំណុចមួយដែលខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ប្រធានប្រតិបត្តិការទីភ្នាក់ងារស្ថិតិលោក Tobias Thomas បាននិយាយថា៖ កាលពីក្នុងខែមេសា ឆ្នាំ២០២២ តម្លៃទំនិញបានកើនឡើងយ៉ាង ខ្ពស់ធៀបទៅនឹងឆ្នាំចាស់ ក្នុងអត្រាប្រមាណជា ៧,២ភាគរយ។ ពួកយើងបានឃើញតម្លៃទំនិញ កើនឡើងខ្លាំងបែបនេះម្តង កាលពីក្នុងខែតុលាឆ្នាំ១៩៨១។ បន្ទាប់មកតម្លៃឡើងថ្លៃអំឡុង...
បរទេស ៖ គណបក្សការងាររបស់ប្រទេស អូស្ត្រាលី បានដាក់ចេញនូវផែនការ ដំឡើងការចំណាយ ផ្នែកសន្តិសុខ នៅប៉ាស៊ីហ្វិក និងលះបង់ធនធាន ដើម្បីបណ្តុះបណ្តាល សម្ព័ន្ធមិត្តក្នុងតំបន់ ដោយអ្នកនាំពាក្យ បក្សប្រឆាំង បានរិះគន់រដ្ឋាភិបាល បច្ចុប្បន្ន ចំពោះការខកខាន ក្នុងការដោះស្រាយ ការគំរាមកំហែង ដែលកំពុងកើនឡើង ដែលត្រូវបានចោទថា បង្កឡើងដោយប្រទេសចិន។ យោងតាមសារព័ត៌មាន...
តូក្យូ៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ មានការព្រួយបារម្ភចំពោះកតិកាសញ្ញាសន្តិសុខរវាងប្រទេសចិន និងកោះសូឡូម៉ុន នៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយលើកឡើងពី “ហានិភ័យធ្ងន់ធ្ងរ” ទង្វើនេះអាចបង្កដល់តំបន់។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញបន្ទាប់ពីប្រទេសចិន បានឲ្យដឹងក្នុងថ្ងៃតែមួយថាខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដែលបានបង្កការភ័យ ខ្លាចក្នុងចំណោមសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដែលឥទ្ធិពល យោធារបស់ក្រុងប៉េកាំង អាចនឹងកើនឡើងក្នុងតំបន់។...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ជាង១០៧លានដុល្លារ សម្រាប់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១...
កង់ប៉េរ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលី បានដាក់បម្រាមភ្លាមៗលើការនាំចេញ សារធាតុអាលុយមីញ៉ូ និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្ម ដែលកំពុងបន្តប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន ។ រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងនៅក្នុង...
កង់បេរ៉ា៖ អ្នកស្រាវជ្រាវមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី បានបង្កើតបច្ចេកវិទ្យាដែលអាចលុបបំបាត់តម្រូវការក្នុងការដាក់វ៉ាក់សាំងក្នុងទូទឹកកក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសិក្សាមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រុមមកពីអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) បានរកឃើញថា ការវេចខ្ចប់វ៉ាក់សាំងមេរោគផ្ទាល់នៅក្នុងក្របខ័ណ្ឌសរីរាង្គដែក (MOFs) ការពារប្រសិទ្ធភាពរបស់វ៉ាក់សាំងបានរហូតដល់ ១២សប្តាហ៍នៅសីតុណ្ហភាពខ្ពស់រហូតដល់ ៣៧ អង្សាសេ។ បើគ្មានទូរទឹកកក ឬ MOFs ទេនោះ វ៉ាក់សាំងនឹងមានរយៈពេលតែពីរ...
បរទេស ៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីភ្លើងឆេះព្រៃកើតឡើងនៅតំបន់ ភាគខាងលិច នៃប្រទេសអូស្ត្រាលី បានគំរាមកំហែង ដល់អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។ បន្ទាប់ពីកំណត់ត្រា បានកត់នារដូវក្តៅនេះ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើន ។...