យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធាអ៊ីស្រាអែល កំពុងឃ្លាំមើលអ៊ីរ៉ង់ និងក្រុមហេសបូឡាគ្រប់ពេល សម្រាប់ការវាយប្រហារសងសឹក ដែលមានសក្តានុពលប្រឆាំងនឹងអ៊ីស្រាអែល។ លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងតាមដានយ៉ាងជាក់លាក់នូវអ្វីដែលកំពុងកើតឡើងជាមួយអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពទាំងអស់របស់យើង” ដោយបន្ថែមថាប្រទេសសម្ព័ន្ធមិត្ត ក៏កំពុងជួយអ៊ីស្រាអែល ក្នុងការត្រួតពិនិត្យោងដែរ។ លោកបានលើកឡើងថា “យើងប្រកាន់យកសេចក្តីថ្លែងការ...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងបង្ហាញឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Pezeshkian បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការដកចេញនូវឧបសគ្គនានា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេស អ៊ីរ៉ង់ និងរដ្ឋអឺរ៉ុប ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់...
បរទេស៖ ក្រុមហាម៉ាស់និយាយថា ទាហានរបស់ខ្លួនបានសម្លាប់ចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលម្នាក់ និងធ្វើឱ្យរបួសពីរនាក់ទៀត ខណៈសេតវិមានអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺអាចនឹងកើតមាន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ពួកសកម្មប្រយុទ្ធហាម៉ាស លោក Abu Obaida បានស្តីបន្ទោសការសម្លាប់នេះ ដោយឆ្មាំយាមចំណាប់ខ្មាំងលើ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម រួមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងពិភពលោក និងការអភិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។...
គ៊ែរ៖ តំបន់មជ្ឈិមបូព៌ា បាននិងកំពុងត្រៀមខ្លួនសម្រាប់ការបង្កើន ភាពតានតឹងចំពេលប្រទេសអ៊ីរ៉ង់ និងការគំរាមកំហែងរបស់សម្ព័ន្ធមិត្ត របស់ខ្លួនក្នុងការសងសឹក ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡាកាលពីសប្តាហ៍មុន។ ខណៈពេលដែលអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារសងសឹក ដែលពួកគេចាត់ទុកថា ជិតមកដល់នោះ ការភ័យខ្លាច ចំពោះការផ្ទុះឡើងនៃជម្លោះហ្គាហ្សា បានជំរុញឱ្យប្រទេសជាច្រើននៅក្នុងតំបន់ និងលើសពីនេះ ឱ្យលុបចោលជើងហោះហើរ និងធ្វើបច្ចុប្បន្នភាពការណែនាំអំពី ការធ្វើដំណើរទាក់ទងនឹងប្រទេសទាំងនោះ នៅក្នុងកង្វល់នៃភាពតានតឹងក្នុងតំបន់។...
រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Walid al-Khuraiji បានឲ្យដឹងថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ គឺជាការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ របស់ប្រទេសអ៊ីរ៉ង់។ លោក Al-Khuraiji បានធ្វើការកត់សម្គាល់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)...
បេរូត៖ ទូរទស្សន៍ក្នុងស្រុក al-Manar បានរាយការណ៍ថា មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah បានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លា និងមានឥទ្ធិពលប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន គឺលោក Fouad Shokor ។ លោក Nasrallah បានឲ្យដឹង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយថា “ការសងសឹករបស់យើង...
សហរដ្ឋអាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា ទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល គួរតែជៀសវាងជម្លោះកាន់តែខ្លាំងឡើង ដោយបានលើកឡើងពាក្យចំៗបំផុត របស់លោកទៅកាន់សម្ព័ន្ធមិត្តអាមេរិក និងអ៊ីស្រាអ៊ែល អំពីភាពតានតឹងដែលកំពុង កើនឡើងនៅឯមជ្ឈិមបូព៌ា ។ លោក Blinken បានប្រាប់ដល់អ្នកយកព័ត៌មានថា “គ្មាននរណាម្នាក់គួរតែបង្កើនជម្លោះនោះទេ ។ យើងបានចូលរួមក្នុងការទូត ដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសវៀតណាម បានព្រមានពលរដ្ឋវៀតណាមកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅពេលនេះ ដោយសារការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងបី បង្កហានិភ័យដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រសួងការបរទេសវៀតណាមថា ខណៈពេលដែលបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ ប្រជាជនគួរតែផ្លាស់ទៅប្រទេសទីបី ឬត្រឡប់ទៅប្រទេសវៀតណាមវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រជាពលរដ្ឋវៀតណាមក៏ត្រូវបានណែនាំផងដែរ ឱ្យអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិសុវត្ថិភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទបានអះអាងថា ប្រទេសអ៊ីរ៉ង់បានចេញសេចក្តីជូនដំណឹង ដល់អាកាសយានិក និងអាជ្ញាធរអាកាសចរណ៍ ដើម្បីចៀសវាងដែនអាកាសរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលគំរាមកំហែង វាយប្រហារអ៊ីស្រាអែល។ ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពី ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថាទីក្រុងតេហរ៉ង់អាច វាយប្រហារអ៊ីស្រាអែលក្នុងរយៈពេលពី២៤...