បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានបញ្ជាឱ្យមន្ត្រីរបស់គាត់ជៀសវាង ការបង្កឱ្យទីក្រុងវ៉ាស៊ីនតោន ចូលទៅក្នុងសង្រ្គាមផ្ទាល់ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារណាមួយដោយ សហរដ្ឋអាមេរិកលើដីអ៊ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ មិនដល់២៤ម៉ោងឡើយ បន្ទាប់ពីក្រុមជីវពលមួយក្រុមដែលតម្រង់ជួរ ទៅនឹងប្រទេសនេះបានវាយប្រហារលើ ប៉ុស្តិ៍កងទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ទៀតរងរបួស។ នៅក្នុងកិច្ចប្រជុំនោះ...
បរទេស៖ កាសែត CBS News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើបុគ្គល និងគ្រឿងបរិក្ខាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវទៅលើ ទាហានអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី នាពេលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន CBS Newsដដែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ ហើយបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានប្តេជ្ញាថានឹងវាយបកវិញប្រសិនបើប្រជាជន ឬផលប្រយោជន៍របស់ខ្លួនត្រូវបានគំរាមកំហែង។ គួរឲ្យដឹងដែរថាកងកម្លាំងអាមេរិក...
បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ មិនជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលធ្វើឱ្យសមាជិកសេវាកម្មអាមេរិក ៣នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ មេបញ្ជាការកំពូលនៃ កងទ័ពជើងទឹកអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រាប់សារព័ត៌មាន The Associated Press កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ “ជាប់ពាក់ព័ន្ធដោយផ្ទាល់យ៉ាងខ្លាំង” នៅក្នុងការវាយប្រហារតាមកប៉ាល់ ដែលក្រុមឧទ្ទាម ហួធី របស់យេម៉ែន បានធ្វើក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ ការវាយប្រហារ របស់អ៊ីស្រាអែល ជាក់ស្តែងលើគោលដៅយោធាអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី គឺបានសម្លាប់មេបញ្ជាការកំពូលចំនួន៥នាក់នៃកងកម្លាំង al Quds របស់ក្រុងតេហេរ៉ង់ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារអគារលំនៅឋានមួយ បានធ្វើឱ្យកប់ជនរងគ្រោះនៅក្រោមគំនរបាក់បែក។ ទូរទស្សន៍ស៊ីរី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការវាយប្រហារដោយ មីស៊ីលរបស់ប្រទេសនេះ លើមូលដ្ឋាននៃភេរវករ នៅក្នុងប្រទេសស៊ីរី និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad នៅក្នុងតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ គឺជាផ្នែកនៃ “ការដាក់ទណ្ឌកម្ម ចំពោះអ្នកឈ្លានពាន” ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា...
ភ្នំពេញ៖ លោក អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ទូតអ៊ីរ៉ង់ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមបាននិយាយថា ខ្លួនបានប្រើកាំជ្រួចផ្លោងប្រឆាំងនឹង មូលដ្ឋានពួកភេរវករ ISIS នៅក្នុងប្រទេសស៊ីរី និងជាទីតាំងរឹងមាំនៃសេវាកម្មចារកម្មអ៊ីស្រាអែល Mossad នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដើម្បីជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក របស់ភេរវករនាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្ទុះចំនួនពីរបានសម្លាប់មនុស្សជិត ១០០ នាក់នៅទីក្រុង គើម៉ាន់ កាលពីថ្ងៃទី...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបានបន្ដថា...