ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី ប្តេជ្ញាបំភាយកាបូនសូន្យ នៅត្រឹមឆ្នាំ២០៥០ ក្រោមយុទ្ធសាស្រ្ត នាពេលអនាគត

Xinhua

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាចិត្ត ក្នុងការទាញយក និងប្រើប្រាស់ឧស្ម័ន ជាប្រភពថាមពល លើសពីឆ្នាំ២០៥០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

គណបក្សការងារ ដែលកំពុងគ្រប់គ្រង អំណាចនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីយុទ្ធសាស្ត្រឧស្ម័ន នាពេលអនាគត របស់ប្រទេសអូស្ត្រាលី ដោយកំណត់តួនាទីឧស្ម័ន នឹងដើរតួនៅពេលដែលប្រទេសនេះ បន្តគោលដៅនៃការបំភាយ កាបូនសូន្យ នៅត្រឹមឆ្នាំ២០៥០។

នាយករដ្ឋមន្ត្រីអូស្រ្ដាលីលោក Anthony Albanese បានឲ្យដឹងថា យុទ្ធសាស្ត្រនេះគឺជាធាតុផ្សំចាំបាច់ សម្រាប់អូស្ត្រាលី ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យនាពេលអនាគត។

លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងគាំទ្រការ បំភាយឧស្ម័នសូន្យ ហើយឧស្ម័ន និងសមត្ថភាពពង្រឹងរបស់វា គឺជាផ្នែកមួយ នៃការជួយដល់ផ្លូវ ទៅកាន់ការបំភាយសូន្យ” ។

យុទ្ធសាស្ត្រនេះបង្ហាញពីតម្រូវ ការសម្រាប់ការរុករក ការវិនិយោគ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងវិស័យនេះ ដើម្បីជៀសវាងការខ្វះខាត ការផ្គត់ផ្គង់ឧស្ម័ន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top