តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយថា លោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត រួមជាមួយនឹងក្រុមការងារ របស់គាត់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នាពេលថ្មីៗនេះ ត្រូវបានគេនាំយកមកដាក់តម្កល់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីសក្ការបូជាដ៏ពិសិដ្ឋ Imam Reza ក្នុងស្រុកកំណើតរបស់គាត់ ដែលជាទីក្រុងមួយស្ថិត នៅភាគឦសាននៃប្រទេស ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា សាកសពរបស់លោក...
បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានបង្ខំឱ្យការពារក្រសួងរបស់លោក សម្រាប់ការចូលរួមរំលែកទុក្ខក្នុងនាម ទីក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយអះអាងថា វាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែង “ការរំលែកទុក្ខជាផ្លូវការ” ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ខែមិថុនាខាងមុខបន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្តាហ៍កន្លងមកនេះ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការសម្រេចចិត្តនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខនៃស្ថាប័នតុលាការ នីតិប្រតិបត្តិ និងអាជ្ញាធរនីតិប្បញ្ញត្តិរបស់សាធារណរដ្ឋ។ អនុប្រធានាធិបតី Mohammad Mokhber បានចូលកាន់តួនាទីជាប្រធានាធិបតីស្តីទីនៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការយល់ព្រមពីមេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃចន្ទក៏ប៉ុន្តែវាមិនច្បាស់ទេថាតើលោក Mokhber ខ្លួនឯងនឹងចូលរួមការប្រកួតប្រជែងនេះឬក៏យ៉ាងណា។ ក្នុងនោះការចុះឈ្មោះបេក្ខជននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី៣ខែមិថុនា...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចចិត្តកាលពីថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៤ របស់ប្រទេសនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ។ កាលបរិច្ឆេទបោះឆ្នោត ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយអនុប្រធានទីមួយ របស់អ៊ីរ៉ង់លោក Mohammad Mokhber ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតី ប្រធានតុលាការលោក Gholamhossein...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីឧទ្ធម្ភាគចក្រ របស់លោកបានធ្លាក់នៅតំបន់ភ្នំភាគពាយ័ព្យ នៃប្រទេស កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានបញ្ជាក់ពីការស្លាប់ របស់លោក Raisi រដ្ឋមន្ត្រីការបរទេស Hossein...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនមិនអាចទទួលយកបានទេ ដោយសារហេតុផលខាងភស្តុភារ ដើម្បីទទួលយកសំណើរបស់អ៊ីរ៉ង់ សម្រាប់ជំនួយបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍ដែល បានសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមរំលែកទុក្ខនេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើដ៏កម្ររបស់អ៊ីរ៉ង់ ដែលចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាសត្រូវចម្បងរបស់ខ្លួន...
បរទេស ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា សាខារដ្ឋាភិបាលទាំងបី របស់អ៊ីរ៉ង់បានបើកកិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃចន្ទនេះ ដោយមានអនុប្រធានាធិបតីទីមួយ លោក Mohammad Mokhber តំណាងឱ្យសាខាប្រតិបត្តិ បន្ទាប់ពីការស្លាប់ របស់ប្រធានាធិបតី Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។ សាខាទាំងបីដែលទូរទស្សន៍រដ្ឋ សំដៅទៅលើគឺស្ថាប័នប្រតិបត្តិ, ស្ថាប័ននីតិប្បញ្ញត្តិ និង...
បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៊ីរ៉ង់ គឺលោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានធ្លាក់កាលពីថ្ងៃអាទិត្យ ខណៈដែលឧទ្ធម្ភាគចក្រកំពុងហោះឆ្លងកាត់តំបន់ភ្នំដែលមានអ័ព្ទខ្លាំង ។ នេះបើតាមមន្ត្រីអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន រ៉យទ័រ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់កន្លែងកើតហេតុ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីរូបនេះបាននិយាយថា ជីវិតរបស់លោក Raisi និងរដ្ឋមន្ត្រីការបរទេសលោក Hossein...
បរទេស ៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានព្យួរក មនុស្សយ៉ាងហោចណាស់៧នាក់ កាលពីថ្ងៃសៅរ៍ រួមទាំងស្ត្រីពីរនាក់ ខណៈដែលសមាជិក នៃជនជាតិ ភាគតិចជ្វីហ្វ របស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ នៃការប្រហារជីវិត ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានបង្កើនការប្រើប្រាស់ការ ដាក់ទណ្ឌកម្មបន្ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការគំរាមកំហែងរបស់សមាជិកសភាអាមេរិកមួយក្រុមប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានបំណងរារាំងសាលា ក្តីពីការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលមានប្រតិកម្មទៅនឹងការព្រមានដោយសមាជិកសភាអាមេរិក ដែលគាំទ្រអ៊ីស្រាអែលថា ដីកាចាប់ខ្លួនណាមួយ សម្រាប់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងការសងសឹករបស់សហរដ្ឋអាមេរិក។ លោក Kanaani ក៏បានថ្កោលទោសការគំរាមកំហែងនាពេលថ្មីៗនេះដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ICC ដើម្បីដាក់ទណ្ឌកម្ម...